គ្រូបង្វឹកព្រះខ័នរាជ រំពឹងកូនក្រុមរួចរាល់សម្រាប់រដូវកាលថ្មី ដែលចាប់ផ្ដើមពីចុងសប្ដាហ៍នេះ ក្រោយតេស្ដ ៣ប្រកួតក្នុងពាន Pre-Season Cup

2026/08/24 11:38:03 am        129

លោក Mattew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង រំពឹងកូនក្រុមត្រៀមរួចរាល់ សម្រាប់រដូវកាលថ្មីដ៏មមាញឹក ដែលនឹងត្រូវចាប់ផ្ដើមពីចុងសប្ដាហ៍នេះ បន្ទាប់ពីលោកបានធ្វើតេស្ដក្នុងការប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិ Pre-Season Cup 2026 ចំនួន ៣ប្រកួតកន្លងមក ដោយលទ្ធផលឈ្នះ ២ និងស្មើ ១ កាលពីចុងសប្ដាហ៍កន្លងទៅ។

គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះ បានថ្លែងថា ពានមិត្តភាពអន្ដរជាតិត្រៀមបើករដូវកាលថ្មីក្នុងដីនេះ លោកផ្ដោតសំខាន់ ចង់ឲ្យកីឡាករបានយល់ដឹងពីរបៀលេង ហើយមាននាទីលេងច្រើន ។ ជាក់ស្ដែងកីឡាករម្នាក់ៗ ធ្វើបានល្អ ទាំងកីឡាករចាស់ និងសមាជិកថ្មី ទោះបីមានចំណុចមួយចំនួន ត្រូវពង្រឹងបន្ថែម តែលោកជឿជាក់ថា ពួកគេនឹងត្រៀមរួចរាល់សម្រាប់ការប្រកួត ដែលនឹងចាប់ផ្ដើមពីពានរង្វាន់ Super Cup នាចុងសប្ដាហ៍នេះ មុនលីគកំពួលកម្ពុជា ត្រូវបើកទំព័ររដូវកាលថ្មី នាសប្ដាហ៍បន្ទាប់ និងពានរង្វាន់ AFC Champions League Two 2026/27ដែលត្រូវចាប់ផ្ដើមនាពាក់កណ្ដាលខែកញ្ញា។

គួរដឹងថាពានរង្វាន់ Pre-Season Cup 2026 ដែលក្លិបព្រះខ័នរាជស្វាយរៀង រៀបចំចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែសីហា គឺមាន ៣ក្លិបចូលរួម ក្នុងនោះមានក្រុមភ្ញៀវ Eastern Districtមកពីហុងកុង និងក្រុម Geylang International FC មកពីសិង្ហបុរី ។ ជាលទ្ធផលក្នុងការប្រកួតត្រៀមរដូវកាលថ្មីនេះ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម Geylang International ២-១ មុនប្រកួតស្មើក្រុម Eastern District ១-១ ក្នុងវគ្គសន្សំពិន្ទុវិលជុំ។

ប៉ុន្ដែនៅវគ្គផ្ដាច់ព្រ័ត្រ ក្លិបព្រះខ័នរាជស្វាយរៀង បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយប្រើប្រាស់កីឡាករខ្មែរ ១០០% ហើយបានយកឈ្នះក្រុម Eastern District ដោយលទ្ធផល ៣-១ ដើម្បីក្លាយជាជើងឯកពានរង្វាន់ Pre-Season Cup 2026តែម្ដង៕ អត្ថបទ លី ឈុនឡា






អត្ថបទដែលទាក់ទង

ប្រធានអូឡាំពិកកម្ពុជាអរគុណសហព័ន្ធជឺជីតស៊ូអាស៊ីជ្រើសរើសកម្ពុជាម្ចាស់ផ្ទះជើងឯកតំបន់ គ្រាប្រទេសចូលរួមសរសើរការរៀបចំ
2026/08/24 01:26:58 pm        76
អត្តពលិកជឺជីតស៊ូកម្ពុជាដណ្ដើមបានមេដាយជាង១០០គ្រឿង ពីការប្រកួតជើងឯកតំបន់
2026/08/24 01:02:21 pm        100
កម្ពុជាបន្ដភាពជោគជ័យ ក្នុងការប្រកួតវាយសីជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ ខណៈ​អន្ដរជាតិ​ចង់​ឲ្យ​ធ្វើម្ចាស់ផ្ទះទៀត
2026/08/24 12:38:40 pm        125

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនផ្តល់វគ្គបណ្តុះបណ្តាលជំនាញប្រើដ្រូនដល់កម្ពុជាសម្រាប់កិច្ចប្រតិបត្តិការបោសម្អាតមីន និងយុទ្ធភណ្ឌ សង្រ្គាម

2026/08/24 01:52:07 pm
​ប្រជាពលរដ្ឋប្រទះឃើញហ្វូងដំរីព្រៃ ចូលមកក្បែរភូមិអ្នកស្រុកក្នុងខេត្តព្រះវិហារ
2026/08/24 01:32:31 pm
​ប្រធានអូឡាំពិកកម្ពុជាអរគុណសហព័ន្ធជឺជីតស៊ូអាស៊ីជ្រើសរើសកម្ពុជាម្ចាស់ផ្ទះជើងឯកតំបន់ គ្រាប្រទេសចូលរួមសរសើរការរៀបចំ
2026/08/24 01:26:58 pm
​ជនសង្ស័យ ឆេង ភារុណ និងបក្សពួក នឹងត្រូវបញ្ជូនខ្លួនទៅតុលាការ ដើម្បីអនុវត្តផ្លូវច្បាប់ ក្រោយការតាមចាប់ខ្លួនដល់ប្រទេសវៀតណាម
2026/08/24 01:26:58 pm
​មន្រ្ដីនាំពាក្យ៖ ពលរដ្ឋជាង ១,៥០០គ្រួសារ ក្នុងខេត្តចំនួន ៤ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាពដោយសារជំនន់ទន្លេមេគង្គ
2026/08/24 01:05:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/23 10:04:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm