មនី្ទរពេទ្យព្រះអង្គឌួង ចុះពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនពលរដ្ឋខេត្តកំពង់ចាម

2026/08/22 02:20:53 pm        240

នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមការងារគ្រូពេទ្យផ្នែកចក្ខុរោគ របស់មនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានចុះពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម ស្ថិតក្នុងបរិវេណមន្ទីរពេទ្យខេត្តកំពង់ចាម។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា ថ្ងៃនេះក្រុមគ្រូពេទ្យនៃមនី្ទរពេទ្យព្រះអង្គឌួង ពិតជាមានកិតិ្តយសយ៉ាងក្រៃលែង ដែលបានចុះមកពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ។ ជាទូទៅ មន្ទីរពេទ្យព្រះអង្គឌួង តែងតែរៀបចំកម្មវិធីចុះពិនិត្យ និងព្យាបាលជំងឺភ្នែក នៅតាមមន្ទីរពេទ្យដៃគូសម្ព័ន្ធមេត្រីភាព ដូចជា៖ មន្ទីរពេទ្យខេត្តកំពត ខេត្តកែប និងខេត្តតាកែវ។ អាស្រ័យហេតុនេះ ការចុះផ្តល់សេវាថែទាំសុខភាពភ្នែកជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺជាឱកាសដ៏វិសេសវិសាលបំផុត។ កម្មវិធីនេះធ្វើឡើងដោយមានការឧបត្ថម្ភជាច្រើនពីមូលនិធិ Fred Hollows Foundation Cambodia និងមូលនិធិ Bloomberg (ប៊្លូមប៊ឺក) ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងថវិកា ដើម្បីធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ។ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែនដី ជាពិសេសគណៈអភិបាលខេត្ត បានជួយជ្រោមជ្រែង ព្រមទាំងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម និងមនី្ទរពេទ្យខេត្តកំពង់ចាម ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ។

ទន្ទឹមគ្នានោះដែរ លោកស្រីសាស្រ្តាចារ្យ ជុកម៉ុល កុសុម៉ា នាយិការង នៃមនី្ទរពេទ្យព្រះអង្គឌួង បានលើកឡើងថា ការមើលឃើញច្បាស់ គឺជាផ្នែកមួយដ៏សំខាន់នៃគុណភាពជីវិត។ ការដែលយើងអាចចូលរួមជួយបងប្អូនដែលមានបញ្ហាភ្នែក ឱ្យទទួលបានការពិនិត្យត្រឹមត្រូវ ទទួលបានវ៉ែនតាដែលសមស្រប ឬទទួលបានការវះកាត់នៅពេលចាំបាច់ គឺជាក្តីរីករាយ និងជាកិត្តិយសដ៏ធំធេងសម្រាប់ក្រុមការងារនៃមនី្ទរពេទ្យព្រះអង្គឌួង។

ជាមួយគ្នានោះដែរ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមនី្ទរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងការអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមសាស្រ្តាចារ្យ រង លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង និងសហការី ដែលបានសហការជាមួយមូលនិធិ Fred Hollows Foundation Cambodia ព្រមទាំងក្រុមការងារទាំងអស់ ដែលបានរៀបចំកម្មវិធីមនុស្សធម៌ដ៏មានតម្លៃនេះឡើង។ កម្មវិធីនេះ មិនត្រឹមតែផ្តល់សេវាសុខាភិបាលដោយឥតគិតថ្លៃ តែប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងចូលរួមដ៏សំខាន់ ក្នុងការជួយបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត អាចទទួលការពិនិត្យ ពិគ្រោះ ព្យាបាល និងវះកាត់ប្រកបដោយគុណភាព ដោយមិនចាំបាច់បារម្ភពីការចំណាយ។

ជាចុងក្រោយ លោក បាក់ តូក្យូ នាយកអង្គការ Fred Hollows Foundation Cambodia បានសង្កត់ធ្ងន់ថា កម្មវិធីនាថ្ងៃនេះ ពិតជាមានសារសំខាន់ និងសូមស្នើសុំអញ្ជើញលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ផ្សព្វផ្សាយព័ត៌មានទាក់ទងទៅនិងការពិនិត្យ ព្យាបាលជំងឺភ្នែកនេះ ឲ្យបានទូលំទូលាយ នៅក្នុងសហគមន៍ សូមអញ្ជើញពួកគាត់មកទទួលពិនិត្យ ព្យាបាលជំងឺភ្នែក ជាមួយនិងក្រុមគ្រូពេទ្យជំនាញឲ្យបានទៀងទាត់។ ព្រោះបើតាមការសិក្សាស្រាវជ្រាវនាពេលថ្មីៗកន្លងមកនេះ ឃើញថា ប្រជាពលរដ្ឋដែលមានពិការភ្នែក ក្នុងចំណោម១០០នាក់ គឺ៩០នាក់ ដែលអាចព្យាបាលបាន ឲ្យជាសៈស្បើយ។ ប៉ុន្តែបើពួកគាត់មកព្យាបាល មិនទាន់ពេលវេលានោះទេ ធ្វើឲ្យគាត់ធ្លាក់ខ្លួន ទៅភាពពិការភ្នែកបាន។ ដូច្នេះសូមលោកយាយ លោកតា បងប្អូន មកពិនិត្យព្យាបាលជំងឺភ្នែកជាមួយក្រុមគ្រូពេទ្យជំនាញឲ្យបានទៀងទាត់៕អត្ថបទ: រដ្ឋា

អត្ថបទដែលទាក់ទង

ឯកឧត្តម ហ៊ុន ម៉ានី៖ សង្គមរីកចម្រើនទៅបាន ត្រូវការចាំបាច់ ការអប់រំប្រជាជនវ័យក្មេង ឱ្យចេះគោរពឱ្យតម្លៃអ្វីដែលថ្នាក់ដឹកនាំជំនាន់មុនបានឆ្លងកាត់
2026/08/23 12:52:01 pm        59
អភិបាលខេត្តតាកែវ អំពាវនាវឲ្យពលរដ្ឋបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់
2026/08/23 12:39:43 pm        81
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញទស្សនកិច្ចស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅខេត្តបាត់ដំបង
2026/08/23 12:26:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ហ៊ុន ម៉ានី៖ សង្គមរីកចម្រើនទៅបាន ត្រូវការចាំបាច់ ការអប់រំប្រជាជនវ័យក្មេង ឱ្យចេះគោរពឱ្យតម្លៃអ្វីដែលថ្នាក់ដឹកនាំជំនាន់មុនបានឆ្លងកាត់

2026/08/23 12:52:01 pm
​អភិបាលខេត្តតាកែវ អំពាវនាវឲ្យពលរដ្ឋបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់
2026/08/23 12:39:43 pm
​ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញទស្សនកិច្ចស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅខេត្តបាត់ដំបង
2026/08/23 12:26:21 pm
​អ៊ីរ៉ង់គំរាមកំណត់គោលដៅផលប្រយោជន៍ប្រទេសណាមួយដែលជួយដល់អាមេរិក
2026/08/23 12:06:32 pm
​លោក Trump៖ ច្រកសមុទ្រ Hormuz បច្ចុប្បន្នគឺជាដែនទឹករបស់សហរដ្ឋអាមេរិក
2026/08/23 11:57:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/23 11:39:04 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm