Man City នឹងសម្រេចការផ្ទេរខ្សែបម្រើម៉ារ៉ុក Bouaddi ពី Lille សប្តាហ៍នេះ

2026/08/24 01:58:34 pm        145

ក្រុមមេឃខៀវ Manchester City នឹងសម្រេចការផ្ទេរយកខ្សែបម្រើម៉ារ៉ុក Ayyoub Bouaddi ពីក្លិបបារាំង Lille ក្នុងតម្លៃអាចឡើងដល់ ១០០ លានអឺរ៉ូ ក្នុងសប្តាហ៍នេះ។

តាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានឱ្យដឹងថា Manchester City នឹងចំណាយប្រាក់ដំបូងប្រមាណ ៩៥ លានអឺរ៉ូ និងអាចបន្ថែមរហូតដល់ ៥ លានអឺរ៉ូ ទៀតតាមលក្ខខណ្ឌផ្សេងៗ។

សារព័ត៌មាន The Athletic បានរាយការណ៍ថា កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យ Bouaddi ក្លាយជាកីឡាករម្នាក់ក្នុងចំណោមការទិញដ៏មានតម្លៃខ្ពស់បំផុតរបស់ Manchester City។

មុននេះ City ក៏បានចំណាយប្រាក់ប្រមាណ ១១៦ លានផោន ដើម្បីនាំយកខ្សែបម្រើ Elliot Anderson ពី Nottingham Forest កាលពីដើមរដូវក្តៅនេះ។

Bouaddi ដែលមានតួនាទីសំខាន់ជាខ្សែបម្រើការពារ បានបង្ហាញខ្លួន ៣០ ប្រកួតនៅ Ligue1 រដូវកាលមុន ខណៈ Lille បានបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ៣ និងទទួលបានកៅអីទៅលេង UEFA Champions League។

នៅកម្រិតជម្រើសជាតិ Bouaddi បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិម៉ារ៉ុកក្នុងខែឧសភា ហើយក្រោយមកត្រូវបានជ្រើសរើសចូលក្នុងបញ្ជីកីឡាករ ២៦ នាក់ របស់ម៉ារ៉ុក សម្រាប់ការប្រកួត World Cup។

កីឡាករវ័យក្មេងរូបនេះបានបង្ហាញខ្លួនជាលើកដំបូងនៅ World Cup ក្នុងការប្រកួតទល់នឹង ប្រេស៊ីល ហើយបានចាប់ផ្តើមក្នុងជម្រើសដំបូងចំនួន ៥ ប្រកួតក្នុងចំណោម ៦ ប្រកួត របស់ម៉ារ៉ុក ខណៈពួកគេអាចឈានដល់វគ្គ ៨ ក្រុមចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

Lando Norris ឈ្នះការប្រណាំង F1 នៅហូឡង់ ខណៈកីឡាករម្ចាស់ផ្ទះ Max Verstappen សំណាងមិនល្អ
2026/08/24 03:14:51 pm        158
ប្រធាន UEFA, Aleksander Ceferin ថា Infantino ប្រឈមគូប្រជែងខ្លាំងៗក្នុងការបោះឆ្នោតប្រធាន FIFA តែមិនមែនរូបលោក
2026/08/24 02:31:22 pm        148
ប្រធានអូឡាំពិកកម្ពុជាអរគុណសហព័ន្ធជឺជីតស៊ូអាស៊ីជ្រើសរើសកម្ពុជាម្ចាស់ផ្ទះជើងឯកតំបន់ គ្រាប្រទេសចូលរួមសរសើរការរៀបចំ
2026/08/24 01:26:58 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-រុស្ស៊ី ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

2026/08/24 05:23:10 pm
​អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
2026/08/24 05:10:22 pm
​លោក Macron ទទួលរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត ខណៈ​មាន​ការពិភាក្សា​ រាប់​ពី​​កីឡាអេឡិចត្រូនិក រហូតដល់មជ្ឈិមបូព៌ា
2026/08/24 05:02:14 pm
​លោក Burnham ទស្សនកិច្ចនៅ​អ៊ុយក្រែនលើក​ទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីអង់គ្លេស
2026/08/24 05:00:11 pm
​តំណាងអយ្យការសម្រេចចោទប្រកាន់មន្ត្រីក្រសួងការបរទេស៣រូបពាក់ព័ន្ធករណីលួចទិដ្ឋាការឲ្យជនបរទេសដែលជាពួក online scams
2026/08/24 04:56:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/24 02:20:17 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm