អាកាសយានដ្ឋានTIA រៀបចំពិព័រណ៍«ភូមិខ្ញុំ ផលិតផលខ្ញុំ» ជំរុញ​ផ្សព្វ​ផ្សាយ​អត្ត​សញ្ញាណ​កម្ពុជា​ទៅ​កាន់​ពិភពលោក

2026/08/21 04:44:23 pm        187

អាកាសយានដ្ឋានអន្តរជាតិតេជោ TIA នៅថ្ងៃទី២១ សីហានេះ បានបើកការតាំងពិព័រណ៌ «ភូមិខ្ញុំ ផលិតផលខ្ញុំ» ចំនួន៣ថ្ងៃ បើកឲ្យសាធារណជន អ្នកដំណើរជាតិ អន្តរជាតិទាំងអស់ ចូលទស្សនា និងចូលជាវផលិតផលខ្មែរទាំងអស់នោះដោយសេរី ក៏ដូចជំរុញការផ្សព្វផ្សាយផលិតផលកម្ពុជា ទៅកាន់ពិភពលោក និងទាក់ទាញទេសចរអន្តរជាតិមកទស្សនាកម្ពុជា ម្តងហើយមកទស្សនាម្តងទៀត។

តាមកម្មវិធីពិព័រណ៍«ភូមិខ្ញុំ ផលិតផលខ្ញុំ» នៅអាកាសយានដ្ឋានអន្តរជាតិតេជោTIAនោះ គឺមានរយៈ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៩ យប់ នៅស្ថានីយ៍អ្នកដំណើរមកដល់ទី១ និងទី២ ជាន់ផ្ទាល់ដីនេះ ដោយមានការតាំងបង្ហាញផលិតផលខ្មែរជាច្រើនប្រភេទ រួមមានម្ហូបអាហារ ផ្លែឈើស្រស់ វត្ថុអនុស្សាវរីយ៍ និងផលិតផលក្នុងស្រុកជាច្រើនមុខទៀត ហើយក៏មានការសម្ដែងសិល្បៈវប្បធម៌ខ្មែរដោយសេរីផងដែរ បំណងរួមគ្នាគាំទ្រសហគ្រិន និងម្ចាស់សិប្បកម្មខ្មែរ ព្រមទាំងលើកស្ទួយផលិតផលក្នុងស្រុក និងស្នាដៃខ្មែរ ក៏ដូចជំរុញផ្សព្វផ្សាយផលិតផលខ្មែរទាំងអស់កាន់ពិភពលោក តាមរយៈការបើកឲ្យអ្នកដំណើរអន្តរជាតិមកពីតាមប្រទេសនានាចូលទស្សនា។

បើតាមអ្នកដំណើរអន្តរជាតិ នាថ្លែងប្រាប់BTV ថា ការតាំងពិព័រណ៍ ភូមិខ្ញុំ ផលិតផលខ្ញុំ គឺមានសំខាន់ៗ ក្នុងការបង្ហាញឲ្យអ្នកដំណើរអន្តរជាតិនានា ស្គាល់ពីអត្តសញ្ញាណផលិតផលខ្មែរ និងនាំគ្នាប្រើប្រាស់ថវិកាចុងក្រោយដែលសល់ពីការដើរកម្សាន្តនៅកម្ពុជា ធ្វើការទិញផលិតផលខ្មែរទាំងនោះទៅប្រើប្រាស់ និងធ្វើជាវត្ថុអនុស្សាវរីយចែកជូនមិត្តភក្តិ បងប្អូនសាច់ញ្ញាតិ និងធ្វើឲ្យគេចង់ចាំពីកម្ពុជា ហើយនឹងនាំគ្នាមកទស្សនាកម្ពុជាម្តងទៀត។

បណ្តាម្ចាស់សិប្បកម្មក្នុងស្រុកបានថ្លែងថា ការតាំងបង្ហាញលក់ផលិតផលខ្មែរនេះ គឺមានអ្នកដំណើរអន្តរជាតិចេញចូលអាកាសយដ្ឋានអន្តរជាតិតេជោ ចូលទស្សនា និងមានការគាំទ្រជាវទិញជាហូរហែរ ហើយរំពឹងថា ភ្ញៀវដែលបានជាវភេសជ្ជៈ និងជាវវត្ថុអនុស្សាវរីយ៍ខ្មែរនេះ នឹងចងចាំល្អពីកម្ពុជា មានការនឹករលឹកកម្ពុជា និងមកទស្សនាកម្ពុជាម្តងទៀត។

បណ្តាម្ចាស់សិប្បកម្ម ក៏បានអរគុណដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលរៀបចំកម្មវិធីពិព័រណ៍ ភូមិខ្ញុំ ផលិតផលខ្ញុំ និងបានផ្តល់ឱកាសឲ្យម្ចាស់សិប្បកម្មទាំងអស់បានបង្កើនផ្សព្វផ្សាយផលិតផលរបស់ខ្លួន និងជំរុញការនាំចេញផលិតផលរបស់ខ្លួននៅនឹងកន្លែងផង ហើយនឹងឈានទៅដល់ការបង្កើនផលិតដើម្បីនាំចេញទៅក្រៅប្រទេសផង៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារបើកសិក្ខាសាលាត្រីភាគី ខណៈកិច្ចចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ នឹងចាប់ផ្តើមនាពេលខាងមុខ
2026/08/21 07:18:09 pm        71
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមប្រឹក្សាអ្នកច្បាប់ និងលើកទិសដៅការងារបន្ត
2026/08/21 07:05:40 pm        74
ក្រសួងធនធានទឹកព្រមានពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលនឹងហក់ឡើងខ្លាំងក្នុងរយៈពេល៣ ទៅ៤ថ្ងៃខាងមុខនេះ ដោយមានខេត្តខ្លះកម្ពស់ទឹកហក់ឡើងហួសការប្រុងប្រយ័ត្ន
2026/08/21 05:00:31 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារបើកសិក្ខាសាលាត្រីភាគី ខណៈកិច្ចចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ នឹងចាប់ផ្តើមនាពេលខាងមុខ

2026/08/21 07:18:09 pm
​ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមប្រឹក្សាអ្នកច្បាប់ និងលើកទិសដៅការងារបន្ត
2026/08/21 07:05:40 pm
​ប្រធានសភាអ៊ីរ៉ង់ជំរុញឱ្យក្រុងតេអេរ៉ង់ និងបាកដាដ ប្រើរូបិយប័ណ្ណជាតិ ដើម្បីដោះស្រាយការ​ប៉ះពាល់ដោយសារដុល្លារអាមេរិក
2026/08/21 06:57:28 pm
​អតីតអ្នកបើកយន្តហោះ នៅកូរ៉េខាងត្បូង ត្រូវជាប់ពន្ធនាគារ ១ជីវិតពីបទឃាតកម្ម និងគម្រោង​សម្លាប់មនុស្សផ្សេងទៀត
2026/08/21 06:55:42 pm
​ការវាយលុករបស់យោធាមីយ៉ាន់ម៉ា ផ្តោតលើតំបន់​ដី សម្រាប់គម្រោងកំពង់ផែគាំទ្រដោយរុស្ស៊ី
2026/08/21 06:53:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/21 03:00:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/21 03:54:55 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm