ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមប្រឹក្សាអ្នកច្បាប់ និងលើកទិសដៅការងារបន្ត

2026/08/21 07:05:40 pm        607

នាព្រឹកថ្ងៃទី២០​ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តរបស់ក្រុមប្រឹក្សាអ្នកច្បាប់ ដោយមានវត្តមានចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធាន ទីប្រឹក្សា សមាជិក-សមាជិកបម្រុងក្រុមប្រឹក្សាអ្នកច្បាប់ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្រ្តីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលការងារគួរឱ្យកត់សម្គាល់ដែលក្រុមប្រឹក្សាអ្នកច្បាប់សម្រេចបានក្នុងរយៈពេល ៣ឆ្នាំមកនេះ ជូនរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាការបំពេញភារកិច្ចក្នុងការពិនិត្យនិងផ្តល់យោបល់ជូនរាជរដ្ឋាភិបាល ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ រហូតមក។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានបន្តថា ទោះបីយើងសម្រេចបាននូវបរិមាណគួរឱ្យកត់សម្គាល់ និងមានល្បឿនការងារលឿនជាងមុន ខណៈដែលទំហំការងារកាន់តែមមាញឹកជាងមុនក្តី ក៏ប៉ុន្តែគុណភាពការងារនៅពុំទាន់ឈានឡើងដល់កម្រិតដែលចង់បាននៅឡើយ ពិសេសសមត្ថភាពពិនិត្យនិងផ្តល់យោបល់ក្រៅពីទិដ្ឋភាពទម្រង់ច្បាប់ ដូចជាពាក់ព័ន្ធនឹងការងារតាក់តែងខ្លឹមសារ ការប្រឹក្សាច្បាប់ និងការវិភាគបែបស៊ីជម្រៅលើអត្ថបទនៃលិខិតបទដ្ឋានគតិយុត្តនានាជាដើម។ ដូច្នេះ កិច្ចប្រជុំពិភាក្សារបស់យើងនាថ្ងៃនេះ នឹងផ្តោតលើការពង្រឹងសមត្ថភាព និងគុណភាពការងារ ពាក់ព័ន្ធនឹងការប្រឹក្សាច្បាប់ និងការតាក់តែងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងការបន្តកែលម្អរបៀបរបបការងារ បេសកកម្ម រចនាសម្ព័ន្ធ និងឡូជីស្ទិក ដើម្បីផ្តល់ការគាំទ្រដល់គោលដៅនេះ សំដៅធ្វើឱ្យក្រុមប្រឹក្សាអ្នកច្បាប់ស័ក្តិសមជាសេនាធិការច្បាប់ប្រកបដោយជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់នូវដំណោះស្រាយ និងអនុសាសន៍មួយចំនួនចំពោះបញ្ហាប្រឈម និងសំណូមពរនានារបស់គណៈប្រតិបត្តិ ក្រុមពិនិត្យ ស្រាវជ្រាវ និងផ្តល់យោបល់ទាំង៤ និងក្រុមការងារជំនាញទាំង៣ ព្រមទាំងបានផ្តល់នូវការតម្រង់ទិស ចំពោះទិសដៅការងារដែលក្រុមប្រឹក្សាអ្នកច្បាប់ត្រូវអនុវត្តបន្ត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការក៏បានផ្តល់ការណែនាំដល់គណៈប្រតិបត្តិនៃក្រុមប្រឹក្សាអ្នកច្បាប់ត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ការតាមដានវឌ្ឍនភាពការងារ និងការពង្រឹងវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមបទបញ្ជាផ្ទៃក្នុង ក៏ដូចជាគុណតម្លៃស្នូល និងអភិក្រមការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី។ ទន្ទឹមនេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ត្រូវបញ្ចប់នូវផែនការយុទ្ធសាស្រ្ត និងត្រូវរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ ដើម្បីតម្រង់ទិសការអភិវឌ្ឍស្ថាប័ន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់ការណែនាំឱ្យបង្កើនការសម្របសម្រួល សហថាមភាព និងភាពប្រឡាក់ក្រឡាគ្នាជាអង្គតែមួយ លើការងារកែទម្រង់ច្បាប់ ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទ​ដ្ឋា​ន​គតិយុត្ត (RIA) និងការតាមដានត្រួតពិនិត្យ (M&E) រវាងក្រុមប្រឹក្សាអ្នកច្បាប់ ជាមួយនឹងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងអង្គភាពពាក់ព័ន្ធផ្សេងទៀតចំណុះទីស្តីការគណៈរដ្ឋមន្រ្តី។ 

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់ការណែនាំ និងលើកទឹកចិត្តឱ្យបន្តបង្កើនសមត្ថភាពជាប់ជាប្រចាំ តាមរយៈការខិតខំស្រាវជ្រាវ និងការចូលរួមវគ្គបណ្តុះបណ្តាលនានា ក៏ដូចជាតាមរយៈការបង្កើនការពិភាក្សាផ្លាស់ប្តូរ​យោបល់ ចែករំលែកចំណេះដឹងនិងបទពិសោធ តាមក្រុមការងារនីមួយៗ និងរវាងក្រុមការងារនីមួយៗ ផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីបង្កើនសមត្ថភាពក្នុងការតាក់តែង និងការពិនិត្យផ្តល់យោបល់ប្រឹក្សាច្បាប់ ដោយភាពម៉ត់ចត់ ច្បាស់លាស់ និងឈរលើមូលដ្ឋានច្បាប់ត្រឹមត្រូវ មិនមែនតាមការយល់ឃើញផ្ទាល់ខ្លួន។

អត្ថបទដែលទាក់ទង

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ
2026/10/19 04:37:17 pm        1
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
2026/10/19 04:14:52 pm        1
អាជ្ញាធរមូលដ្ឋាន ជំរុញផ្សព្វផ្សាយដល់ពលរដ្ឋឲ្យទៅចុះឈ្មោះថ្មី និងធ្វើជីវមាត្របញ្ជីឈ្មោះឡើងវិញ ត្រៀមសម្រាប់ការបោះឆ្នោត
2026/10/19 03:17:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការប្រញាប់ប្រញាល់បោសសម្អាតជនអន្តោប្រវេសរបស់អេស្ប៉ាញនៅដែនដី Ceuta បង្កក្តីបារម្ភដល់សិទ្ធិមនុស្ស

2026/10/19 05:21:39 pm
​ប្រទេសជិត ២០០ ជំរុញការកំណត់ទិសដៅថ្មីនៅកិច្ចពិភាក្សារបស់UN ខណៈគោលដៅអភិរក្សធម្មជាតិមិនសម្រេចបានតាមផែនការ
2026/10/19 05:12:26 pm
​មនុស្ស៦នាក់ស្លាប់ បន្ទាប់ពីទូកដឹកជនអន្តោប្រវេសន៍មួយគ្រឿងបុកជាមួយនាវាឆ្មាំសមុទ្រក្រិក
2026/10/19 04:55:52 pm
​ជប៉ុនរំកិលយានចម្លង H3 ទៅកាន់ជើងទម្របាញ់បង្ហោះ មុនពេលបេសកកម្មឋាន Phobos របស់ភពព្រះអង្គារ
2026/10/19 04:53:08 pm
​លោក Rubio ថ្លែងថា ពុំមានការផ្អាកការចែករំលែកព័ត៌មានចារកម្មរបស់អាមេរិកជាមួយអ៊ុយក្រែននោះទេ
2026/10/19 04:51:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/18 05:17:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/18 02:06:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm