ពានបាល់ទះសម្ដេចធិបតី៖ ក្រុមកម្ពុជា-A យកឈ្នះ Dong Nai ៣-០ តែកម្ពុជា-B ចាញ់ក្លិប MBSA ទាំងប្រផិតប្រផើយ

2026/08/21 03:11:12 pm        102

ក្រុមបាល់ទះកម្ពុជា-A បានទទួល ៣ពិន្ទុបន្ថែមក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់ «សម្ដេចធិបតី» រដូវកាលទី២ ឆ្នាំ២០២៦ ក្រោយយកឈ្នះក្រុម Dong Nai ដោយលទ្ធផល ៣-០សិត តែក្រុមបាល់ទះកម្ពុជា-B  បានរងបរាជ័យទាំងប្រផិតប្រផើយ ទល់នឹងក្លិបម៉ាឡេស៊ី MBSA ក្នុងលទ្ធផល ៣-២សិត។

សម្រាប់ការប្រកួតទី២ ក្នុងវគ្គសន្សំពិន្ទុវិលជុំ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីល្ងាចថ្ងៃទី២០ ខែសីហានេះ ក្រុមកម្ពុជា-A ដែលប្រជុំដោយកីឡាករមានបទពិសោធន៍ ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះដាច់លើក្រុមភ្ញៀវ Dong Nai ៣សិតជាប់គ្នា ក្នុងពិន្ទុ ២៥-២១, ២៥-២២ និង ២៥-២២។ ជ័យជម្នះនេះ នាំឲ្យក្រុមកម្ពុជា-A ឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៦ពិន្ទុពេញ ក្រោយប្រកួតដំបូងយកឈ្នះក្រុមកម្ពុជា-B កាលពីថ្មីៗ។

ដោយឡែកក្រុមបាល់ទះកម្ពុជា-B ដែលប្រជុំដោយកីឡាករយុវជនបន្ដវេន បានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ ទល់នឹងក្រុមខ្លាំង MBSA របស់ម៉ាឡេស៊ី ដែលមានកីឡាករអន្ដរជាតិមកពីអឺរ៉ុប ៤រូបចូលរួម ក្នុងនោះសិតទី១ ក្រុមកម្ពុជា-B បានយកឈ្នះ ២៥-២៣ពិន្ទុ មុនភ្លាត់ចាញ់ក្លិបមកពីវៀតណាមនេះ ២សិតជាប់គ្នាក្នុង ២២-២៥ពិន្ទុ នៅសិតទី២ និងសិតទី៣ តែសិតទី៤ ក្រុមកម្ពុជា-B បានយកឈ្នះជាថ្មី ២៥-២៣ពិន្ទុ ដែលនាំឲ្យការប្រកួតឈានដល់សិតទី៥ ដើម្បីកាត់សេចក្ដី ហើយក្រុម MBSA បានយកឈ្នះក្រុមកម្ពុជា-B ១៥-៧ពិន្ទុតែម្ដង។

ក្រោយឆ្លងកាត់ ២ប្រកួតដូចគ្នា បច្ចុប្បន្នក្រុមកម្ពុជា-A កំពុងឈរកំពូលតារាង មាន ៦ពិន្ទុ តាមពីក្រោយដោយក្រុម MBSA របស់ម៉ាឡេស៊ី រកបាន ៤ពិន្ទុ គ្រាដែលកម្ពុជា-B និងក្រុម Dong Nai របស់វៀតណាម រកបាន ១ពិន្ទុដូចគ្នា មុនបញ្ចប់ការប្រកួតវិលជុំសន្សំពិន្ទុ នៅល្ងាចថ្ងៃទី២១ ខែសីហានេះ ដោយក្រុមកម្ពុជា-A ត្រូវជួបក្រុម MBSA និងក្រុមកម្ពុជា-B ត្រូវជួបក្រុម Dong Nai  នៅវិមានពហុកីឡដ្ឋានជាតិ។ ក្រោយបញ្ចប់ការប្រកួតវិលជុំនេះ ទើបឈានដល់វគ្គខ្វែង ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយក្រុមឈរលេខ១ លេខ៤ និងក្រុមឈរលេខ២ ត្រូវជួបក្រុមឈរលេខ៣ នាថ្ងៃទី២២ ខែសីហា ហើយក្រុមឈ្នះ នឹងត្រូវឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពានសម្ដេចធិបតី នាថ្ងៃទី២៣ ខែសីហាខាងមុខ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

សប្បុរសជន ចូលរួមបរិច្ចាគយ៉ាងផុសផុសក្នុងយុទ្ធនាការ «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ»
2026/08/21 04:02:15 pm        80
ភ្នំពេញក្រោន របូតកៅអីវគ្គចែកពូលពានក្លិបបាល់ទាត់នារីទ្វីបអាស៊ី ក្រោយបន្ដចាញ់ក្លិប Kaya FC
2026/08/21 03:20:00 pm        90
ព្រះខ័នរាជស្វាយរៀង ឬ Eastern ក្លាយជាម្ចាស់ពាន Pre-Season Cup 2026 យប់នេះ?
2026/08/21 12:56:42 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បានពង្រឹងការត្រួតពិនិត្យគុណភាពទឹកសាធារណៈសរុបចំនួន ៧៧ទីតាំង នៅក្នុងខែកក្កដា ឆ្នាំ​​២០២៦

2026/08/21 04:25:41 pm
​គណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស អញ្ជើញធ្វើទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
2026/08/21 04:23:38 pm
​ជនអន្តោប្រវេសន៍ធ្វើដំណើរទៅម៉ិកស៊ិកភាគកណ្តាលនិងភាគខាងជើង បន្ទាប់ពីរង់ចាំការអន្តោប្រវេសន៍ជាច្រើនខែ
2026/08/21 04:19:46 pm
​និស្សិត NPIC នៃក្រសួងការងារ តំណាងឱ្យកម្ពុជាទៅប្រកួតរ៉ូបូត ABU ROBOCON 2026 នៅលើឆាកអន្តរជាតិ
2026/08/21 04:19:23 pm
​កងកម្លាំងរដ្ឋាភិបាលយេម៉ែន បើកប្រតិបត្តិការយោធា ៨១លើក ប្រឆាំងគោលដៅរបស់ក្រុមហ៊ូទី ក្នុងរយៈពេល ២៤ម៉ោង
2026/08/21 04:17:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/21 03:00:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/21 03:54:55 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm