វិទ្យាស្ថាន NPIC ពង្រីកជំនាញ IT ទៅ AI និងជំនាញផ្សេងៗទៀត ដើម្បីឆ្លើយតបទីផ្សារ

2026/08/24 11:21:12 am        124

ស្របពេលដែលវិទ្យាសាស្រ្តកុំព្យូរទ័រ កំពុងក្លាយជាជំនាញដែលយុវជនកម្ពុជាចាប់អារម្មណ៍ ក៏ដូចជាការឆ្លើយតបភាពរីកចម្រើននៃសង្គមជាតិ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានពង្រីកការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាព័ត៌មានទៅកាន់ជំនាញថ្មីៗ ដូចជា៖ បញ្ញាសិប្បនិម្មិត (AI), Machine Learning, Cybersecurity និង Digital Art ខណៈជំនាញទាំងនេះកំពុងក្លាយជាផ្នែកសំខាន់នៃសេដ្ឋកិច្ចឌីជីថល និងទីផ្សារការងារ។

នៅក្នុងបទសម្ភាសន៍ជាមួយ លោក អ៊ុំ សៅកុសល ប្រធានមហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រ នៃវិទ្យាស្ថាន NPIC លោកបានឱ្យព័ត៍មាន ប៊ីធីវី ដឹងថា មហាវិទ្យាល័យដែលដំបូងមានតែ ២ដេប៉ាតឺម៉ង់ បានពង្រីកដល់ ៤ដេប៉ាតឺម៉ង់ ដើម្បីឆ្លើយតបនឹងតម្រូវការថ្មីៗនៃវិស័យបច្ចេកវិទ្យា។ បច្ចុប្បន្ន មហាវិទ្យាល័យមានដេប៉ាតឺម៉ង់ វិទ្យាសាស្ត្រកុំព្យូទ័រ ព័ត៌មានវិទ្យា សុវត្ថិភាពព័ត៌មានវិទ្យា និងសិល្បៈឌីជីថល។ លោកបន្តថា ក្នុងដេប៉ាតឺម៉ង់វិទ្យាសាស្ត្រកុំព្យូទ័រ មានជំនាញវិស្វកម្ម សូហ្វវែរ ដែលផ្តោតលើការសរសេរកូដ និងបង្កើ​តកម្មវិធីផ្សេងៗ។ ចំណែកជំនាញ MIS ផ្តោតលើការវិភាគទិន្នន័យ AI និង Machine Learning ដែល​កំពុងក្លាយជាជំនាញមានតម្រូវការខ្ពស់។

លោកប្រធានមហាវិទ្យាល័យ បានអំពាវនាវឱ្យសិស្សានុសិស្សចាប់អារម្មណ៍លើជំនាញនេះ ដោយសារអាចផ្តល់ចំណេះដឹងដែលស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការរបស់អាជីវកម្មនាពេលបច្ចុប្បន្ន។ សម្រាប់ដេប៉ាតឺម៉ង់ព័ត៌មានវិទ្យាវិញ ការបណ្តុះបណ្តាលផ្តោតលើបណ្តាញ Network ដោយមានទាំងកម្មវិធីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង។ ការបណ្តុះបណ្តាលក៏ផ្តោតសំខាន់លើការអនុវត្តផ្ទាល់ ឬ Hands-on Skills ដើម្បីឱ្យនិស្សិតអាចយកចំណេះដឹងទៅប្រើប្រាស់ក្នុងការងារជាក់ស្តែងផងដែរ។

លោកបានបញ្ជាក់ថា ការពង្រីកជំនាញទាំងនេះបង្ហាញថា ការបណ្តុះបណ្តាល IT នៅ NPIC មិនបានផ្តោតតែលើការសរសេរកូដទៀតទេ ប៉ុន្តែបានពង្រីកទៅកាន់ផ្នែកទិន្នន័យ បញ្ញាសិប្បនិម្មិត សន្តិសុខឌីជីថល បណ្តាញ និងបច្ចេកវិទ្យារូបភាព ដែលសុទ្ធតែជាផ្នែកសំខាន់សម្រាប់សេដ្ឋកិច្ចឌីជីថល។ ហើយសាលាក៏កំពុងពង្រឹងទំនាក់ទំនងជាមួយក្រុមហ៊ុន និងដៃគូអប់រំ ដើម្បីបង្កើតឱកាសការងារ និងការសិក្សាបន្តសម្រាប់និស្សិត។ សិស្សដែលមានសមត្ថភាពខ្ពស់អាចត្រូវបានបញ្ជូនទៅក្រុមហ៊ុនដៃគូ ខណៈសិស្សមួយចំនួនទៀតអាចទទួលបានអាហារូបករណ៍ ឬឱកាសបន្តការសិក្សានៅក្រៅប្រទេស។

សម្រាប់ការចូលរៀនឆ្នាំសិក្សាថ្មី វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានចាប់ផ្តើមទទួលពាក្យហើយ ខណៈការប្រឡងចូលរៀន ត្រូវបានគ្រោងធ្វើនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រសិនបើមិនមានការផ្លាស់ប្តូរ។ ជាមួយនេះ វិទ្យាស្ថាន បានលើកទឹកចិត្តដល់យុវជន ជាពិសេសការអំពាវនាវដល់សិស្សានុសិស្សដែលជាប់ ឬមិនជាប់បាក់ឌុប ព្រមទាំងអ្នកដែលមានសញ្ញាបត្រសមមូល ឱ្យពិចារណាចាប់យកជំនាញបច្ចេកទេសទាក់ទងនឹងកុំព្យូទ័រ ដើម្បីបង្កើនសមត្ថភាព និងឱកាសការងារនាពេលអនាគត៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

កម្ពុជានាំចេញសំបកកង់រថយន្តកើនដល់ជាង ១,២០០លានដុល្លារអាមេរិក ក្នុងរយៈពេល៧ខែ​
2026/08/24 11:41:48 am        81
ធនាគារជាតិតម្រូវឱ្យអនុវត្តប្រតិបត្តិការប្រាក់បញ្ញើអន្តរធនាគារតាមថ្នាល NBCP គ្រប់​គ្រឹះស្ថាន​ធនាគារ
2026/08/24 10:30:33 am        375
សាលាអន្តរជាតិ ចាន់ យុន គ្រោងបញ្ចូលកម្មវីធីប្រឡងគណិតវិទ្យាអន្តរជាតិទៅឆ្នាំសិក្សាថ្មី ដើម្បីពង្រឹងសមត្ថភាពសិស្ស
2026/08/24 10:26:03 am        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីក្រសួងរតនាគារ៖ អាមេរិកមានបំណងកាត់ផ្តាច់ការសង្គ្រោះសេដ្ឋកិច្ចទាំងអស់ដែលជួយដល់អ៊ីរ៉ង់

2026/08/24 11:52:28 am
​មនុស្ស៦នាក់របួស និងជាង៤ម៉ឺននាក់ ជម្លៀសចេញពីផ្ទះសម្បែង ខណៈភ្លើងឆេះព្រៃជិតព្រំដែនរដ្ឋណេវ៉ាដា-រដ្ឋកាលីហ្វ័រនីញ៉ា
2026/08/24 11:50:05 am
​សហរដ្ឋអាមេរិក កំពុងពឹងផ្អែកលើសម្ព័ន្ធមិត្តសម្រាប់ភាពជោគជ័យនៃទណ្ឌកម្មថ្មីលើអ៊ីរ៉ង់
2026/08/24 11:48:08 am
​គណបក្សប្រជាធិបតេយ្យជឿនលឿនជំរុញថវិកាការពារជាតិតំបន់តៃវ៉ាន់ឱ្យលើសពី៣៥ ពាន់លានដុល្លារដល់កម្រិតខ្ពស់បំផុត
2026/08/24 11:44:40 am
​កម្ពុជានាំចេញសំបកកង់រថយន្តកើនដល់ជាង ១,២០០លានដុល្លារអាមេរិក ក្នុងរយៈពេល៧ខែ​
2026/08/24 11:41:48 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/23 10:04:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm