ធនាគារជាតិតម្រូវឱ្យអនុវត្តប្រតិបត្តិការប្រាក់បញ្ញើអន្តរធនាគារតាមថ្នាល NBCP គ្រប់​គ្រឹះស្ថាន​ធនាគារ

2026/08/24 10:30:33 am        1.9 K

ធនាគារជាតិនៃកម្ពុជាតម្រូវឱ្យគ្រប់គ្រឹះស្ថានធនាគារ ដែល​មាន​ប្រតិបត្តិការ​ប្រាក់​បញ្ញើ​អន្តរ​ធនាគារ ​ចូលរួមអនុវត្តប្រតិបត្តិការ​នៅលើថ្នាល NBCP ដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែម លើ​ការ​លើកលែងកាតព្វកិច្ចរាយការណ៍ អំពីទិន្នន័យប្រតិបត្តិការប្រាក់បញ្ញើ អន្តរធនាគារ និង​ទទួល​បាន​ស្ថិតិ​ទីផ្សារ​ប្រាក់បញ្ញើអន្តរធនាគារ។

ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំស្តីពីការប្រើប្រាស់ថ្នាលធនាគារជាតិនៃកម្ពុជា (NBCP) សម្រាប់ប្រតិបត្តិការប្រាក់ បញ្ញើអន្តរធនាគារ ដែលថ្នាលមួយនេះ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ដាក់​ឱ្យដំណើរការមុខងារប្រាក់បញ្ញើអន្តរធនាគារ ចាប់តាំងពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ​២០២៤ ក្នុងគោលបំណងនៃការបង្កើតមុខងារប្រាក់បញ្ញើអន្តរធនាគារនៅលើថ្នាល NBCP គឺ​ដើម្បី​លើក​កម្ពស់ ប្រសិទ្ធភាព សុវត្ថិភាព និងភាពត្រឹមត្រូវនៃការធ្វើប្រតិបត្តិការអន្តរធនាគារ ព្រម​ទាំង​សម្រួលដល់ការទូទាត់ឆ្លងគ្រឹះស្ថាន ការតាមដាន ការផ្ទៀងផ្ទាត់ និងការគ្រប់​គ្រង​ទិន្នន័យ​របស់​គ្រឹះ​ស្ថានធនាគារដែលបានធ្វើប្រតិបត្តិការនៅលើថ្នាល NBCP។

លើសពីនេះ, ការចូលរួមប្រើប្រាស់ផ្ទាលនេះ គឺជាការចូលរួមអភិវឌ្ឍទីផ្សារអន្តរធនាគារ និង​ជួយ​ឱ្យ​ធនាគារជាតិនៃកម្ពុជា ប្រមូលបានទិន្នន័យទីផ្សារពេញលេញ ត្រឹមត្រូវ និងទាន់ពេលវេលា ដែលជា​ធាតុចូលសំខាន់ក្នុងការបង្កើតអត្រាការប្រាក់យោងជា ប្រាក់រៀល សម្រាប់​ឱ្យ​គ្រឹះ​ស្ថាន​ធនាគារ និងអ្នកចូលរួមក្នុង ទីផ្សារហិរញ្ញវត្ថុប្រើប្រាស់ជាមូលដ្ឋានក្នុងការគណនា និង​កំណត់​អត្រា​ការប្រាក់សម្រាប់ផលិតផលហិរញ្ញវត្ថុ ផ្សេងៗរបស់ខ្លួនតាមការគួរ។

ជុំវិញការផ្តល់សារៈសំខាន់ខាងលើនេះ, ធនាគារជាតិនៃកម្ពុជាតម្រូវឱ្យ គ្រប់​គ្រឹះ​ស្ថាន​ធនាគារ​ទាំង​អស់​ ដែលមានប្រតិបត្តិការ ប្រាក់បញ្ញើអន្តរធនាគារ ចូលរួម​អនុវត្ត​ប្រតិបត្តិ​ការ​ទាំង​នោះ​នៅ​លើ​ថ្នាល ​NBCP ឱ្យបានយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ គ្រឹះស្ថានធនាគារដែលបានអនុវត្តប្រតិបត្តិការប្រាក់បញ្ញើអន្តរធនាគារពេញលេញលើថ្នាល NBCP នឹង​ទទួលបានអត្ថប្រយោជន៍ បន្ថែមដូចជា៖ ១/. លើកលែង​កាតព្វ​កិច្ច​រាយកា​រណ៍អំ​ពី​ទិន្ន​ន័យ​ប្រតិបត្តិ​ការ​ប្រាក់បញ្ញើអន្តរធនាគារមកធនាគារជាតិនៃកម្ពុជា និង ២/. ទទួលបាន​ស្ថិតិ​ទីផ្សារ​ប្រាក់​បញ្ញើ​អន្តរធនាគារ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការវិភាគ ទីផ្សារ និងរៀបចំ​យុទ្ធ​សាស្ត្រ​គ្រប់​គ្រង​សន្ទនីយភាព៕ អត្ថបទ៖ សុន រ៉ាឌី


 

អត្ថបទដែលទាក់ទង

កម្ពុជា-ក្រូអាត ជំរុញ​​កិច្ច​សហប្រតិបត្តិការនិង​​ នវានុវត្តន៍ ដើម្បីកម្ពុជាគ្មានផលប៉ះពាល់ដោយ​សារ​យុទ្ធភណ្ឌគ្រឿងផ្ទុះ ​​​
2026/10/19 06:21:00 pm        1
សម្តេច ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
2026/10/19 05:53:52 pm        1
ថ្នាក់ដឹកនាំអន្តរក្រសួង កោតសរសើរ និងផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងបរិវត្តកម្មនៃពិភពការងារ
2026/10/19 05:50:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រី៖ មនុស្សប្រហែល ៤០នាក់ស្លាប់​ និងរងរបួស អំឡុង​​ការវាយប្រហារ​ដោយក្រុមហ៊ូទី នៅខេត្ត Shabwa របស់​យេម៉ែន

2026/10/19 07:10:14 pm
​ជនសង្ស័យ ៣នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការណីបាញ់ប្រហារតារាបូលីវូដឥណ្ឌានៅទីក្រុងម៉ុមបៃ
2026/10/19 07:07:02 pm
​ជប៉ុនដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក
2026/10/19 07:05:08 pm
​រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ជួបសមភាគីអ៊ូសបេកគីស្ថាននៅទីក្រុង Samarkand
2026/10/19 06:39:53 pm
​និស្សិតបិទច្រកចូលសារមន្ទីរ Louvre ដើម្បីបង្ហាញ​ការ​គាំទ្រដល់ការតវ៉ារបស់សិស្សវិទ្យាល័យ នៅបារាំង​
2026/10/19 06:37:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/19 06:06:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/19 05:26:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm