ក្រសួងការងារបើកសិក្ខាសាលាត្រីភាគី ខណៈកិច្ចចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ នឹងចាប់ផ្តើមនាពេលខាងមុខ

2026/08/21 07:18:09 pm        480

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ និងឆ្នាំ២០២៧” ដើម្បីផ្លាស់ប្តូរព័ត៌មាន និងធ្វើបច្ចុប្បន្នភាពពីស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជា និងសកល ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់សមាជិក សមាជិកានៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មុនពេលកិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផ​លិតផលធ្វើដំណើរនិងកាបូប ឆ្នាំ២០២៧ខាងមុខ។

ប្រភពក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយចប់កិច្ចប្រជុំកាលរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ បានសសេរឱ្យដឹងថា ក្នុងអង្គប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នៅតែជាវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា ដែលតំណាងឱ្យ ៤៦% នៃការនាំចេញសរុបរបស់កម្ពុជា ហើយការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យនេះ ក៏មានផលជះដល់វិស័យមួយចំនួនទៀតផងដែរ។

ដូច្នេះ ដើម្បីជាធាតុចូលមុនដំណើរការចរចាប្រាក់ឈ្នួលអប្បបរមា ជាពិសេសក្នុងបរិបទសេដ្ឋកិច្ចសកល ដែលកំពុងមានភាពមិនប្រាកដប្រជា ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានាថ្ងៃនេះ គឺដើម្បីផ្តល់ស្ថិតិ និងទិន្នន័យផ្លូវការ ដល់គ្រប់ភាគី ដើម្បីជាធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ការពិនិត្យពិចារណាលើលក្ខណវិនិច្ឆ័យទាំង៧​​ ក្នុងការកំណត់កម្រិតប្រាក់ឈ្នួលអប្បបរមា សំដៅលើកកម្ពស់ជីវភាពរស់នៅសមរម្យរបស់កម្មករនិយោជិតនិងគ្រួសារ បង្កើនផលិតភាព ឱកាសការងារ និងបរិយាកាសវិនិយោគនិងធុរកិច្ចឱ្យកាន់តែប្រសើរឡើង។

ក្រៅពីនេះ ឯកឧត្តម​ក៏លើកទឹកចិត្តឱ្យមានកិច្ចពិភាក្សាដោយបើកចំហ ហើយក្រសួងនឹងបន្តខិតខំបន្តទៀត ក្នុងការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ការពង្រឹងយន្តការនិងសមត្ថភាពស្ថាប័ន ព្រមទាំងប​ង្កើនកិច្ចសហការជា​មួយដៃគូពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាអាចធានាបាននូវភាពប្រកួតប្រជែង រក្សាបាននូវភាពទាក់ទាញវិនិយោគ និងឱកាសការងារជូនបងប្អូនកម្មករនិយោជិត។

នាឱកាសនោះ លោកឧកញ៉ា ស គីណាល់ សមាជិក ក.ជ.ប.អ. តំណាងភាគីនិយោជក និងលោក គឹម ចាន់សំណាង អនុប្រធាន ក.ជ.ប.អ. តំណាងភាគីកម្មករនិយោជិត បានគាំទ្រ និងអរគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារដែលបានរៀបចំវេ​ទិកាដ៏សំខាន់នេះឡើង ដើម្បីមានមូលដ្ឋាន និងត្រៀមខ្លួនចរចាប្រាក់ឈ្នួលអប្បបរមានាពេលខាងមុខ ក៏ដូចជាផ្តល់ឱកាសឱ្យមានការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ ខណៈប្រទេសមួយចំនួនមិនមានយន្តការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាជាក់លាក់ដូចកម្ពុជា៕

អត្ថបទដែលទាក់ទង

មន្រ្ដីជាន់ខ្ពស់ គ.ជ.គ.ម. អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ
2026/08/22 04:02:57 pm        27
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំស្ដីពី «កិច្ចសន្ទនាជាមួយពហុភាគីពាក់ព័ន្ធរបស់សភាស្ដីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្ដិសុខស្បៀង និងអាកាសធាតុ»
2026/08/22 03:44:07 pm        96
ក្រុម AOT ចុះសង្កេតការណ៍ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃនូវទីតាំងចំនួន ៥ ដែលមានទូរកុងតឺន័រសរុបចំនួន ៦២ ស្ថិតនៅចំណុចតំបន់ភូមិជោគជ័យ
2026/08/22 03:37:17 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្ដីជាន់ខ្ពស់ គ.ជ.គ.ម. អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ

2026/08/22 04:02:57 pm
​អូម៉ង់ដាក់ពង្រាយកងទ័ពអាកាសដើម្បីគាំទ្រការឆ្លើយតបលើនាវាដឹកប្រេងជាប់ខ្លួន
2026/08/22 03:58:57 pm
​អ៊ីរ៉ង់បញ្ជាក់​ថា ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក រំលោភលើអធិបតេយ្យភាពរបស់រដ្ឋដទៃ
2026/08/22 03:56:23 pm
​មន្ទីរបញ្ចកោណ៖ អាមេរិក និងកូវ៉ែត យល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មយោធា
2026/08/22 03:52:53 pm
​កងទ័ពអ៊ីរ៉ង់ បញ្ជាក់​ថា គោលការណ៍​យោធារបស់ខ្លួន កំពុងប្តូរពី «ការពារទៅជាការវាយលុក»
2026/08/22 03:49:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/21 03:00:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/21 03:54:55 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm