ម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦

2026/08/24 10:42:40 am        169

ក្រុមបាល់ទះកម្ពុជា-A បានគ្រងជើងឯកព្រឹត្តិការណ៍បាល់ទះពានរង្វាន់សម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦ ក្រោយយកឈ្នះក្រុម MBSA របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-០សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក)។ 

ពានរង្វាន់បាល់ទះអន្ដរជាតិនេះ ដែលមាន ៤ក្រុមចូលរួមនេះ ក្រុមបាល់ទះកម្ពុជា- A ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះគូប្រជែង ៥ប្រកួតជាប់គ្នា ពិសេសជំនួបវគ្គផ្ដាច់ព្រ័ត្រ ទល់ក្រុមខ្លាំង MBSAដែលមានកីឡាករអ៊ីរ៉ង់ ៤រូបជួយ ក្រុមម្ចាស់ផ្ទះកម្ពុជា-A បានយកឈ្នះដាច់ ក្នុងពិន្ទុ ២៥-២៣, ២៥-២១ និង ២៥-២ ដើម្បីក្លាយជាម្ចាស់ពានតែម្ដង។

ពិធីបិទការប្រកួតពានរង្វាន់សម្ដេចធិបតី រដូវកាលទី២ នេះដែរ បានធ្វើឡើងឡើងក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍សហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទាំងមានការចូលរួមពីលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង និងប្រតិភូដឹកនាំក្រុមចូលរួមការប្រកួតនេះផងដែរ។

គួរដឹងថា ព្រឹត្តិការណ៍បាល់ទះពានរង្វាន់ថ្នាក់ដឹកនាំកម្ពុជានេះ មានបេក្ខភាព ៤ក្រុមចូលរួម ក្នុងនោះមានក្រុមកម្ពុជា-A ទទួលបានជើងឯក អមប្រាក់រង្វាន់ ១០០លានរៀល គ្រាដែលក្រុម MBSA ទទួលបានចំណាត់ថ្នាក់លេខ២ អមប្រាក់រង្វាន់ ២០លានរៀល ។ រីឯក្រុមកម្ពុជា-B ទទួលបានចំណាត់ថ្នាក់លេខ៣ អមប្រាក់រង្វាន់ ១២លានរៀល ក្រោយយកឈ្នះក្រុម Dong Nai របស់វៀតណាម ដោយលទ្ធផល ៣-១សិត៕ អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

គ្រូបង្វឹកព្រះខ័នរាជ រំពឹងកូនក្រុមរួចរាល់សម្រាប់រដូវកាលថ្មី ដែលចាប់ផ្ដើមពីចុងសប្ដាហ៍នេះ ក្រោយតេស្ដ ៣ប្រកួតក្នុងពាន Pre-Season Cup
2026/08/24 11:38:03 am        64
Premier League រដូវកាលថ្មី Arsenal ចាប់ផ្តើមបានល្អ ខណៈ Man United និង Spurs រងបរាជ័យ
2026/08/24 11:08:29 am        109
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសលក់សំបុត្រ​សម្រាប់​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​បាល់​ទាត់​អាស៊ី​យុវជន​អាយុ​ក្រោម​២០ឆ្នាំ
2026/08/24 10:59:24 am        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីក្រសួងរតនាគារ៖ អាមេរិកមានបំណងកាត់ផ្តាច់ការសង្គ្រោះសេដ្ឋកិច្ចទាំងអស់ដែលជួយដល់អ៊ីរ៉ង់

2026/08/24 11:52:28 am
​មនុស្ស៦នាក់របួស និងជាង៤ម៉ឺននាក់ ជម្លៀសចេញពីផ្ទះសម្បែង ខណៈភ្លើងឆេះព្រៃជិតព្រំដែនរដ្ឋណេវ៉ាដា-រដ្ឋកាលីហ្វ័រនីញ៉ា
2026/08/24 11:50:05 am
​សហរដ្ឋអាមេរិក កំពុងពឹងផ្អែកលើសម្ព័ន្ធមិត្តសម្រាប់ភាពជោគជ័យនៃទណ្ឌកម្មថ្មីលើអ៊ីរ៉ង់
2026/08/24 11:48:08 am
​គណបក្សប្រជាធិបតេយ្យជឿនលឿនជំរុញថវិកាការពារជាតិតំបន់តៃវ៉ាន់ឱ្យលើសពី៣៥ ពាន់លានដុល្លារដល់កម្រិតខ្ពស់បំផុត
2026/08/24 11:44:40 am
​កម្ពុជានាំចេញសំបកកង់រថយន្តកើនដល់ជាង ១,២០០លានដុល្លារអាមេរិក ក្នុងរយៈពេល៧ខែ​
2026/08/24 11:41:48 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/23 10:04:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm