អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ

2026/08/24 08:11:10 am        257

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ស្ថិតនៅឃុំទន្លេបិទ និងឃុំជីរោទ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បន្ទាប់ពីរយៈពេល៣ថ្ងៃនេះ ទឹកជំនន់ទន្លេមេគង្គបានកើនឡើង។

ឆ្លើយតបនឹងស្ថានភាពនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំទីទួលសុវត្ថិភាពចំនួន៥កន្លែង សម្រាប់ទទួលប្រជាពលរដ្ឋដែលត្រូវបានជម្លៀស រួមមាន ទួលឧកញ៉ា អាន ម៉ាឌី, ទួលឧកញ៉ា វ័ន ប៊ុនថៃ, ទួលបេង, ទួលវត្តសុវណ្ណមាលី និងគល់ស្ពានទួលខ្សាច់។

អំឡុងពេលចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានឱ្យដឹងថា យោងតាមកម្ពស់ទឹកមេគង្គកើនឡើងពីផ្នែកខាងលើបានធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនរស់នៅតាមដងទន្លេមេគង្គបានរងផលប៉ះពាល់ និងស្ថានភាពនេះអាចបន្តកើនឡើង ក្នុងករណីប៉ុន្មានថ្ងៃខាងមុខកម្ពស់ទឹកទន្លេមេគង្គកើនឡើង។

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានរម្លឹកដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញ ត្រូវសហការតាមដានពីស្ថានភាពទឹកទន្លេមេគង្គ និងរាយការណ៍ឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមអន្តរាគមន៍ និងកាត់បន្ថយហានិភ័យឱ្យបានទាន់ពេលវេលា។

ទន្ទឹមនឹងទឹកជំនន់បង្កឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែកើនឡើង ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់រដ្ឋបាលខេត្ត យកចិត្តទុកដាក់ពិនិត្យពីការឆ្លើយតបចំពោះតម្រូវការចាំបាច់នានា ជាពិសេសតាមដានឱ្យបានល្អប្រសើរពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព និងតាមខ្នងផ្ទះដែលប្រឈមហានិភ័យ។

ជាក់ស្តែង បច្ចុប្បន្នលេខាធិការដ្ឋានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងរដ្ឋបាលស្រុកកំពុងសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលឃុំនានា ដើម្បីរៀបចំ ស៊ីទែនទឹក ប្រព័ន្ធតទឹកស្អាត បង្គន់អនាម័យ និងអំពូលសូឡានៅតាមទីទួលសុវត្ថិភាព ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលបានជម្លៀស។

ដោយឡែក ចំពោះប្រជាពលរដ្ឋដែលមិនទាន់ត្រូវបានជម្លៀស ឯកឧត្តម ទេសរដ្ឋមន្រ្តី បានស្នើឱ្យប្រជាពលរដ្ឋស្តាប់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធ ព្រមទាំងតាមដានព័ត៌មាន និងសេចក្តីជូនដំណឹងជាបន្តបន្ទាប់ ដើម្បីអាចចាត់វិធានការបានទាន់ពេលវេលា ប្រសិនបើស្ថានភាពទឹកមានការប្រែប្រួល។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តសហការជាមួយរដ្ឋបាលខេត្ត រដ្ឋបាលស្រុក ឃុំ និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីបន្តតាមដានស្ថានភាពទឹកជំនន់ វាយតម្លៃហានិភ័យ និងផលប៉ះពាល់ ព្រមទាំងជំរុញវិធានការឆ្លើយតបសមស្រប ដោយផ្តោតជាចម្បងលើការការពារប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ប្រឈម និងការធានាឱ្យមានការគាំទ្រចាំបាច់នៅតាមទីទួលសុវត្ថិភាព។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ស្ថានភាពទឹកជំនន់នៅខេត្តត្បូងឃ្មុំ បានប៉ះពាល់ដល់ស្រុកចំនួន២ រួមមាន ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ស្មើ ៧ឃុំ។ ប្រជាពលរដ្ឋប៉ះពាល់សរុបប្រមាណចំនួន ៣,៧១៩គ្រួសារ និងត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពប្រមាណ ១,៤៣០គ្រួសារ និងប៉ះពាល់ដំណាំកសិកម្មមួយចំនួន៕

អត្ថបទដែលទាក់ទង

ធនាគារជាតិតម្រូវឱ្យអនុវត្តប្រតិបត្តិការប្រាក់បញ្ញើអន្តរធនាគារតាមថ្នាល NBCP គ្រប់​គ្រឹះស្ថាន​ធនាគារ
2026/08/24 10:30:33 am        280
សាលាអន្តរជាតិ ចាន់ យុន គ្រោងបញ្ចូលកម្មវីធីប្រឡងគណិតវិទ្យាអន្តរជាតិទៅឆ្នាំសិក្សាថ្មី ដើម្បីពង្រឹងសមត្ថភាពសិស្ស
2026/08/24 10:26:03 am        91
មន្រ្តីឧទ្យានុរក្សចុះល្បាតទប់ស្កាត់ការទន្ទានដីព្រៃខុសច្បាប់ នៅឧទ្យានជាតិគីរីរម្យ
2026/08/24 08:03:24 am        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន និយាយថា ការបោះឆ្នោតសម័យសង្គ្រាមនឹងបំផ្លាញប្រទេស

2026/08/24 11:09:32 am
​Premier League រដូវកាលថ្មី Arsenal ចាប់ផ្តើមបានល្អ ខណៈ Man United និង Spurs រងបរាជ័យ
2026/08/24 11:08:29 am
​អ៊ីរ៉ង់៖ ទណ្ឌកម្មថ្មីដែលត្រូវបានគំរាមកំហែងដោយសហរដ្ឋអាមេរិកដែលអស់សង្ឃឹម នឹងបរាជ័យ
2026/08/24 11:03:42 am
​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសលក់សំបុត្រ​សម្រាប់​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​បាល់​ទាត់​អាស៊ី​យុវជន​អាយុ​ក្រោម​២០ឆ្នាំ
2026/08/24 10:59:24 am
​ម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
2026/08/24 10:42:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/23 10:04:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm