កម្ពុជានាំចេញសំបកកង់រថយន្តកើនដល់ជាង ១,២០០លានដុល្លារអាមេរិក ក្នុងរយៈពេល៧ខែ​

2026/08/24 11:41:48 am        263

ភ្នំពេញ៖ ការនាំចេញសំបកកង់រថយន្តរបស់កម្ពុជាសម្រេចបានទឹកប្រាក់ជាង ១,២០០លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ខែឆ្នាំ២០២៦ កើនឡើង ៦៦ ភាគរយ បើធៀបនឹងឆ្នាំ២០២៥។ នេះគឺបានបង្ហាញពីកំណើនដ៏រឹងមាំ បើទោះបីជា ឧស្សាហកម្មនេះ ទើបតែបានលេចឡើងក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ​។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញសំបកកង់រថយន្តមានតម្លៃជាប្រាក់ចំនួន ១,២៦២ លានដុល្លារអាមេរិក កើនឡើង ៥០២ លានដុល្លារអាមេរិ ឬស្មើនឹង ៦៦,០៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដែលមានចំនួន ៧៦០លានដុល្លារអាមេរិក។

ឯកឧត្តម បាន​សង្កត់ធ្ងន់ថា ការកើនឡើងនៃការនាំចេញសំបកកង់រថយន្ត បាន​បង្ហាញឱ្យឃើញថា ឧស្សាហកម្មសំបកកង់រថយន្តរបស់កម្ពុជាត្រូវបានទទួលស្គាល់នៅលើទីផ្សារពិភពលោក ដែលមានចំណែកទីផ្សារប្រមាណ ៥,៩៧ ភាគរយនៃការនាំចេញសរុប។​

ចំណែក លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PIC ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខនូវសំបកកង់រថយន្តម៉ាក សៃលុន នៅកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល៦ខែឆ្នាំ២០២៦ ក្រុមហ៊ុនលោកបាននាំចេញសំបកកង់រថយន្តទៅកាន់ទីផ្សារអន្តរជាតិចំនួន ១៤លានគ្រាប់ កើនឡើង ៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន១០លានគ្រាប់។ គ្រាន់តែក្រុមហ៊ុន សៃលុន មួយបាននាំចេញសំបកកង់រថយន្ត​ សម្រេចបានទឹកប្រាក់សរុបជាង ​៦០០ លានដុល្លារអាមេរិក ដែលស្មើនឹងពាក់កណ្តាលនៃការនាំចេញសរុប។

លោក បន្ថែមទៀតថា មកដល់ពេលនេះ សំបកកង់រថយន្តផលិតដោយក្រុមហ៊ុនលោកបាននាំចេញទៅកាន់ ៨៤ ប្រទេសនៅលើពិភពលោក ក្នុងនោះ ទីផ្សារថ្មីៗ មានចំនួន ២៥ ប្រទេស រួមមាន ស៊ុយអែត (ធំជាងគេ) ប៊ុលហ្គារី ន័រវែស អេស្តូនី ដែលជាទីផ្សារចម្បងជាងគេក្នុងចំណោម ២៥ប្រទេស។ ចំណែកទីផ្សារដែលមានស្រាប់ រួមាន​ សហរដ្ឋអាមេរិក, កាណាដា,​ បារាំង, ប្រស៊ីល, អ៊ីតាលី, អូស្រាលី​, និងប្រទេសផ្សេងៗជាច្រើនទៀត។

ទិន្នន័យក្រសួងពាណិជ្ជកម្ម បង្ហាញថា កម្ពុជានាំចេញសំបកកង់បានប្រមាណ ១,៣៨០ លានដុល្លារ ក្នុងឆ្នាំ២០២៥ កើន ៥៧.៨៦% ពីប្រមាណ ៨៧៤លានដុល្លារក្នុងឆ្នាំ២០២៤។ បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តយ៉ាងតិច ៨ កំពុងប្រតិបតិការ និងបានប្រើប្រាស់ជ័រកៅស៊ូក្នុងស្រុកចំនួន ១៦០,០០០តោន ក្នុង១ឆ្នាំ ដើម្បីបំពេញខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន៕អត្ថបទ៖ ធូ វិរៈ




អត្ថបទដែលទាក់ទង

វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ
2026/10/19 01:49:34 pm        1
អ្នកនាំពាក្យ៖ ជាប្រទេសស្រឡាញ់តម្លៃសន្តិភាព កម្ពុជា​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទឈប់បាញ់
2026/10/19 01:48:03 pm        1
សម្ដេចធិបតីជួបពិភាក្សាការងារជាមួយគណៈប្រតិភូចំនួនពីរក្រុម ដើម្បីពង្រឹងទំនាក់ទំនង និងទាក់ទាញវិនិយោគ
2026/10/19 01:44:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ

2026/10/19 01:49:34 pm
​អ្នកនាំពាក្យ៖ ជាប្រទេសស្រឡាញ់តម្លៃសន្តិភាព កម្ពុជា​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទឈប់បាញ់
2026/10/19 01:48:03 pm
​សម្ដេចធិបតីជួបពិភាក្សាការងារជាមួយគណៈប្រតិភូចំនួនពីរក្រុម ដើម្បីពង្រឹងទំនាក់ទំនង និងទាក់ទាញវិនិយោគ
2026/10/19 01:44:16 pm
​ភូមិហ្រ្វង់កូហ្វូនី គ្រោងនឹងបើកការសាងសង់ នៅចុងសប្តាហ៍ក្រោយ
2026/10/19 01:29:56 pm
​Getafe បន្តចាប់អារម្មណ៍អតីតប្រធានក្រុម Real Madrid ម្នាក់ទៀតក្រោយនាំយក Dani Carvajal
2026/10/19 01:20:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/18 05:17:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/18 02:06:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm