គណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស អញ្ជើញធ្វើទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

2026/08/21 04:23:38 pm        142

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារ នៃគណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស ដឹកនាំដោយ លោកមេបញ្ជាការ Tom Lindsey មេបញ្ជាការនាវា HMS Tamar ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពរវាង ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។ ដំណើរទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារនេះ មានការចូលរួមអមដំណើរពី កងទ័ពជើងទឹកអង់គ្លេស អនុព័ន្ធយោធាអង់គ្លេស រួមទាំង មន្ត្រីស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។

បើយោងតាមផេកហ្វេសបុកផ្លូវការរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បានឲ្យដឹងថា HMS Tamarនេះបានធ្វើដំណើរទស្សនកិច្ចលើកដំបូងជាប្រវត្តិសាស្រ្តមកកាន់មូលដ្ឋានកងទ័ពជើងទឹករាម ដែល ជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការការពារជាតិអង់គ្លេស និងកម្ពុជា។

 បើតាមផេករបស់ស្ថាទូតអង់គ្លេសបានបញ្ជាក់ទៀតថា ដំណើរទស្សនកិច្ចរបស់នាវាល្បាតនេះ គឺជា ដំណើរទស្សនកិច្ចមួយដែលបង្ហាញពីជំហានបន្ទាប់នៅក្នុងទំនាក់ទំនងការពារជាតិ ដែលកំពុងរីកចម្រើន រវាងប្រទេសទាំងពីរ។ ស្ថានទូតបានបញ្ជាក់ទៀតថា ការដាក់ពង្រាយនេះបង្ហាញពីកិច្ចសហប្រតិបត្តិការផ្លូវ សមុទ្រជាក់ស្តែង ការផ្លាស់ប្តូរវិជ្ជាជីវៈ និងការចូលរួមជាមួយសហគមន៍ ដែលពង្រឹងការប្តេជ្ញាចិត្តរបស់អង់ គ្លេសចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏សេរី និងបើកចំហរ និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។

 ស្ថានទូតបានបញ្ជាក់ទៀតថា ក្នុងនាមជានាវាចម្បាំងអន្តរជាតិមួយក្នុងចំណោមចំនួនតិចតួច ដែលបានមកទស្សនកិច្ចមូលដ្ឋានជើងទឹករាម ចាប់តាំងពីការបើកដំណើរការឡើងវិញនៅខែមេសា ឆ្នាំ ២០២៥មក ហើយវត្តមានរបស់នាវា HMS Tamarនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើក ចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិ បត្តិការរវាងកងទ័ពជើងទឹកអង់គ្លេស និងកម្ពុជាជាដើម។

អត្ថបទដែលទាក់ទង

ក្រសួងធនធានទឹកព្រមានពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលនឹងហក់ឡើងខ្លាំងក្នុងរយៈពេល៣ ទៅ៤ថ្ងៃខាងមុខនេះ ដោយមានខេត្តខ្លះកម្ពស់ទឹកហក់ឡើងហួសការប្រុងប្រយ័ត្ន
2026/08/21 05:00:31 pm        140
អាកាសយានដ្ឋានTIA រៀបចំពិព័រណ៍«ភូមិខ្ញុំ ផលិតផលខ្ញុំ» ជំរុញ​ផ្សព្វ​ផ្សាយ​អត្ត​សញ្ញាណ​កម្ពុជា​ទៅ​កាន់​ពិភពលោក
2026/08/21 04:44:23 pm        167
ក្រសួងបរិស្ថាន បានពង្រឹងការត្រួតពិនិត្យគុណភាពទឹកសាធារណៈសរុបចំនួន ៧៧ទីតាំង នៅក្នុងខែកក្កដា ឆ្នាំ​​២០២៦
2026/08/21 04:25:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump ជំរុញឱ្យ​ពង្រីកការបាញ់បង្ហោះយាន​អវកាសអាមេរិកជាង ១.០០០ដង ក្នុង ១ឆ្នាំ នៅឆ្នាំ២០៣០​

2026/08/21 06:37:39 pm
​អ្នកស្លាប់ដោយសាររញ្ជួយដី នៅឥណ្ឌូនេស៊ី កើនឡើងដល់ ៧៥​​នាក់ ខណៈ​ជិត ១.០០០នាក់​រង​របួស​
2026/08/21 06:35:51 pm
​រុស្ស៊ី​ធ្វើសមយុទ្ធ​​តេស្ត​​មីស៊ីល​ដ៏កម្រ​ ​នៅ​ក្បែរ​ប្រជុំ​​កោះប្រទាញប្រទង់​ជាមួយ​​ជប៉ុន
2026/08/21 06:33:12 pm
​លោក Trump ចង់ជួបជាមួយលោក Kim Jong Un ថ្មី តែ​កូរ៉េខាងជើងប្រាប់​ថា មិនលឿនពេកទេ
2026/08/21 06:12:22 pm
​អាមេរិកដាក់ទណ្ឌកម្មថ្មីទៅលើក្រុមហេសបូឡា ដោយ​​គូសបញ្ជាក់​ពី​ទំនាក់ទំនងជាមួយរដ្ឋាភិបាលអ៊ីរ៉ង់
2026/08/21 06:10:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/21 03:00:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/21 03:54:55 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm