តំណាងអយ្យការសម្រេចចោទប្រកាន់មន្ត្រីក្រសួងការបរទេស៣រូបពាក់ព័ន្ធករណីលួចទិដ្ឋាការឲ្យជនបរទេសដែលជាពួក online scams

2026/08/24 04:56:33 pm        425

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះថា ៖ តំណាងអយ្យការសម្រចចោទប្រកាន់តាមនីតិវិធីបើកការស៊ើបសួរលើ៖​

១- ឈ្មោះ ថូ សំណាង​ ពីបទ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត​ បទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ មាត្រា៣៥ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម​ ឆ្នាំ២០២០​។

២-ឈ្មោះ ណុប រដ្ឋា​ ពីបទ សមគំនិតក្នុងអំពើ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត​ បទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ២៩ មាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ មាត្រា៣៥ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម​ ឆ្នាំ២០២០​។​

៣- ឈ្មោះ យស់ រ៉ាណេ ពីបទ សមគំនិតក្នុងអំពើ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត​ និងបទសម្អាតប្រាក់ តាមមាត្រា ២៩ មាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២០​។

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនមន្ត្រីក្រសួងការបរទេសចំនួន ៣រូប ទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៦ ពាក់ព័ន្ធលួចយកសន្លឹកទិដ្ឋាការប្រភេទ C និង Cex ទៅឲ្យជនបរទេស ដែលជាពួក online scams។

លោក សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់ BTV ថា : "សំណុំរឿងនេះត្រូវបញ្ជូនទៅតុលាការកាលពីរសៀលថ្ងទី២៣ ខែសីហា ឆ្នាំ២០២៦។ អ្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា លោក ថូ សំណាង បានលួចយកសន្លឹកទិដ្ឋាការ ប្រភេទC និង Cex ជាង6000 សន្លឹក ហើយជាង ៤០០០សន្លឹកទៀត ដែលអបព កំពុងស្វែងរក។ ថូ សំណាង បានប្រព្រឹត្ត រួមនិងគូកន ២នាក់ទៀត ណុប រដ្ឋា និង យស់ រ៉ាណេ ដែលជាមន្រ្តីបម្រើការនៅក្រសួងការបរទេសដែរ។ អបព ក៏បានរកឃើញថា សន្លឹកទិដ្ឋាការ ដែលបានលួចបញ្ចេញដោយខុសច្បាប់នោះ ត្រូវបានប្រើប្រាស់ដោយ ជនបរទេស ដែលជាពួក online scams"៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សម្រេចប្រគល់ភារកិច្ចជូនគណៈកម្មការទី៤ និងទី៦ ពិនិត្យ​សិក្សា​លើ​សេចក្តី​ព្រាង​ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
2026/08/25 11:06:56 am        57
រដ្ឋមន្រ្តី៖ ផ្លូវ៣ខ្សែជិត ១០០គីឡូម៉ែត្រនៅខេត្តក្រចេះ បើកច្រកថ្មីសម្រាប់ការតភ្ជាប់ និង​ជំរុញ​សេដ្ឋកិច្ច​-សង្គម
2026/08/25 10:29:38 am        137
មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺប្រចាំការនៅក្នុងឧទ្យានជាតិគីរីរម្យ បង្កើនការទប់ស្កាត់ការទន្រ្ទានដី និងការសាងសង់ខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិចំនួន៤ករណីក្នុងថ្ងៃតែមួយ
2026/08/25 10:08:23 am        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សម្រេចប្រគល់ភារកិច្ចជូនគណៈកម្មការទី៤ និងទី៦ ពិនិត្យ​សិក្សា​លើ​សេចក្តី​ព្រាង​ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់

2026/08/25 11:06:56 am
​អាមេរិកសម្លឹងរកការដំឡើងពន្ធលើការផលិតលើសតម្រូវការទីផ្សាររបស់ចិនចំនួន ៧,៥% មុនជំនួបលោក Xi និងលោក Trump
2026/08/25 10:57:19 am
​កូរ៉េខាងត្បូង និងអាមេរិក ប្តេជ្ញាសហការយ៉ាងជិតស្និទ្ធលើការដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង
2026/08/25 10:54:29 am
​អ៊ីរ៉ង់ ប្តេជ្ញាសងសឹកបន្ទាប់ពីសហរដ្ឋអាមេរិកបន្ថែមទណ្ឌកម្មសេដ្ឋកិច្ច
2026/08/25 10:52:07 am
​រដ្ឋមន្រ្តី៖ ផ្លូវ៣ខ្សែជិត ១០០គីឡូម៉ែត្រនៅខេត្តក្រចេះ បើកច្រកថ្មីសម្រាប់ការតភ្ជាប់ និង​ជំរុញ​សេដ្ឋកិច្ច​-សង្គម
2026/08/25 10:29:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/24 02:20:17 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/25 10:58:12 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm