ភ្នំពេញក្រោន របូតកៅអីវគ្គចែកពូលពានក្លិបបាល់ទាត់នារីទ្វីបអាស៊ី ក្រោយបន្ដចាញ់ក្លិប Kaya FC

2026/08/21 03:20:00 pm        91

ក្រុមបាល់ទាត់នារី នៃក្លិបភ្នំពេញក្រោន បានអស់ឱកាសប្រជែងកៅអីវគ្គចែកពូល នៃពានរង្វាន់ក្លិបបាល់ទាត់នារីទ្វីបអាស៊ី AFC Women’s Champions League 2026/27 ហើយ ក្រោយរងបរាជ័យ ២ប្រកួតជាប់គ្នា ក្នុងវគ្គជម្រុះបឋម ពូលB ។

ការខកខានឱកាសជាផ្លូវការឡើងទៅវគ្គបន្ដនេះ បន្ទាប់ពីក្រុមនារីភ្នំពេញក្រោន បានបន្ដបរាជ័យក្នុងការប្រកួតទី២ ទល់នឹងក្រុម Kaya FC-Iloilo របស់ហ្វីលីពីន ដោយលទ្ធផល ១-៥ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅកីឡដ្ឋាន Dolen Omurzakov នាទីក្រុង Bishkek ប្រទេសកៀគីស្ថាន។

ជំនួបដ៏សំខាន់នេះ កីឡាការិនី Dionesa Tolentin បានស៊ុតគ្រាប់នាំមុខឲ្យក្រុមជើងឯកលីគនារីហ្វីលីពីន ១គ្រាប់មុន នៅនាទី៣៣ ខណៈចូលវគ្គទី២ ក្រុមនារីភ្នំពេញក្រោន បានវាយបកតាមស្មើវិញ ដោយកីឡាការិនី Ichikawa Miki នៅនាទី៥៨ មុនក្រុមនារី Kaya FC រកបាន ៤គ្រាប់បន្ថែម ដោយកីឡាការិនី Marissa Vasquez ២គ្រាប់ និង Sarahgen Tulabing ២គ្រាប់។

ការបរាជ័យផ្ទួនៗនេះ នាំឲ្យក្រុមនារីភ្នំពេញក្រោន អស់ឱកាសឡើងវគ្គចែកពូលជាផ្លូវការ មុនការប្រកួតបង្គ្រប់កិច្ចទល់ក្រុមម្ចាស់ផ្ទះ FC Ilbirs  របស់ប្រទេសកៀគីស្ថាន នាថ្ងៃទី២៣ ខែសីហាខាងមុខ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

សប្បុរសជន ចូលរួមបរិច្ចាគយ៉ាងផុសផុសក្នុងយុទ្ធនាការ «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ»
2026/08/21 04:02:15 pm        80
ពានបាល់ទះសម្ដេចធិបតី៖ ក្រុមកម្ពុជា-A យកឈ្នះ Dong Nai ៣-០ តែកម្ពុជា-B ចាញ់ក្លិប MBSA ទាំងប្រផិតប្រផើយ
2026/08/21 03:11:12 pm        102
ព្រះខ័នរាជស្វាយរៀង ឬ Eastern ក្លាយជាម្ចាស់ពាន Pre-Season Cup 2026 យប់នេះ?
2026/08/21 12:56:42 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បានពង្រឹងការត្រួតពិនិត្យគុណភាពទឹកសាធារណៈសរុបចំនួន ៧៧ទីតាំង នៅក្នុងខែកក្កដា ឆ្នាំ​​២០២៦

2026/08/21 04:25:41 pm
​គណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស អញ្ជើញធ្វើទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
2026/08/21 04:23:38 pm
​ជនអន្តោប្រវេសន៍ធ្វើដំណើរទៅម៉ិកស៊ិកភាគកណ្តាលនិងភាគខាងជើង បន្ទាប់ពីរង់ចាំការអន្តោប្រវេសន៍ជាច្រើនខែ
2026/08/21 04:19:46 pm
​និស្សិត NPIC នៃក្រសួងការងារ តំណាងឱ្យកម្ពុជាទៅប្រកួតរ៉ូបូត ABU ROBOCON 2026 នៅលើឆាកអន្តរជាតិ
2026/08/21 04:19:23 pm
​កងកម្លាំងរដ្ឋាភិបាលយេម៉ែន បើកប្រតិបត្តិការយោធា ៨១លើក ប្រឆាំងគោលដៅរបស់ក្រុមហ៊ូទី ក្នុងរយៈពេល ២៤ម៉ោង
2026/08/21 04:17:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/21 03:00:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/21 03:54:55 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm