ទាហានថៃ បន្តឈូសឆាយព្រៃ ធ្វើផ្លូវ លេណដ្ឋានថ្មីនៅតំបន់សង្កាត់អូរស្មាច់ ភាគខាងជើងវត្តកែវសិក្ខាគីរីស្វារៈលើដែនអធិបតេយ្យភាពកម្ពុជា

2026/08/22 10:03:09 am        167

ទាហានថៃ បានបន្តធ្វើការឈូសឆាយព្រៃជាបន្តបន្ទាប់ ធ្វើផ្លូវ និងធ្វើលេណដ្ឋានថ្មីទៀតនៅតំបន់ភាគខាង ជើងនៃបង្គោលព្រំដែនលេខ១៤ ស្ថិតនៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយបានលួច ធ្វើលេណដ្ឋានថ្មីៗមួយចំនួនទៀតនៅភាគខាងជើងវត្តកែវសិក្ខាគិរីស្វារៈ ហើយរាជរដ្ឋាភិបាលកម្ពុជា បានកំពុងធ្វើការតវ៉ាយ៉ាងខ្លាំងក្លា ដោយចាត់ទុកទង្វើនេះបានរំលោភយ៉ាងជាក់ច្បាស់លើអធិបតេយ្យ និងបូរណ ភាពទឹកដីកម្ពុជា រួមទាំងច្បាប់អន្តរជាតិជាដើម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល បានចេញ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការ តវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានដោយប្រទេសថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាមបណ្តោយព្រំដែន។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នីសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃ បានបន្តធ្វើការឈូស ឆាយព្រៃជាបន្តបន្ទាប់ ដើម្បីសាងសង់ផ្លូវថ្មីមួយខ្សែ ដែលតភ្ជាប់ពីភាគខាងជើងនៃបង្គោលព្រំដែនលេខ ១៤ ទៅកាន់តំបន់ភ្នំតាថុង ឬភ្នំ២៧៨ បន្ទាប់មកនៅថ្ងៃទី២០ ខែសីហា កងកម្លាំងប្រដាប់អាវុធថៃបានបន្ត សកម្មភាពសាងសង់ផ្លូវនៅ​ក្នុងតំបន់ខាងលើ ព្រមទាំងបានសាងសង់លេណដ្ឋានយោធាថ្មីផងដែរ។

ដោយ ឡែក នៅថ្ងៃទី២០ ខែសីហានេះដែរ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធថៃ បានសាងសង់លេណដ្ឋានយោធាថ្មីមួយចំនួនផងដែរ នៅភាគខាងជើងវត្តកែវសិក្ខាគិរីស្វារៈ។

ក្រសួងការបរទេសកម្ពុជាបានចាត់ទុកថា សកម្មភាពខាងលើនេះ គឺជាការរំលោភបំពានយ៉ាងជាក់ ច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា រំលោភច្បាប់អន្តរជាតិ និងរំលោភរាល់កិច្ចព្រម ព្រៀងទាំងឡាយជាមួយកម្ពុជា ហើយឲ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់​នូវ​សកម្មភាព​ទាំងនេះ ដោយកម្ពុជា មិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះ ឡើយ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីក្រសួងអប់រំ លើកទឹកចិត្តសិស្សានុសិស្សកម្ពុជា ដែលប្រឡងបានមេដាយមាស ប្រាក់ និងសំរឹទ្ធ នៅអង់គ្លេស បន្តខិតខំរៀនសូត្របន្ថែមទៀត និងធ្វើជាគំរូដល់សិស្សដទៃ
2026/08/22 10:41:46 am        71
សហគមន៍អឺរ៉ុបផ្តល់វគ្គបណ្តុះបណ្តាលជំនាញពង្រឹងសន្តិសុខផ្លូវទឹកដល់កងទ័ពជើងទឹកកម្ពុជា
2026/08/22 09:36:42 am        156
ជនជាតិថៃ ៤៤នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗទៀតត្រូវបានបណ្ដាញចេញពីកម្ពុជា
2026/08/22 08:49:23 am        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សមាជិកណាតូ ពិភាក្សាអំពីជម្រើសនៃច្រកសមុទ្រ Hormuz ដោយគ្មានការចូលរួមពីសម្ព័ន្ធមិត្ត

2026/08/22 10:49:56 am
​រដ្ឋមន្ត្រីក្រសួងអប់រំ លើកទឹកចិត្តសិស្សានុសិស្សកម្ពុជា ដែលប្រឡងបានមេដាយមាស ប្រាក់ និងសំរឹទ្ធ នៅអង់គ្លេស បន្តខិតខំរៀនសូត្របន្ថែមទៀត និងធ្វើជាគំរូដល់សិស្សដទៃ
2026/08/22 10:41:46 am
​ទាហានថៃ បន្តឈូសឆាយព្រៃ ធ្វើផ្លូវ លេណដ្ឋានថ្មីនៅតំបន់សង្កាត់អូរស្មាច់ ភាគខាងជើងវត្តកែវសិក្ខាគីរីស្វារៈលើដែនអធិបតេយ្យភាពកម្ពុជា
2026/08/22 10:03:09 am
​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្តប្រើប្រាស់វោហារសាស្ត្រអរិភាពនៅមុនពេលមានទណ្ឌកម្មថ្មី
2026/08/22 10:01:02 am
​ប្រធានាធិបតីអ៊ីរ៉ង់និយាយថាដល់ពេលបញ្ចប់សង្គ្រាមហើយ ខណៈកំពុងតែស្ថិតក្នុងជំហរដ៏រឹងមាំ
2026/08/22 09:43:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/21 03:00:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/21 03:54:55 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm