ពលរដ្ឋ​ជិត ៥០ម៉ឺននា​ក់ ទទួល​ការ​បណ្ដុះប​ណ្ដាលជំនាញ ធីវ៉េត ក្នុងនោះយុវជនជាង ២៧​ម៉ឺន​នាក់មកពីគ្រួសារខ្វះខាត

2026/08/21 03:48:13 pm        182

រហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តជំរុញយ៉ាងសកម្មនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពិសេសការបន្ថែមនូវការបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃ TVET ១,៥លាននាក់ ដើម្បីបំពាក់បំប៉នជំនាញជាក់ស្តែងដល់ប្រជាពលរដ្ឋ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងសម្រេចគោលនយោបាយ “ពលរដ្ឋម្នាក់ ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ។

តាមរយៈការខិតខំប្រឹងប្រែងនេះ បើយោងតាម លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតក្នុងរយៈពេលជិត ៣ឆ្នាំមកនេះនៃការដឹកនាំរប​ស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋ​មន្ត្រីនៃ​កម្ពុជា យុវជន និងប្រជាពលរដ្ឋ​ចំនួនជិត ៥០ម៉ឺននា​ក់ ទទួល​បានការ​បណ្ដុះប​ណ្ដាលជំនាញប​ច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) ដែលជាគន្លឹះ​ដ៏សំខាន់​សម្រាប់​ទទួល​បានការ​ងារ​សមរម្យ ប្រាក់​ចំណូល​ប្រសើរ និង​​អនាគតកាន់តែច្បាស់លាស់។ ក្នុងនោះ យុវជនជាង ២៧,៦​ម៉ឺន​នាក់ មក​ពីគ្រួសា​រក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ បានទទួល​ការបណ្ដុះ​បណ្ដាល​ក្រោម​កម្មវិធី​ជាតិ​បណ្ដុះ​បណ្ដា​ល​ជំនាញ​វិជ្ជា​ជីវៈ និង​បច្ចេក​ទេសស​ម្រាប់យុវជ​នគោល​ដៅចំ​នួន ១,៥លាននាក់ (TVET 1,5M) ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត ដើម្បីជួយសម្រាលបន្ទុកជីវភាព និងបង្កើតឱកាសការងារដ៏ពិតប្រាកដមួយសម្រាប់អនាគត។

ក្នុងចំណោមយុវជនជាង ២៧ម៉ឺននាក់ មកពីគ្រួសារខ្វះខាត និងងាយរងហានិភ័យ ដែលទទួលបានឱកាសសិក្សាដោយឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល យុវជន រ៉ា ចាន់រ័ត្ន មានស្រុកកំណើតមកពីខេត្តកំពង់ស្ពឺ ចាប់យកជំនាញផ្នែកឌីហ្សាញ នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បាននិយាយប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា ពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ខណៈគ្រួសារកំពុងជួបការខ្វះខាត គ្មានលទ្ធភាពបង់ថ្លៃសាលា ប៉ុន្តែនៅទីនេះអាចបានរៀនជំនាញដែលខ្លួនពេញចិត្ត ជាពិសេសការរៀនដោយមិនគិតថ្លៃអ្វីទាំងអស់ ថែមទាំងមានការយកចិត្តទុកដាក់ពីគ្រូបង្រៀន ហើយថ្នាក់រៀនក៏ស្អាតបាតផងដែរ។

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា ប្រមុខថ្នាក់ដឹកនាំច​ង់ឱ្យយុវជន​គ្រ​ប់រូប ជាពិសេ​ស​យុវ​ជនក្រីក្រ អាចឈានចេ​ញពីស្ថាន​ភា​ពងា​យរ​ងហា​និភ័យតា​ម​រយៈ​ជំនាញ ការងារ និង​ប្រាក់​ចំណូល។ ពេលយុ​វជនម្នាក់​មាន​ជំនាញ ​មិនត្រឹម​តែអា​ចផ្លាស់ប្តូ​រជីវិតខ្លួ​នឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាចជួ​យគ្រួសារ និង​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​ទាំង​មូល។ ក្រសួងការងារក៏បានអំពាវនាវ​ដល់យុវជន​ឱ្យចាប់យ​កឱ​កាស​សិក្សាជំ​នាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និង​ស្នើដល់​មាតា​បិតា អាណា​ព្យាបាល ឱ្យលើកទឹក​ចិត្តកូន​ចៅជ្រើស​រើស​ជំនាញ​ដែលស្រប​នឹង​ចំណង់​ចំណូល​ចិត្ត សមត្ថ​ភាព និង​តម្រូវ​ការ​ទីផ្សារ​ការងារ៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ក្រសួងធនធានទឹកព្រមានពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលនឹងហក់ឡើងខ្លាំងក្នុងរយៈពេល៣ ទៅ៤ថ្ងៃខាងមុខនេះ ដោយមានខេត្តខ្លះកម្ពស់ទឹកហក់ឡើងហួសការប្រុងប្រយ័ត្ន
2026/08/21 05:00:31 pm        107
អាកាសយានដ្ឋានTIA រៀបចំពិព័រណ៍«ភូមិខ្ញុំ ផលិតផលខ្ញុំ» ជំរុញ​ផ្សព្វ​ផ្សាយ​អត្ត​សញ្ញាណ​កម្ពុជា​ទៅ​កាន់​ពិភពលោក
2026/08/21 04:44:23 pm        129
ក្រសួងបរិស្ថាន បានពង្រឹងការត្រួតពិនិត្យគុណភាពទឹកសាធារណៈសរុបចំនួន ៧៧ទីតាំង នៅក្នុងខែកក្កដា ឆ្នាំ​​២០២៦
2026/08/21 04:25:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងធនធានទឹកព្រមានពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលនឹងហក់ឡើងខ្លាំងក្នុងរយៈពេល៣ ទៅ៤ថ្ងៃខាងមុខនេះ ដោយមានខេត្តខ្លះកម្ពស់ទឹកហក់ឡើងហួសការប្រុងប្រយ័ត្ន

2026/08/21 05:00:31 pm
​អាកាសយានដ្ឋានTIA រៀបចំពិព័រណ៍«ភូមិខ្ញុំ ផលិតផលខ្ញុំ» ជំរុញ​ផ្សព្វ​ផ្សាយ​អត្ត​សញ្ញាណ​កម្ពុជា​ទៅ​កាន់​ពិភពលោក
2026/08/21 04:44:23 pm
​ក្រសួងបរិស្ថាន បានពង្រឹងការត្រួតពិនិត្យគុណភាពទឹកសាធារណៈសរុបចំនួន ៧៧ទីតាំង នៅក្នុងខែកក្កដា ឆ្នាំ​​២០២៦
2026/08/21 04:25:41 pm
​គណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស អញ្ជើញធ្វើទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
2026/08/21 04:23:38 pm
​ជនអន្តោប្រវេសន៍ធ្វើដំណើរទៅម៉ិកស៊ិកភាគកណ្តាលនិងភាគខាងជើង បន្ទាប់ពីរង់ចាំការអន្តោប្រវេសន៍ជាច្រើនខែ
2026/08/21 04:19:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/21 03:00:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/21 03:54:55 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm