អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ថា ខ្លួនបានរកឃើញទីតាំងឧស្ម័នធម្មជាតិជាង២០០ពាន់លានម៉ែត្រគូបជាជាច្រើនខែនៃសង្គ្រាមតំបន់មជ្ឈិមបូព៌ាដែលបានធ្វើឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធថាមពល និងផលិតកម្មរបស់ប្រទេស។

រដ្ឋមន្ត្រីក្រសួងប្រេង លោក Mohsen Paknejad បានប្រាប់ទូរទស្សន៍រដ្ឋថា «ធនធានបម្រុងឧស្ម័នថ្មីត្រូវបានរកឃើញនៅភាគខាងត្បូងខេត្ត Fars» ដោយបាននិយាយបន្ថែមថា ជាង១៦០ពាន់លានម៉ែត្រគូប អាចត្រូវបានទាញយកចេញពីវាលអណ្តូងប្រេងនេះ។
លោកបានពិពណ៌នាថាវាជាឧស្ម័នធម្មជាតិដ៏ពេញចិត្ត ដែលមានឧស្ម័នពុលអ៊ីដ្រូសែនស៊ុលភីតតិចតួចហើយធ្វើឱ្យការចំណាយក្នុងប្រតិបត្តិការនិងការអភិវឌ្ឍន៍ទាប។ ប៉ុន្តែយោងតាមសារព័ត៌មាន Bloomberg បានឲ្យដឹងថា ការផលិតថ្មីណាមួយពីទីតាំងនោះទំនងជាចំណាយពេលច្រើនឆ្នាំ។

វិស័យថាមពលរបស់អ៊ីរ៉ង់ បានរងផលប៉ះពាល់ចាប់តាំងពីការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើសាធារណរដ្ឋអ៊ិស្លាម ដែលបានបង្កឱ្យមានសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានៅចុងខែកុម្ភៈ។ ទាំងអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសអ៊ីរ៉ង់ ព្រមទាំងរោងចក្រផលិតឧស្ម័ន ឃ្លាំងប្រេងឥន្ធនៈ និងផ្លូវដឹកជញ្ជូន។