បាល់ទាត់៖ ក្រុមហង្សក្រហម Liverpool បានបន្តដាក់សំពាធលើក្រុមកំពូលតារាង Manchester City ក្នុងការបន្តក្តីសង្ឃឹមប្រជែងជើងឯករបស់ខ្លួន បន្ទាប់ពីយកឈ្នះនៅទឹកដី Aston Villa ២-១ យប់មិញ។

តែការប្រកួតចាប់ផ្តើមបានតែ ៣នាទីប៉ុណ្ណោះក្រុមម្ចាស់ផ្ទះក៏បើកការនាំមុខមុនដោយគ្រាប់បាល់របស់ Douglas Luiz។ យ៉ាងណាក្តីបានត្រឹមតែ ៣នាទីដូចគ្នា Joel Matip ក៏តាមស្មើវិញឱ្យ Liverpool នៅនាទីទី៦។ ឈានចូលវគ្គទី២ ខ្សែប្រយុទ្ធសេណេហ្កាល់ Sadio Mane គឺជាអ្នកសំរេចគ្រាប់បាល់ជ័យជំនះឱ្យ Liverpool នៅនាទីទី៦៥។ បីពិន្ទុនេះ Liverpool នៅតែបន្តឈរលេខ២ ដដែលមាន ៨៦ពិន្ទុស្មើជាមួយក្រុមកំពូលតារាង Manchester City ដែលមានមួយប្រកួតនៅក្នុងដៃ។

ក្រុមរបស់លោក Pep Guardiola នឹងត្រូវទៅទឹកដីរបស់ Wolverhampton Wanderer រាត្រីនេះ។ ចុងសប្តាហ៍នេះ Liverpool មិនមានការប្រកួតក្នុងលីគឡើយដោយនឹងត្រូវជួបជាមួយតោខៀវ Chelsea វគ្គផ្តាច់ព្រ័ត្រ FA Cup នៅកីឡដ្ឋាន Wembley៕
អត្ថបទ៖នាង សុភាវុធ