អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ គ្រួសារវីរយុទ្ធជនពលី និង​កងកម្លាំង​ជួរ​មុខ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​សំណាក់​ថ្នាក់​ដឹកនាំកម្ពុជា

2026/08/24 12:06:32 pm        406

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែង​បញ្ជាក់​តាម​រយៈ​សន្និសីទ​សារ​ព័ត៌​មាន​នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះថា គ្រួសារវីរយុទ្ធជនពលី និងគ្រួសារ​កង​កម្លាំង​ជួរ​មុខទ​ទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបានថ្លែងថា ជាក់ស្ដែងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៣ ខែ​សីហា ​ឆ្នាំ២០២៦ បានអញ្ជើញពិនិត្យវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត «កម្មវិធី​លើក​កម្ពស់​ជីវភាព​គ្រួសារ​យុទ្ធជនតាមរយៈគំរូផលិតកម្មកសិកម្មទំនើប» នៅក្នុងស្រុកប្រាសាទបាគង ខេត្ត​សៀមរាប​។ ​កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតការងារបណ្តុះបណ្តាលជំនាញ និង​បង្កើត​ប្រភពចំណូលបន្ថែម ដើម្បីជួយលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជនពលី និងគ្រួសារ​កង​កម្លាំង​ជួរ​មុខ តាមរយៈការអនុវត្តគំរូផលិតកម្មកសិកម្មទំនើប ដូចជាការដាំដុះដំណាំបន្លែ និង​ដំណាំ​ផ្សេង​ៗ ការចិញ្ចឹមសត្វ ការរៀបចំសង្វាក់ផលិតកម្ម ការវេចខ្ចប់ និងការចែក​ចាយ​កសិ​ផល​ទៅ​កាន់​ទីផ្សារ។

ឯកឧត្តមថ្លែងថា កម្មវិធីនេះកើតចេញពីការគិតគូររបស់លោកជំទាវបណ្ឌិតដែលយកចិត្តទុកដាក់ និ​ងការផ្តល់កម្លាំងចិត្តយ៉ាងកក់ក្តៅចំពោះគ្រួសារវីរយុទ្ធជនពលី ក៏ដូចជាកងកម្លាំងជួរមុខទាំងអស់ ដែល​បាននិងកំពុងលះបង់យ៉ាងធំធេងចំពោះជាតិ មាតុភូមិ និងប្រជាជន។ នេះ​គឺ​ជា​កម្ម​វិធី​មួយ​ផ្សេង​ទៀត បន្ថែមពីលើកម្មវិធីជាច្រើនដែលរាជរដ្ឋាភិបាល ពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតផ្ទាល់បានធ្វើរួចមកហើយ។

ឯកឧត្តមប​ន្តថា ជាក់ស្តែង គ្រាន់តែក្នុងសប្តាហ៍មុន លោកជំទាវបណ្ឌិត បានអញ្ជើញ​មក​ប្រគល់​ផ្ទះ​ថ្មី​ដែល​ជាអំណោយរបស់សម្តេចធិបតីនិងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុម​គ្រួសារ​របស់​វីរ​កង​ទ័ព​ពលីជាបន្តបន្ទាប់ ក្នុងខេត្តព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និងសៀមរាប។ ក្រៅ​ពី​ទទួល​បាន​ផ្ទះ​ថ្មី ក្រុមគ្រួសាររបស់វីរយុទ្ធជនពលីទាំងនោះក៏ទទួលបានអំណោយជាច្រើនទៀតមានដូចជា ថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈ​ចាំ​បាច់​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​។

លើសពីនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញគោល​នយោបាយ និង​យន្តការ​ជា​ច្រើន​ដើម្បី​ជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ដូចជា៖ ការផ្តល់ជូនមុខ​របរ​ចិញ្ចឹម​ជីវិត​ ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍​ដល់​កូន​ៗ​ឱ្យ​បាន​សិក្សា​រហូត​ដល់​កម្រិត​បរិញ្ញាបត្រ ការរៀបចំឥណទានឡើងវិញ ឬការដោះស្រាយបំណុល និងបង្កើត​ជា​មូល​និធិ​សម្រាប់​ជួយ​ទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង។ នេះសបញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពីប្រមុខថ្នាក់ដឹកនាំចំពោះគុណបំណាច់ និងការលះបង់​ដ៏ធំធេង​របស់​វីរ​យុទ្ធ​ជន​ដ៏​អង់​អាច​ក្លាហាន​ដើម្បីការពារបូរណភាពទឹកដី៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
2026/10/19 04:14:52 pm        1
អាជ្ញាធរមូលដ្ឋាន ជំរុញផ្សព្វផ្សាយដល់ពលរដ្ឋឲ្យទៅចុះឈ្មោះថ្មី និងធ្វើជីវមាត្របញ្ជីឈ្មោះឡើងវិញ ត្រៀមសម្រាប់ការបោះឆ្នោត
2026/10/19 03:17:00 pm        1
វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ
2026/10/19 01:49:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស៊ីរី និងធនាគារពិភពលោកព្រមព្រៀងបង្កើតមូលនិធិស្តារប្រទេសស៊ីរីឡើងវិញ

2026/10/19 04:22:58 pm
​តៃវ៉ាន់ បញ្ជាក់​ថា ខ្លួន​បាន​បណ្តេញនាវាចិន ១៦គ្រឿង ពាក់ព័ន្ធនឹង «សកម្មភាពរំខាន​នៅ​ដែន​សមុទ្រ»
2026/10/19 04:21:18 pm
​អារ៉ាប៊ីសាអ៊ូឌីតរាយការណ៍ពីការវាយប្រហាររបស់ក្រុមហ៊ូទីលើខ្លួន ខណៈអេហ្ស៊ីបកំពុងថ្លឹងថ្លែងផ្តល់ជំនួយយោធា
2026/10/19 04:16:53 pm
​រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
2026/10/19 04:14:52 pm
​លោក Lavrov ៖ រុស្ស៊ីកំពុងស្វែងរកមធ្យោបាយដោះស្រាយជម្លោះរវាងអារ៉ាប៊ីសាអ៊ូឌីត និងក្រុមហ៊ូទី
2026/10/19 04:06:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/18 05:17:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/18 02:06:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm