រដ្ឋាភិបាល​ស្រី​លង្កា​ផ្ដល់​អំណាច​ឲ្យ​កងទ័ព​បាញ់​ស្ដែង​ៗ​ដើម្បី​បញ្ឈប់​ភាព​ចលាចល

2022/05/11 05:44:59 pm        4.4 K

​ស្រីលង្កា៖ ប្រទេស​ស្រីលង្កា​បាន​បញ្ជា​ឲ្យ​កងទ័ព​បាញ់​ស្ដែង​ៗ ​បន្ទាប់ពី​បាន​ផ្ដល់​សិទ្ធ​អំណាច​ដល់​យោធា និង​នគរបាល​របស់​ខ្លួន​ឲ្យ​ចាប់ខ្លួន​មនុស្ស​ដោយ​ពុំ​ចាំបាច់​មាន​ដីកា ក្រោយ​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ចន្ទ​ដែល​បណ្ដាល​ឲ្យ​មនុស្ស ​៧​នាក់​ស្លាប់ និង​បង្ខំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី Mahinda Rajapaksa លាលែង​ពី​តំណែង​។

​ក្រសួងការពារជាតិ​ស្រីលង្កា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា កងកម្លាំង​សន្តិសុខ​បាន​បញ្ជា​ឲ្យ​បាញ់​ដោយ​មិន​រើសមុខ ​ទៅលើ​អ្នកណា​ដែល​លួច​យក​ទ្រព្យសម្បត្តិ​សាធារណៈ​ ឬ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត។ ​ខណៈ​ដែល​ប្រទេស​ស្ថិត​ក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា​មួយ​នេះ ព្យាយាម​ទប់ទល់​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​ខ្លួន​ក្នុង​ប្រវត្តិសាស្ត្រ ក្រុម​អ្នក​តវ៉ា​រាប់​ពាន់​នាក់​ផ្គើន​ទៅ​នឹង​បម្រាម​គោល​ចរ​ នៅ​ទូទាំង​ប្រទេស​រហូត​មកដល់​ម៉ោង ៧​ព្រឹក​ថ្ងៃអង្គារ​ក្នុង​ការ​បន្ត​ការ​តវ៉ា​។ ​កង្វះ​ប្រេងឥន្ធនៈ ម្ហូបអាហារ និង​ថ្នាំពេទ្យ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់ ចេញ​តវ៉ា​តាម​ដង​ផ្លូវ​នានា​រយៈពេល​ជាង​ ១​ខែ​កន្លង​មក​នេះ ដែល​ភាគច្រើន​ជា​ការ​តវ៉ា​ដោយ​ស្ងប់ស្ងាត់​រហូត​មក​ដល់​សប្ដាហ៍​នេះ។

ក្រុម​អ្នក​តវ៉ា​ក៏បាន​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី Gotabaya Rajapaksa ដែល​ជា​ប្អូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី Mahinda Rajapksa លាលែង​ពី​តំណែង​ផង​ដែរ ស្រប​ពេល​ដែល​ប្រទេស​នេះ​កំពុង​ជួបប្រទះ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​បំផុត។ ​របាយការណ៍​មួយ​ចំនួន​បាន​បង្ហាញ​ពី​ក្រុម​អ្នក​តវ៉ា​ពោ​ពេញ​ដោយ​កំហឹង​ កំពុង​វាយប្រហារ​លើ​ក្រុម​អ្នកនយោ បាយ​គាំទ្រ​រដ្ឋាភិបាល​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ដោយ​ការ​ដុត​លំនៅឋាន ហាង​លក់ទំនិញ និង​ទីតាំង​ក្រុមហ៊ុន​នានា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm