អត្តពលិកជឺជីតស៊ូកម្ពុជាដណ្ដើមបានមេដាយជាង១០០គ្រឿង ពីការប្រកួតជើងឯកតំបន់

2026/08/24 01:02:21 pm        94

សៀមរាប៖ ការប្រកួតកីឡាជឺជីតស៊ូជើងឯកតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៦ ដែលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជាធ្វើម្ចាស់ផ្ទះ បានបញ្ចប់ដោយជោគជ័យ កាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ និងទទួលបានការសរសើរមិនដាច់ពីមាត់ពីបណ្ដាប្រទេសចូលរួមទាំងអស់។

ក្រោយដំណើរការប្រកួតយ៉ាងសិ្វតស្វាញរយៈពេលបីថ្ងៃ (២១-២៣ ខែសីហា) កីឡាករ កីឡាការិនីកម្ពុជាដណ្ដើមបានមេដាយសរុប១០៩គ្រឿង ក្នុងនោះមេដាយមាស១៥គ្រឿង មេដាយប្រាក់២៨គ្រឿង និងមេដាយសំរឹទ្ធ៦៦គ្រឿង។ លទ្ធផលនេះធ្វើឱ្យក្រុមជឺជីតស៊ូកម្ពុជាឈរនៅចំណាត់ថ្នាក់ទី៤ក្នុងចំណោម៨ប្រទេសដែលចូលរួមប្រកួត។

ទាក់ទងនឹងលទ្ធផលដ៏ត្រចះត្រចង់នេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានអបអរសាទរដល់កីឡាករ កីឡាការិនីទាំងអស់ដែលដណ្ដើមបានមេដាយជូនជាតិនាពេលនេះ។

ឯកឧត្តម ថោង បញ្ញាធន ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានលើកឡើងថាការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍នាពេលនេះជាឱកាសល្អសម្រាប់កម្ពុជាត្រៀមចូលរួមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ ព្រោះលើប្រភេទកីឡាជឺជីតស៊ូនេះកម្ពុជាបញ្ជួនកីឡាករប្រាំរូបទៅចូលរួមប្រកួតផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបង្ហាញមោទនភាពដែលកម្ពុជាត្រូវជឺជីតស៊ូអាស៊ីជ្រើសរើសធ្វើជាម្ចាស់ផ្ទះកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ និងអរគុណដល់ផ្នែកពាក់ព័ន្ធដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះដំណើរការដោយជោគជ័យ៕ អត្ថបទ៖ គង់ ហួន


អត្ថបទដែលទាក់ទង

ប្រធានអូឡាំពិកកម្ពុជាអរគុណសហព័ន្ធជឺជីតស៊ូអាស៊ីជ្រើសរើសកម្ពុជាម្ចាស់ផ្ទះជើងឯកតំបន់ គ្រាប្រទេសចូលរួមសរសើរការរៀបចំ
2026/08/24 01:26:58 pm        69
កម្ពុជាបន្ដភាពជោគជ័យ ក្នុងការប្រកួតវាយសីជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ ខណៈ​អន្ដរជាតិ​ចង់​ឲ្យ​ធ្វើម្ចាស់ផ្ទះទៀត
2026/08/24 12:38:40 pm        119
គ្រូបង្វឹកព្រះខ័នរាជ រំពឹងកូនក្រុមរួចរាល់សម្រាប់រដូវកាលថ្មី ដែលចាប់ផ្ដើមពីចុងសប្ដាហ៍នេះ ក្រោយតេស្ដ ៣ប្រកួតក្នុងពាន Pre-Season Cup
2026/08/24 11:38:03 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រជាពលរដ្ឋប្រទះឃើញហ្វូងដំរីព្រៃ ចូលមកក្បែរភូមិអ្នកស្រុកក្នុងខេត្តព្រះវិហារ

2026/08/24 01:32:31 pm
​ប្រធានអូឡាំពិកកម្ពុជាអរគុណសហព័ន្ធជឺជីតស៊ូអាស៊ីជ្រើសរើសកម្ពុជាម្ចាស់ផ្ទះជើងឯកតំបន់ គ្រាប្រទេសចូលរួមសរសើរការរៀបចំ
2026/08/24 01:26:58 pm
​ជនសង្ស័យ ឆេង ភារុណ និងបក្សពួក នឹងត្រូវបញ្ជូនខ្លួនទៅតុលាការ ដើម្បីអនុវត្តផ្លូវច្បាប់ ក្រោយការតាមចាប់ខ្លួនដល់ប្រទេសវៀតណាម
2026/08/24 01:26:58 pm
​មន្រ្ដីនាំពាក្យ៖ ពលរដ្ឋជាង ១,៥០០គ្រួសារ ក្នុងខេត្តចំនួន ៤ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាពដោយសារជំនន់ទន្លេមេគង្គ
2026/08/24 01:05:48 pm
​អត្តពលិកជឺជីតស៊ូកម្ពុជាដណ្ដើមបានមេដាយជាង១០០គ្រឿង ពីការប្រកួតជើងឯកតំបន់
2026/08/24 01:02:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/23 10:04:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm