«គណបក្សប្រជាជនកម្ពុជា មិនបានបិទទ្វារសម្រាប់អ្នកដែលមានចេតនា និងឆន្ទៈចង់ធ្វើការពិតប្រាកដជាមួយរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជាដើម្បីបម្រើបុព្វហេតុជាតិឡើយ»

2026/08/23 11:23:52 am        204

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនា៖ «គណបក្សប្រជាជនកម្ពុជាមិនបានបិទទ្វារសម្រាប់អ្នកដែលមានចេតនា និងឆន្ទៈចង់ធ្វើការពិតប្រាកដជាមួយរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដៃគូនិងក្នុងនាមជាខ្មែរតែមួយដើម្បីបម្រើបុព្វហេតុជាតិដោយគ្មានការរើសអើងឡើយ»។

ឯកឧត្តមបានថ្លែង​បញ្ជាក់ថា នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នាឱកាសជួបសំណេះសំណាលជាមួយអាចារ្យ និងអាចារិនី ទូទាំងប្រទេសលើកទី១១។

ឯកឧត្តម ប៉ែន បូណា បានរំឭកឡើងថា សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា ការចូលរួមគឺមិនចាំបាច់តែត្រូវស្របមតិគ្នារហូតនោះទេ ប៉ុន្តែ ត្រូវផ្អែកលើការវិភាគដែលមានមូលដ្ឋាន ឬទឡ្ហីករណ៍ច្បាស់លាស់ ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំងនូវចំណុចខ្វះខាត និងពង្រឹងការងារជាមួយគ្នា។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនានិងការបង្រួបបង្រួមជាតិ ផ្អែកលើភាពស្មោះត្រង់ គុណធម៌នយោបាយ និងការគោរពគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា បើតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «បើចង់មកចាប់ដៃ ទ្វារខ្ញុំបើក ដៃខ្ញុំលា» ដែលសារនេះបានបង្ហាញពីស្មារតីផ្សះផ្សា និងបង្រួបបង្រួមជាតិខ្មែរតែមួយ។ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវប្បធម៌សន្ទនា និងការបើកចំហចិត្តទូលំទូលាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។ សារនេះត្រូវបានថ្លែងឡើងក្នុងន័យប្រមូលផ្តុំរាល់កម្លាំងគំនិត បញ្ញាវន្ត និងអ្នកនយោបាយគ្រប់និន្នាការ ដើម្បីរួមគ្នាបម្រើជាតិ មាតុភូមិ។

សម្ដេច​ធិបតីបានបញ្ជាក់ថារាជរដ្ឋាភិបាលមិនតម្រូវឱ្យរាល់ការចូលរួមត្រូវតែស្របគំនិត ឬបញ្ជោរលើកជើងរដ្ឋាភិបាលនោះទេ។ ផ្ទុយទៅវិញ ការរិះគន់ដើម្បីស្ថាបនា និងការបង្ហាញពីចំណុចខ្វះខាតដោយមានមូលដ្ឋានច្បាស់លាស់ គឺជាអ្វីដែលរដ្ឋាភិបាលស្វាគមន៍៕

អត្ថបទដែលទាក់ទង

ក្រុម AOT ចុះសង្កេតការណ៍ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ របស់យោធាថៃ នៅទីតាំងចំនួន១៤ ដែលមានទូកុងតឺន័រសរុប ចំនួន៤៤ ស្ថិតនៅចំណុចតំបន់ច្រកបឹងត្រកួន
2026/08/23 01:35:20 pm        81
ខណ្ឌរដ្ឋបាលជលផលក្រចេះ លែងត្រីចម្រុះទម្ងន់ ១០០គីឡូក្រាម ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស
2026/08/23 01:25:32 pm        76
ពលរដ្ឋបង្ហាញភាពរីករាយ ខណៈបានមកទស្សនាកម្សាន្តនៅតំបន់រមណីយដ្ឋានប្រាសាទព្រហ្មកិល
2026/08/23 01:16:25 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុម AOT ចុះសង្កេតការណ៍ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ របស់យោធាថៃ នៅទីតាំងចំនួន១៤ ដែលមានទូកុងតឺន័រសរុប ចំនួន៤៤ ស្ថិតនៅចំណុចតំបន់ច្រកបឹងត្រកួន

2026/08/23 01:35:20 pm
​ខណ្ឌរដ្ឋបាលជលផលក្រចេះ លែងត្រីចម្រុះទម្ងន់ ១០០គីឡូក្រាម ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស
2026/08/23 01:25:32 pm
​ពលរដ្ឋបង្ហាញភាពរីករាយ ខណៈបានមកទស្សនាកម្សាន្តនៅតំបន់រមណីយដ្ឋានប្រាសាទព្រហ្មកិល
2026/08/23 01:16:25 pm
​វិបត្តិឧស្ម័ននៅបង់ក្លាដែស ធ្វើឲ្យប៉ះពាល់ដល់រោងចក្រ ផ្ទះសម្បែង និងការដឹកជញ្ជូន
2026/08/23 01:11:22 pm
​មនុស្សរាប់សិបនាក់រងរបួស ក្រោយការរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ អង្រួនប្រទេសជប៉ុន
2026/08/23 01:06:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/23 11:39:04 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm