មន្រ្ដីនាំពាក្យ៖ ពលរដ្ឋជាង ១,៥០០គ្រួសារ ក្នុងខេត្តចំនួន ៤ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាពដោយសារជំនន់ទន្លេមេគង្គ

2026/08/24 01:05:48 pm        237

មន្រ្ដីនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បញ្ជាក់ថា ជំនន់ទន្លេមេគង្គ បានបង្កផល់ប៉ះពាល់ដល់ខេត្តចំនួន៤ នាំឱ្យប្រជាពលរដ្ឋជាង ១,៥០០គ្រួសារ ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

ឯកឧត្ដម សុទ្ធ គឹមកុលមុនី មន្រ្ដីនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានប្រាប់ BTV នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ថា គិមត្រឹមថ្ងៃទី២៣ ខែសីហា ម្សិលមិញ ជំនន់ទន្លេមេគង្គ បានប៉ះពាល់ក្រុង-ស្រុក ចំនួន១៥ និង៧២ ឃុំ-សង្កាត់ នៅក្នុងខេត្តចំនួន៤ ដែលរួមមាន ខេត្ត ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និងខេត្តកំពង់ចាម។ ហើយទឹកជំនន់នេះ បានបង្កផលប៉ះពាល់ដល់ពលរដ្ឋ ១៣,៦៨៨គ្រួសារ និងត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ១,៥៥១គ្រួសារ ខណៈដែលខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ រងផលប៉ះពាល់ច្រើនជាងគេ។

ឯកឧត្ដម បញ្ជាក់ថា ឆ្លើយតបចំពោះគ្រោះទឹកជំនន់ទន្លេមេគង្គនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានចុះទៅដល់ខេត្ត ដែលកំពុងជួបគ្រោះទឹកជំនន់ សហការជាមួយអាជ្ញាធរ អន្ដរាគមន៍សង្រ្គោះប្រជាពលរដ្ឋ ដែលរហូតមកដល់ពេលនេះ គឺអាចធានាបាន ពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

ឯកឧត្ដម សុទ្ធ គឹមកុលមុនី មន្រ្ដីនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ៖«ដោយឡែកខេត្តក្រចេះ រងផលប៉ះពាល់ច្រើនជាងគេ រួមមានប្រជាពលរដ្ឋប្រមាណ ៧,៩៣៤គ្រួសារ និងខេត្តត្បូងឃ្មុំ ប្រមាណ ៣,៩៥១គ្រួសារ។ ឆ្លើយតបចំពោះផលប៉ះពាល់នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ កត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្ដី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានណែនាំឱ្យមន្រ្ដីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ចុះពិនិត្យ ចូលរួមសម្របសម្រួល និងអន្ដរាគមន៍ឆ្លើយតប ជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព។ ហើយឯកឧត្ដម ក៏បានចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់លើប្រជាពលរដ្ឋក្នុងស្រុកត្បូងឃ្មុំផងដែរ។ បន្ទាប់ពីពិនិត្យផលប៉ះពាល់ ៣ថ្ងៃមកនេះ (ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦-ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦) ឃើញថា ផលប៉ះពាល់មានការកើនឡើង ឯកឧត្ដម គន់ គីម បានណែនាំឱ្យរដ្ឋបាលខេត្តយកចិត្តទុកដាក់ លើតម្រូវការចាំបាច់ ជាពិសេសបញ្ហាសុខភាព និងសុវត្ថិភាពប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាព តំបន់ប្រឈមហានិភ័យ ព្រមទាំងត្រូវតាមដានកម្ពស់ទឹកទន្លេមេគង្គ និងរាយការណ៍ជាប្រចាំ ដើម្បីត្រៀមអន្ដរាគមន៍ និងកាត់បន្ថយហានិភ័យឱ្យបានទាន់ពេលវេលា»។

សូមជម្រាបជូនថា ទឹកទន្លេមេគង្គបានហក់ឡើងខ្លាំង បង្កជាជំនន់ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ទន្ទឹមនិងបង្កផល់ប៉ះពាល់ដល់ពលរដ្ឋជាង ១៣,៦៨៨គ្រួសារ និងត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាង ១,៥៥១គ្រួសារ ទឹកជំនន់នេះ ក៏បង្កផលប៉ះពាល់ដល់ ដំណាំស្រូវជាង ៤,៣៧៣ហិកតាផងដែរ។

យោងតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា កត្តាដែលនាំឱ្យមានជំនន់ទន្លេមេគង្គពេលនេះ គឺបណ្ដាលមកពីឥទ្ធិពល ព្យុះទី១៨ ឈ្មោះ សូដេល (Saudel) និងព្យុះទី១៩ ឈ្មោះ ណារ៉ា (Narra) ធ្វើឱ្យមានភ្លៀងធ្លាក់ច្រើន ក្នុងអាងទន្លេមេគង្គ។ ក្រសួងបញ្ជាក់ថា ស្ថានភាពនេះ នឹងអូសបន្លាយដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ខាងមុខ។ ហើយឥទ្ធិពលព្យុះ ក្រៅពីបង្កឱ្យមានភ្លៀងធ្លាក់ច្រើនក្នុងអាងទន្លេមេគង្គ បណ្ដាខេត្ត នៅទូទាំងប្រទេស កម្ពុជា ក៏នឹងមានភ្លៀងធ្លាក់ តិច ច្រើនតាមតំបន់ រួមជាមួយខ្យល់កន្រ្ដាក់ និងផ្គររន្ទះផងដែរ។

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពស់ទឹកក្នុងអាងទន្លេមេគង្គ ខេត្តក្រចេះ បន្តឡើងខ្ពស់ ២១.៧៣ម៉ែត្រ ខណៈដែលកម្ពស់ទឹក ត្រូវប្រុងប្រយ័ត្នគឺ ២២ម៉ែត្រ ចំណែកកម្ពស់ទឹកក្នុងអាងទន្លេមេគង្គ ខេត្តកំពង់ចាម គឺ ១៤.០៨ម៉ែត្រ ខណៈកម្ពស់ទឹកត្រូវប្រុងប្រយ័ត្ន គឺ ១៥.២០ម៉ែត្រ៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទដែលទាក់ទង

វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ
2026/10/19 01:49:34 pm        1
អ្នកនាំពាក្យ៖ ជាប្រទេសស្រឡាញ់តម្លៃសន្តិភាព កម្ពុជា​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទឈប់បាញ់
2026/10/19 01:48:03 pm        1
សម្ដេចធិបតីជួបពិភាក្សាការងារជាមួយគណៈប្រតិភូចំនួនពីរក្រុម ដើម្បីពង្រឹងទំនាក់ទំនង និងទាក់ទាញវិនិយោគ
2026/10/19 01:44:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ

2026/10/19 01:49:34 pm
​អ្នកនាំពាក្យ៖ ជាប្រទេសស្រឡាញ់តម្លៃសន្តិភាព កម្ពុជា​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទឈប់បាញ់
2026/10/19 01:48:03 pm
​សម្ដេចធិបតីជួបពិភាក្សាការងារជាមួយគណៈប្រតិភូចំនួនពីរក្រុម ដើម្បីពង្រឹងទំនាក់ទំនង និងទាក់ទាញវិនិយោគ
2026/10/19 01:44:16 pm
​ភូមិហ្រ្វង់កូហ្វូនី គ្រោងនឹងបើកការសាងសង់ នៅចុងសប្តាហ៍ក្រោយ
2026/10/19 01:29:56 pm
​Getafe បន្តចាប់អារម្មណ៍អតីតប្រធានក្រុម Real Madrid ម្នាក់ទៀតក្រោយនាំយក Dani Carvajal
2026/10/19 01:20:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/18 05:17:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/18 02:06:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm