ខណ្ឌរដ្ឋបាលជលផលក្រចេះ លែងត្រីចម្រុះទម្ងន់ ១០០គីឡូក្រាម ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស

2026/08/23 01:25:32 pm        144

ត្រីចម្រុះទម្ងន់ប្រមាណជា ១០០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចាក់លែងចូលទៅក្នុងដែនទឹកធម្មជាតិ និងឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនប្រភេទ ត្រូវបានរុះរើ និងបំផ្លាញចោលក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រនៃស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

តាមការឲ្យដឹងពី លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តក្រចេះ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះ ធ្វើឡើងនាថ្ងៃទី២១ ខែសីហា ដោយកម្លាំងនៃខណ្ឌរដ្ឋបាលជលផលក្រចេះ រួមទាំងកម្លាំងផ្នែក​រដ្ឋបាល​ជលផល​ព្រែកប្រសព្វ​ បានសហការជាមួយកម្លាំងនគបាល ការិយាល័យប្រឆាំងបទល្មើស​សេដ្ឋកិច្ចខេត្ត និងគណៈកម្មការស្រុក ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យកាន់តែមានប្រសិទ្ធិភាព និងទាន់ពេលវេលា នារដូវបិតនេសាទ។

លោកនាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានបញ្ជាក់ថា រដូវនេះ គឺជារដូវបិទនេសាទ ដែលមាន​រយៈពេល ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីថែរក្សាការពារធនធានជលផល​ឲ្យ​បានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ ដូច្នេះឧបករណ៍ដែលអនុញ្ញាត្តិឲ្យនេសាទ គឺមាន​ឧបករណ៍​នេសាទលក្ខៈគ្រួសារ និងឧបករណ៍នេសាទសិប្បកម្ម ដូចជា ឆ្នុក មង ប្រវែងក្រោម ១០០ម៉ែត្រ និងឧបករណ៍រ៉ាវ ជាដើម។ ប៉ុន្តែឧបករណ៍ឧស្សាហកម្ម ដូចជា របាំងលប់នរ៉ាវលើសពី ១០០ម៉ែត្រ និងឧបករណ៍ដាក់ដៃធំៗ តាមព្រែកក៏ត្រូវបានហាមឃាត់ដែរ ជាពិសេសទៀត ឧបករណ៍នេសាទខុសច្បាប់​ដែលត្រូវតែហាមឃាត់ទាំងរដូវបិទ និងរដូវបើកនោះ គឺឧបករណ៍ឆក់ត្រី ឧបករណ៍ស្បៃម៉ុង។

សមត្ថកិច្ចចម្រុះ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅតាមទំនាបលិចទឹក ដូចជា បឹងក្បាលខ្មោច និងបឹងវែង ក្នុងឃុំចំបក់ និងឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ហើយ​ជាលទ្ធផល សមត្ថកិច្ចបានសាររុះរើ និងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ រួមមាន៖ របាំងព្រួលស្បៃមុងចំនួន ១៥ខ្សែ ប្រវែង ១ ៦៥០ម៉ែត្រ, លូស្បៃមុងចំនួន ១៧មាត់លូ, បង្គោលចម្រឹងប្ញស្សីចំនួន ២៥៥ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណជា ១០០គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិ៕ដោយ សេង ម័រ   

    

 

 


អត្ថបទដែលទាក់ទង

ក្រសួងការងារ៖ ខេត្តតាកែវមានឱកាសការងារជាង ៦ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
2026/08/23 03:43:05 pm        32
ក្រុម AOT ចុះសង្កេតការណ៍ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ របស់យោធាថៃ នៅទីតាំងចំនួន១៤ ដែលមានទូកុងតឺន័រសរុប ចំនួន៤៤ ស្ថិតនៅចំណុចតំបន់ច្រកបឹងត្រកួន
2026/08/23 01:35:20 pm        163
ពលរដ្ឋបង្ហាញភាពរីករាយ ខណៈបានមកទស្សនាកម្សាន្តនៅតំបន់រមណីយដ្ឋានប្រាសាទព្រហ្មកិល
2026/08/23 01:16:25 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ៖ ខេត្តតាកែវមានឱកាសការងារជាង ៦ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

2026/08/23 03:43:05 pm
​មនុស្ស ២នាក់ ត្រូវបានសង្រ្គោះ និងមនុស្ស ២២នាក់ បាត់ខ្លួន ក្រោយនាវាដឹកទំនិញលិចនៅជិតតំបន់ឆ្នេរប្រទេសឥណ្ឌា
2026/08/23 03:17:27 pm
​ជនជាតិម៉ិកស៊ិក ៣៦៥នាក់ ត្រូវបាននិរទេសចេញពីអាមេរិកទៅកាន់ហុងឌូរ៉ាស
2026/08/23 03:15:25 pm
​កុងហ្គោងទទួលបានវ៉ាក់សាំងបង្ការជំងឺអេបូឡាខណៈការរីករាលដាលឆ្លងលើសពី ៥ពាន់ករណី
2026/08/23 03:12:48 pm
​កាណាដាប្រកាសពន្ធសងសឹកសហរដ្ឋអាមេរិក ស្របពេលសង្រ្គាមពាណិជ្ជកម្មកើនឡើង
2026/08/23 03:00:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/23 11:39:04 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm