រុស្ស៊ី ៖ នៅក្នុងប្រទេសអ៊ុយក្រែន នៅតែមានការប្រយុទ្ធគ្នាឥតឈប់ឈរនៅឡើយ ដោយមានការវាយប្រហារដោយមីស៊ីលដែលបានបំផ្លិចបំផ្លាញអគារនានានៅកំពង់ផែភាគខាងត្បូងទីក្រុង Odesa និងការវាយរុលទៅមុខជាថ្មីពីសំណាក់កងកម្លាំងរុស្ស៊ីដើម្បីកម្ចាត់កងទ័ពអ៊ុយក្រែនចុងក្រោយដែលគ្រប់គ្រងនៅក្នុងរោងចក្រដែកថែបនៅក្នុងទីក្រុង Mariupol ដែលត្រូវបានបំផ្លាញ ៕
