ប្រធាន UEFA, Aleksander Ceferin ថា Infantino ប្រឈមគូប្រជែងខ្លាំងៗក្នុងការបោះឆ្នោតប្រធាន FIFA តែមិនមែនរូបលោក

2026/08/24 02:31:22 pm        148

ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA លោក Aleksander Ceferin បានបញ្ជាក់ថា លោកមិនមានបំណងឈរឈ្មោះប្រកួតប្រជែងតំណែងប្រធាន FIFA នោះទេ ប៉ុន្តែលោកជឿថា ប្រធាន FIFA លោក Gianni Infantino នឹងប្រឈមមុខនឹងគូប្រជែងខ្លាំងៗ ប្រសិនបើលោកសម្រេចចិត្តឈរឈ្មោះសម្រាប់អាណត្តិថ្មីនៅឆ្នាំក្រោយ។

ការលើកឡើងនេះកើតឡើង បន្ទាប់ពីមានការរិះគន់យ៉ាងទូលំទូលាយជុំវិញផែនការរបស់ FIFA ក្នុងការលក់ភាគហ៊ុនមួយផ្នែកនៃសិទ្ធិពាណិជ្ជកម្មពាក់ព័ន្ធនឹងព្រឹត្តិការណ៍ World Cup ទៅឱ្យវិនិយោគិនឯកជន ដែលក្រោយមកត្រូវបានបោះបង់ចោល។

ថ្លែងនៅក្នុងកម្មវិធីផតខាស «The Rest Is Politics: Leading» ដែលត្រូវចាក់ផ្សាយនៅថ្ងៃចន្ទនេះ លោក Ceferin បានបញ្ជាក់ថា លោកមិនចាប់អារម្មណ៍ក្នុងការស្នងតំណែងពីលោក Infantino ឡើយ ទោះបីអនាគតរបស់ប្រធាន FIFA រូបនេះកំពុងមានភាពមិនច្បាស់លាស់ក៏ដោយ។

លោក Ceferin ក៏បានឱ្យដឹងថា លោកមិនបានទាក់ទងជាមួយលោក Infantino ចាប់តាំងពីភាពចម្រូងចម្រាសជុំវិញផែនការវិនិយោគដែលត្រូវបានបោះបង់ចោលនោះផ្ទុះឡើង។ ទន្ទឹមនឹងនេះ លោកបានបង្ហាញជំនឿថា ប្រសិនបើលោក Infantino សម្រេចឈរឈ្មោះបន្តនៅខែមីនា ឆ្នាំក្រោយ លោកទំនងជានឹងមានអ្នកប្រកួតប្រជែងច្រើន។

ប្រធាន UEFA រូបនេះក៏បានរិះគន់គម្រោងវិនិយោគដែលពាក់ព័ន្ធនឹង World Cup ដោយចាត់ទុកថា វាអាចបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់វិស័យបាល់ទាត់ ជាងគម្រោង European Super League ដែល UEFA បានប្រយុទ្ធប្រឆាំង និងទប់ស្កាត់បានកាលពីឆ្នាំ ២០២១។

លោក Ceferin បាននិយាយថា សហព័ន្ធបាល់ទាត់ជាសមាជិកទាំង ៥៥ របស់ UEFA បានបង្ហាញការខឹងសម្បារ បន្ទាប់ពីព័ត៌មានលម្អិតនៃសំណើនេះត្រូវបានបង្ហាញជាសាធារណៈ។

Ceferin បានច្រានចោលការចោទប្រកាន់ថា អឺរ៉ុបកំពុងរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយប្រទេសដែលមានវិស័យបាល់ទាត់កំពុងអភិវឌ្ឍ។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ទាំងលោកផ្ទាល់ និង UEFA មិនត្រូវបានជូនដំណឹងជាមុនអំពីផែនការវិនិយោគនេះ ឬពានរង្វាន់ FIFA Peace Prize ដែល FIFA បានប្រគល់ជូនប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីឆ្នាំ ២០២៥ នោះឡើយ មុនពេលព័ត៌មានទាំងនេះត្រូវបានប្រកាសជាសាធារណៈ៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

Lando Norris ឈ្នះការប្រណាំង F1 នៅហូឡង់ ខណៈកីឡាករម្ចាស់ផ្ទះ Max Verstappen សំណាងមិនល្អ
2026/08/24 03:14:51 pm        156
Man City នឹងសម្រេចការផ្ទេរខ្សែបម្រើម៉ារ៉ុក Bouaddi ពី Lille សប្តាហ៍នេះ
2026/08/24 01:58:34 pm        144
ប្រធានអូឡាំពិកកម្ពុជាអរគុណសហព័ន្ធជឺជីតស៊ូអាស៊ីជ្រើសរើសកម្ពុជាម្ចាស់ផ្ទះជើងឯកតំបន់ គ្រាប្រទេសចូលរួមសរសើរការរៀបចំ
2026/08/24 01:26:58 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-រុស្ស៊ី ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

2026/08/24 05:23:10 pm
​អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
2026/08/24 05:10:22 pm
​លោក Macron ទទួលរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត ខណៈ​មាន​ការពិភាក្សា​ រាប់​ពី​​កីឡាអេឡិចត្រូនិក រហូតដល់មជ្ឈិមបូព៌ា
2026/08/24 05:02:14 pm
​លោក Burnham ទស្សនកិច្ចនៅ​អ៊ុយក្រែនលើក​ទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីអង់គ្លេស
2026/08/24 05:00:11 pm
​តំណាងអយ្យការសម្រេចចោទប្រកាន់មន្ត្រីក្រសួងការបរទេស៣រូបពាក់ព័ន្ធករណីលួចទិដ្ឋាការឲ្យជនបរទេសដែលជាពួក online scams
2026/08/24 04:56:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/24 02:20:17 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm