
អន្ដរជាតិ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវគេរាយការណ៍ថាបានផ្ញើសារទៅកាន់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ឌីមៀ ពូទីន អបអរសាទរលោកក្នុងឱកាសទិវាជ័យជម្នះ៩ឧសភា ជាជ័យជម្នះលើរបបណាស៊ីអាល្លឺម៉ង់របស់សហភាពសូវៀត។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង លោក គីម ផ្ញើសារបង្ហាញពីសាមគ្គីភាពរបស់លោកជាមួយសមិទ្ធផលនានារបស់ប្រជាជនរុស្ស៊ី មានគោលបំណងលុបបំបាត់ការគំរាមកំហែងខាងនយោបាយនិងយោធា បង្កឡើងដោយកម្លាំងអរិភាព និង ការពារសន្តិភាព និងសន្តិសុខរបស់ប្រទេសលោកទាំង២៕
