ក្រសួងបរិស្ថាន បានពង្រឹងការត្រួតពិនិត្យគុណភាពទឹកសាធារណៈសរុបចំនួន ៧៧ទីតាំង នៅក្នុងខែកក្កដា ឆ្នាំ​​២០២៦

2026/08/21 04:25:41 pm        177

ភ្នំពេញ៖ ក្រុមការងារជំនាញក្រសួងបរិស្ថាន នៅក្នុងខែកក្កដា ឆ្នាំ២០២៦ បានពិនិត្យតាមដានគុណភាពទឹ​​ក​​​​​​សាធា​​រណៈ និងទឹកកខ្វក់សម្អាតរួចពីទីតាំងស្ថានីយប្រព្រឹត្តកម្ម លើទីតាំងអាទិភាពសរុប៧៧ទីតាំង ដែលក្នុងនោះរួមមាន៖​​ទឹ​​ក​​ទន្លេ បឹងទន្លេសាប ស្ទឹង អាងស្តុកទឹក បឹង ជ្រោះមាន ៥២ទីតាំង ទឹកសមុទ្រមា​​ន១២ទីតាំង និងទឹកក​​ខ្វ​​ក់​​​​ស​​ម្អាតរួចមាន១៣ទីតាំង ព្រមទាំងបានយកសំណាកទឹកចំនួន ៧៧សំណាក។ ស្ថានភាពគុណភាពទឹកសាធារណៈជារួម ទឹកមានសភាពល្អក់ដោយសារមានភ្លៀងធ្លាក់ និងយោងតាមលទ្ធផលវិភាគពីមន្ទីរពិ​​សោ​​ធន៍ បង្ហាញថា គុណភាពទឹកសាធារណៈ បានអនុលោមតាមស្តង់ដាពុំមានអ្វីប្រែប្រួល ឬ បង្កឱ្យមានការបំពុលគួរឱ្យកត់សម្គាល់នោះទេ។ ដោយទ្បែក ទឹកកខ្វក់សម្អាតរួច ចេញពីទីតាំងអាងប្រព្រឹត្តកម្មរួមទាំង១៣ ទីតាំង អនុលោមតាមស្តង់ដាអនុញ្ញាតបញ្ចេញ។

 

ក្នុងពេលជាមួយគ្នានេះដែរ ក្រុមការងារក្រសួងបរិស្ថានបានចុះត្រួតពិនិត្យតាមដានតំបន់ងាយរងការបំពុលទឹក បានចំនួន ១២ទីតាំង នៅខេត្តព្រះសីហនុ (ក្បែរតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ១ទីតាំង ស្ពានព្រែកទឹកសាប ១ ទីតាំង ព្រែកទឹកសាប ផ្នែកខាងក្រោមតំបន់សេដ្ឋកិច្ចពិសេស១ទីតាំង និងអាងស្តុកទឹកក្បាយឆាយ ១ទីតាំង) ខេត្តកំពង់ធំ (ស្ទឹងជីនិត ៤ទីតាំង ស្ពានក្រាំង ស្ពានបាក់ស្នា តំបន់ ១មករា និងស្ពានកំពង់ថ្មថ្មី) នៅខេត្តកំពង់ស្ពឺ (ស្ទឹងព្រែកត្នោត ៤ទីតាំង ស្ពានគុណគ្រូ ស្ពានសាមគ្គីទ្វារ ទឹករលាំងជ្រៃ និងស្ពានថ្មីក្រុងច្បារមន) និងបានយកសំណាកទឹកមកវិភាគចំនួន ១២សំណាក។ យោងតាម លទ្ធផលពីមន្ទីរពិសោធន៍ បង្ហាញថា គុណភាពទឹកនៅគ្រប់ទីតាំងទាំងអស់ គឺបានអនុលោមស្តង់ដារ ពុំមានអ្វីប្រែប្រួល ឬ បង្កឱ្យមានការបំពុល គួរឱ្យកត់សម្គាល់នោះទេ។

 

លើសពីនេះ ក្នុងខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារបានចុះពិនិត្យការបំពាក់ និងផ្ទៀងផ្ទាត់ដំណើរការឧបករណ៍តាមដានស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ចំនួន ៧ក្រុមហ៊ុន នៅរាជធានីភ្នំពេញ លើចំនួនទីសរុបចំនួន៦៤ នៅទូទាំងប្រទេស។ លទ្ធផលនៃការពិនិត្យជារួមឧបករណ៍តាមដានស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវពីអាងប្រព្រឹត្តកម្មមានដំណើរការជាប្រក្រតី ក្នុងនោះមាន ៦ក្រុមហ៊ុន អនុលោមតាមស្តង់ដារ និងមាន១ក្រុមហ៊ុនត្រូវបាន ក្រុមការងារបានយកសំណាកទឹក (សំណល់រាវ) ក្រោយប្រព្រឹត្តិកម្មសម្អាតចំនួន ៧ សំណាក មកពិនិត្យផ្ទៀងផ្ទាត់នៅមន្ទីរពិសោធន៍របស់ក្រសួង។ ជាលទ្ធផលសំណាកទឹកទាំង ៧ក្រុមហ៊ុន បានរកឃើញអនុលោមស្តង់ដាបញ្ចេញ។

 

សូមបញ្ជាក់ថា នៅក្នុងខែកក្កដា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បានខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសស្រាក់សស្រាំ ដើម្បីចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រនិងផែនការអភិវឌ្ឍន៍ជាតិ កម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាពិសេសយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងការពង្រឹងការត្រួតពិនិត្យគុណភាពទឹកដើម្បីភាពស្អាត នៅកម្ពុជា៕

អត្ថបទដែលទាក់ទង

ក្រសួងការងារបើកសិក្ខាសាលាត្រីភាគី ខណៈកិច្ចចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ នឹងចាប់ផ្តើមនាពេលខាងមុខ
2026/08/21 07:18:09 pm        71
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមប្រឹក្សាអ្នកច្បាប់ និងលើកទិសដៅការងារបន្ត
2026/08/21 07:05:40 pm        74
ក្រសួងធនធានទឹកព្រមានពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលនឹងហក់ឡើងខ្លាំងក្នុងរយៈពេល៣ ទៅ៤ថ្ងៃខាងមុខនេះ ដោយមានខេត្តខ្លះកម្ពស់ទឹកហក់ឡើងហួសការប្រុងប្រយ័ត្ន
2026/08/21 05:00:31 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារបើកសិក្ខាសាលាត្រីភាគី ខណៈកិច្ចចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ នឹងចាប់ផ្តើមនាពេលខាងមុខ

2026/08/21 07:18:09 pm
​ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមប្រឹក្សាអ្នកច្បាប់ និងលើកទិសដៅការងារបន្ត
2026/08/21 07:05:40 pm
​ប្រធានសភាអ៊ីរ៉ង់ជំរុញឱ្យក្រុងតេអេរ៉ង់ និងបាកដាដ ប្រើរូបិយប័ណ្ណជាតិ ដើម្បីដោះស្រាយការ​ប៉ះពាល់ដោយសារដុល្លារអាមេរិក
2026/08/21 06:57:28 pm
​អតីតអ្នកបើកយន្តហោះ នៅកូរ៉េខាងត្បូង ត្រូវជាប់ពន្ធនាគារ ១ជីវិតពីបទឃាតកម្ម និងគម្រោង​សម្លាប់មនុស្សផ្សេងទៀត
2026/08/21 06:55:42 pm
​ការវាយលុករបស់យោធាមីយ៉ាន់ម៉ា ផ្តោតលើតំបន់​ដី សម្រាប់គម្រោងកំពង់ផែគាំទ្រដោយរុស្ស៊ី
2026/08/21 06:53:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/21 03:00:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/21 03:54:55 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm