
អាមេរិក៖ គំនូររបស់នាង Marilyn Monroeគឺជាតារាសម្តែង និងម៉ូដែលអាមេរិក របស់វិចិត្រករ Andy Warhol បំបែកកំណត់ត្រាជាគំនូលក់បានថ្លៃបំផុតប្រចាំសតវត្សរ៍ទី២០ ។ គំនូរមួយនេះ ត្រូវបានគេដេញថ្លៃយក ក្នុងតម្លៃ ១៩៥លានដុល្លារ ធ្វើឲ្យវាក្លាយជាគំនូរមានតម្លៃថ្លៃបំផុតមិនធ្លាប់ដែលលក់បានក្នុងសតវត្សរ៍ទី ២០ ។ តម្លៃនេះដែរ គឺជាតម្លៃខ្ពស់បំផុតមិនធ្លាប់ចំណាយលើស្នាដៃវិចិត្រសិល្បៈអាមេរិក ។ ការដេញថ្លៃនៅមជ្ឈមណ្ឌល Christie ស្ថិតក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជានិមិត្តរូបនៃសុខភាពទីផ្សារវិចិត្រសិល្បៈប្រណីតរបស់អាមេរិក ៕
