គណបក្សប្រជាជនកម្ពុជា រៀបចំបាឋកថាជាស៊េរី កេរដំណែលរស់៖ គុណតម្លៃ ៧ មករា»ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ»

2026/08/23 10:35:50 am        270

នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នេះ គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានរៀបចំបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ» នៅសាលប្រជុំធំ វិមាន ៧មករា ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។

បាឋកថានេះ មានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។ ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ» ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានចែករំលែកនូវសក្ខីភាព ការចងចាំ បទពិសោធន៍ និងមេរៀនដែលទទួលបានដោយផ្ទាល់ពីដំណើរនៃការតស៊ូ និងការបំពេញភារកិច្ច ព្រមទាំងការរៀនសូត្រ និងការបន្តវេនពីថ្នាក់ដឹកនាំជំនាន់មុន។

ការចែករំលែកពីតួអង្គដែលបានឆ្លងកាត់ប្រវត្តិសាស្ត្រដោយផ្ទាល់ បានផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការស្វែងយល់កាន់តែស៊ីជម្រៅពីបរិបទប្រវត្តិសាស្ត្រ ការតស៊ូ ការលះបង់ និងការសម្រេចចិត្តក្នុងដំណាក់កាលសំខាន់ៗ ព្រមទាំងគុណតម្លៃនៃភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តក្នុងការបម្រើជាតិ និងប្រជាជន។ មេរៀន និងបទពិសោធន៍ទាំងនេះ ក៏ជាការបន្តផ្ទេរគុណតម្លៃពីជំនាន់មុនទៅកាន់ជំនាន់បន្តវេន ដើម្បីរួមចំណែកបណ្តុះស្មារតីទទួលខុសត្រូវ ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់សមាជិក សមាជិកាគណបក្ស ជាពិសេសយុវជន ក្នុងការបន្តបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖រយៈពេល៤ថ្ងៃហើយ មិនទាន់បានឃើញលោក អ៊ុ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេចនៅឡើយទេ
2026/10/13 06:37:09 pm        1
ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ៖ សមត្ថកិច្ចកម្ពុជាកំពុងស្រាវជ្រាវស៊ើបអង្កេតចំពោះបុគ្គលឈ្មោះ Deng Pibing សង្ស័យពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ Long Bay
2026/10/13 05:15:10 pm        1
ពលរដ្ឋជាង១១ម៉ឺននាក់បានទទួលសេវារថយន្តក្រុងឥតគិតថ្លៃក្នុងឱកាសពិធីដាក់បិណ្ឌ-ភ្ជុំបិណ្ឌ៥ថ្ងៃ អាចសន្សំថវិកាជូនពលរដ្ឋបានចន្លោះ ១,៧ លានដុល្លារទៅ ២,២ លានដុល្លារ
2026/10/13 05:01:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើង និងរុស្ស៊ី ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ ៣ឆ្នាំ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ

2026/10/13 07:08:17 pm
​អាកាសយានដ្ឋាន Nuremberg របស់អាល្លឺម៉ង់ បិទដំណើរការ​ដោយសារគ្រា​អាសន្នផ្នែកអាកាសចរណ៍
2026/10/13 07:02:01 pm
​ស៊ុយអែត៖ លោកស្រី Andersson ប្រាប់​ថា គណបក្ស​របស់លោកស្រី នៅមិនអាចបង្កើតរដ្ឋាភិបាល​បាន​
2026/10/13 06:59:02 pm
​លោក TRUMP ថា លោកមិនជឿថា ចិន និងរុស្ស៊ី កំពុងជួយអ៊ីរ៉ង់នោះទេ
2026/10/13 06:56:13 pm
​សម្ដេចធិបតី៖រយៈពេល៤ថ្ងៃហើយ មិនទាន់បានឃើញលោក អ៊ុ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេចនៅឡើយទេ
2026/10/13 06:37:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/13 04:54:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/13 03:16:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/13 02:07:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm