មន្រ្តីឧទ្យានុរក្សនៃការិយាល័យឧទ្យានជាតិគិរីរម្យ នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្ក្រាបការបោះបង្គោលហ៊ុមព័ទ្ធលើដីដែលជាទ្រព្យសម្បត្តិរដ្ឋក្នុង ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យគោលបំណងយកធ្វើជាកម្មសិទ្ធិខុសច្បាប់ នៅចំណុចភ្នំហាមឃាត់ ប្រព្រឹត្តដោយ អញ្ញាតជន ស្ថិតក្នុងឃុំ យាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ»។
មន្ត្រីឧទ្យានុរក្សបានពិនិត្យឃើញនៅទីតាំង ផ្ទាល់ប្រទះឃើញ មានការលួចដាំបង្គោលរបងឈើ ចំនួន ៦៥បង្គោល លើផ្ទៃដីប្រមាណ ០.៤០ហិកតា។
មន្ត្រីឧទ្យានុរក្សអនុវត្តវិធានការច្បាប់ ដោយបានដកកម្ទេចចោលនៅទីតាំងតែម្តង និងកំពុងបន្តស្រាវជ្រាវរកអ្នកប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធីស្របតាម ក្រមបរិស្ថាន និងធនធានធម្មជាតិ។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការការធ្វើសុក្រឹតកម្មការអនុវត្តច្បាប់នៅ ឧទ្យានជាតិគិរីរម្យ មានបីជំហាន៖ ១. ការទប់ស្កាត់និងការការពារ ២. ការរៀបចំសណ្តាប់ធ្នាប់ ៣. ការអភិវឌ្ឍប្រកបដោយចីរភាព។



