អគ្គមេបញ្ជាការ៖ កងកម្លាំងប្រដាប់អាវុធហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ដើម្បីជាតិ និងមាតុភូមិរបស់ខ្លួន

2026/08/24 12:51:26 pm        321

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទបានបញ្ជាក់ថា ការប៉ះទង្គិចគ្នារវាងកម្ពុជា និងថៃ គឺដោយសារតែភាគីថៃមិនគោរពច្បាប់ អនុស្សារណៈឆ្នាំ២០០០ ដែលបានចុះហត្ថលេខាជាមួយគ្នារវាងព្រំដែនកម្ពុជា ថៃ ដោយផ្អែកទៅលើអនុស្សារណៈឆ្នាំ១៩០៤ រវាងបារាំង សៀម និងសន្ធិសញ្ញាឆ្នាំ១៩០៧ ជាមួយបារាំង សៀម។ ហើយបើយកមកអនុវត្តគឺមិនមានការប៉ះទង្គិកគ្នាទេ ប៉ុន្តែភាគីថៃមិនយកមកអនុវត្ត និងបែរជាទៅធ្វើអ្វីដែលខុសច្បាប់ ហើយបានគូសផែនទីជាឯកតោភាគី ដែលជាផែនទីចោរ និងបង្កើតការ​ប្រើប្រាស់កម្លាំងដើម្បីឈ្លានពាននៅក្នុងបូរណ​ភាពនិងទឹកដីរបស់កម្ពុជា។

ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាដកពិសោធន៍ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិល ឆ្នាំ២០២៥ ទិសយោភូមិភាគទី៤ និងទី៥ “សមរភូមិក្រោយ គាំទ្រសមរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ” នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ។

អគ្គមេបញ្ជាការបានបញ្ជាក់យ៉ាងដូច្នេះថា ៖ “ខ្ញុំជឿជាក់ទាំង​ប្រទេសធំ ទាំងលើសកលលោក ក៏ដូចជាតំបន់ក៏មើលឃើញដែរអំពីមុនពេលនៅពេលផ្ទុះអាវុធ ពេលផ្ទុះអាវុធ និងក្រោយពេលផ្ទុះអាវុធ មិនមែនមិនដឹងទេ ដឹង យើងដឹងថា អ្នកណាជាអ្នកខុស អ្នកណាជាអ្នកត្រូវ។ ប៉ុន្តែសំខាន់បំផុត គឺនៅតែទាម​ទារឲ្យយើងប្រកាន់ភ្ជាប់និងភាពអត់ធ្មត់ ហើយនឹងការដោះស្រាយដោយសន្តិវិធី។ កិច្ចការងារនេះ យើងឃើញថា ការរំលោភនៃការឈ្លានពានរបស់ភាគីថៃមកលើទឹកដីរបស់កម្ពុជា គឺសាហាវព្រៃផ្សៃហើយនិងគ្មានមនុស្សធម៌ ដោយ​ប្រើប្រាស់សម្ភារបច្ចេកទេស និងការរំលោភទៅលើសិទ្ធិមនុស្ស មកលើទឹកដីកម្ពុជា។ ដោយសារតែការមិនគោរពច្បាប់នេះ​ហើយ មិនអនុវត្ត មិនអនុវត្តនៅលើបញ្ហាច្បាប់នេះ បង្កឲ្យមានការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាប៉ះពាល់ទៅដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនបាត់បង់ជីវិត ក៏ត្រូវមានការបាត់បង់ជីវិត របួស ក្លាយទៅជាជនភៀសសឹករាប់សែននាក់ដែលត្រូវជម្លៀសចេញ សាលារៀនត្រូវបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធត្រូវខ្ទេចខ្ទាំ”។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏សូមអរគុណចំពោះអង្គភាព ចំពោះកងកម្លាំង​ប្រាដប់អាវុធ គឺបានពលីជីវិតដើម្បីជាតិ និងមាតុភូមិ និងការពារយ៉ាងអង់អាចក្លាហានប្តូរផ្តាច់បំផុត និងមានការចូលរួមយ៉ាងសកម្មពីសមរភូមិក្រោយបន្តឲ្យយើងការពារបូរណភាពទឹកដីរបស់ខ្លួនបាន​រហូរតមកដល់ពេលនេះ។ ហ៊ានពលីកម្មសព្វបែបយ៉ាងទាំងអស់ ទាំងពលីជីវិត ពលីកម្មទាំងការលំបាកហត់នឿយយ៉ាងណាក៏ដោយដើម្បីជាតិនិងមាតុភូមិរបស់ខ្លួន។ ហើយកងកម្ឡាំងប្រដាប់អាវុធរបស់យើងមានឆន្ទៈមោះមុតក្នុងការការពារបូរណភាពទឹកដី ណោះគឺជាឆន្ទៈមោះមុតរបស់កងកម្លាំង​ប្រាដប់អាវុធរបស់យើង។ ហើយសំខាន់ជាងនេះទៀត គឺការគាំទ្រពីមហាជន និងប្រជាជនដែលនៅខាក្រោយមានការយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រទៅដល់សមរភូមិមុខ គាំទ្រទៅដល់កងកម្លាំង​ប្រដាប់អាវុធដើម្បីជាកិច្ចការងារការពារជាតិនិងមាតុភូមិរបស់ខ្លួនឯង។

អគ្គមេបញ្ជាការបានបញ្ជាក់ទៀតថា ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ គឺបានចេញនៅគោលការណ៍អំពីការដោះស្រាយអនុវត្តដោយសន្តិវិធី។ យើងមិនចង់មានការបង្ហូរឈាមនៅតាមបន្ទាត់ព្រំដែនទេ សំខាន់បំផុតគឺការដោះស្រាយដោយសន្តិវិធីផ្អែកទៅលើច្បាប់អន្តរជាតិ មិនចង់ឲ្យមានការ​ប្រើ​ប្រាស់កម្លាំង។ រាជរដ្ឋាភិបាលបានដាក់ចេញទៅលើការដោះស្រាយដោយសន្តិវិធីផ្អែកទៅលើច្បាប់អន្តរជាតិយកមកដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។ ការគោរពច្បាប់អន្តរជាតិបានធ្វើឲ្យកម្ពុជាមានប្រៀប និងបានធ្វើឲ្យអន្តរជាតិបានដឹងពិតប្រាកដថា ថៃឈ្លានពានមកលើកម្ពុជាពិតប្រាកដ។ ហើយកម្ពុជាបានរុញបញ្ហាផ្លូវច្បាប់ជាបន្តបន្ទាប់ដើម្បីទាមទារឲ្យថៃចូលរួមនៅក្នុងការអនុវត្តនៅលើច្បាប់អន្តរជាតិដែលបានកំណត់៕ អត្ថបទ៖ វង្ស សុភាព


អត្ថបទដែលទាក់ទង

តំណាងអយ្យការសម្រេចចោទប្រកាន់មន្ត្រីក្រសួងការបរទេស៣រូបពាក់ព័ន្ធករណីលួចទិដ្ឋាការឲ្យជនបរទេសដែលជាពួក online scams
2026/08/24 04:56:33 pm        48
មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិ៖ «រួមគ្នាការពារជាតិ សាមគ្គីជាតិខ្មែររឹងមាំ គឺ​សមរភូមិ​ក្រោយ​គាំទ្រ​ស​មរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ»
2026/08/24 03:46:42 pm        165
ACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
2026/08/24 02:01:31 pm        221

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តំណាងអយ្យការសម្រេចចោទប្រកាន់មន្ត្រីក្រសួងការបរទេស៣រូបពាក់ព័ន្ធករណីលួចទិដ្ឋាការឲ្យជនបរទេសដែលជាពួក online scams

2026/08/24 04:56:33 pm
​ប្រព័ន្ធផ្សព្វផ្សាយចិនសាទរ ចំពោះការសងសឹកជាមួយ​​ការ​ដំឡើង​ពន្ធ​ «តាមបែបចិន» របស់កាណាដា
2026/08/24 04:46:14 pm
​អាមេរិកលុបចោលសមយុទ្ធកងម៉ារីនរួមជាមួយកូរ៉េខាងត្បូង ដោយសារកង្វះ​កង​កម្លាំង ទាក់​ទង​សង្គ្រាមអ៊ីរ៉ង់
2026/08/24 04:44:21 pm
​អាមេរិកប្ដេជ្ញាផ្ដល់​បញ្ហា​ប្រឈម​​​ធំបំផុតផ្នែក​​សេដ្ឋកិច្ច ​​ ​ ខណៈអ៊ីរ៉ង់គំរាមបញ្ឈប់ការនាំចេញប្រេងទាំងអស់
2026/08/24 04:41:39 pm
​NIDA៖ ៣៨% ជឿថា រដ្ឋាភិបាលលោក​ Anutin នឹងមិន​អាច​បន្តអំណាច​ ដោយសារ​បញ្ហាកំពុងកើនឡើង
2026/08/24 04:35:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/24 02:20:17 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm