ក្រសួង​អប់រំ​ និងអង្គការដៃគូរៀបចំសិក្ខាសាលា និងវេទិកាដើម្បីពិនិត្យសមិទ្ធផល និងពិភាក្សាអំពីទិសដៅពង្រឹងប្រព័ន្ធអប់រំកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០

2026/08/25 08:36:49 am        166

ភ្នំពេញ៖ អង្គការឈរុអ៊ូសានសម្រាប់កុមារ ក្រោមការគាំទ្រពីក្រសួងអប់ យុវជន​ និង​កីឡា បានរៀបចំ «សិក្ខាសាលាចែករំលែកសមិទ្ធផលគម្រោង» និងវេទិកាដើម្បីពិនិត្យសមិទ្ធផល និងពិភាក្សាអំពីទិសដៅពង្រឹងប្រព័ន្ធអប់រំកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០។

ក្នុងសិក្ខាសាលានេះ លោក Jaekyun Rho នាយកប្រចាំប្រទេសនៃអង្គការឈរុអ៊ូសានសម្រាប់កុមារ បានលើកឡើងថា ការប្រែក្លាយចក្ខុវិស័យអប់រំឱ្យក្លាយជាការពិត ត្រូវការភាពជាដៃគូដ៏រឹងមាំ និងការប្តេជ្ញាចិត្តជាបន្តបន្ទាប់ ដើម្បីគាំទ្រសិស្សានុសិស្សគ្រប់ដំណាក់កាលនៃការសិក្សា ចាប់ពីការអប់រំកុមារតូច រហូតដល់ការសិក្សាមូលដ្ឋាន។

ក្នុងសុន្ទរកថាបើកកម្មវិធី លោក អ៊ុង ជិនណា អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូពហុវិស័យ ក្នុងការជំរុញការសម្រេចបាននូវគោលដៅអប់រំជាតិ។

លោកបានបញ្ជាក់ថា កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំ និងលើកកម្ពស់គុណភាពសិក្សា ខណៈក្រសួងនៅតែបន្តផ្តល់អាទិភាពលើសមធម៌ លទ្ធផលសិក្សាប្រកបដោយគុណភាព អក្ខរកម្មមូលដ្ឋាន និងបរិវត្តកម្មឌីជីថល។

លោកក៏បានលើកឡើងថា ការអប់រំគឺជាដំណើរការរៀនសូត្រជាបន្តបន្ទាប់ មិនមែនបញ្ចប់ត្រឹមលទ្ធផលរយៈពេលខ្លីនោះទេ។ ដូច្នេះ ភាគីពាក់ព័ន្ធគួរពិនិត្យសមិទ្ធផលគម្រោងដោយផ្អែកលើភស្តុតាង មេរៀនបទពិសោធន៍ និរន្តរភាព និងការរួមចំណែកជាក់ស្តែងដល់ប្រព័ន្ធអប់រំទាំងមូល។

លោក អ៊ុ ច័ន្ទតារា អនុប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល បានពិភាក្សាអំពីលក្ខខណ្ឌចាំបាច់នៅកម្រិតសាលារៀន និងកម្រិតគោលនយោបាយ សម្រាប់ពង្រីកកម្មវិធីសាកល្បងឌីជីថលដែលទទួលបានជោគជ័យឱ្យអនុវត្តទូទាំងប្រទេស។

លោកបានលើកឡើងពីសក្តានុពលនៃការបញ្ចូលឧបករណ៍ឌីជីថលដែលបង្កើតឡើងក្នុងស្រុកដោយអង្គការមិនមែនរដ្ឋាភិបាល ទៅក្នុងកម្មវិធីសិក្សាស្តង់ដារ។ ជាក់ស្តែង គម្រោងលើកកម្ពស់ការអប់រំឌីជីថលសម្រាប់សិស្សានុសិស្ស (IDEAL) ដែលអនុវត្តដោយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (KAPE) នៅសាលារៀនចំនួន១២ បានគាំទ្រកុមារប្រមាណ៩,០០០នាក់។

ជាមួយគ្នានេះ សាស្ត្រាចារ្យ Park Hwanbo មកពីសាកលវិទ្យាល័យជាតិ Chungnam នៃសាធារណរដ្ឋកូរ៉េ បានបង្ហាញអំពីកត្តាផ្អែកលើភស្តុតាង ដែលអាចធានានិរន្តរភាពរយៈពេលវែង ដោយផ្អែកលើបទពិសោធន៍ពីគម្រោងបង្កើនសមត្ថភាពឌីជីថលក្នុងវិស័យអប់រំ (IDCE) ដែលអនុវត្តដោយ ChildFund Cambodia និងទទួលបានការគាំទ្រពីអង្គការឈរុអ៊ូសានសម្រាប់កុមារ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ។

ក្រៅពីការអប់រំឌីជីថល សិក្ខាសាលាក៏បានផ្តោតលើសារៈសំខាន់នៃការអភិវឌ្ឍកុមារតូច និងការសិក្សាមូលដ្ឋាន ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការសិក្សារបស់កុមារនាពេលអនាគត។

ការពិភាក្សានេះបានយកបទពិសោធន៍ពីគម្រោងអភិវឌ្ឍន៍កុមារតំបន់បឹងត្របែក (BT-CDP) ដែលទើបដាក់ឱ្យដំណើរការដោយ CUFC និងបានបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារមួយកន្លែង ដែលផ្តល់អត្ថប្រយោជន៍ដល់កុមារចំនួន៣២០នាក់។ ក៏ដូចជាគម្រោងងាយស្រួលរៀន (E2L) ដំណាក់កាលទី៣ ដែលទទួលបានហិរញ្ញប្បទានពី KOICA និងអនុវត្តនៅសាលារៀនចំនួន១៧ ដោយផ្តល់អត្ថប្រយោជន៍ដល់កុមារចំនួន៦,០២០នាក់។

គម្រោងទាំងនេះបានបង្ហាញថា ការវិនិយោគជាយុទ្ធសាស្ត្រលើការត្រៀមខ្លួនចូលរៀនរបស់កុមារ អាចជួយពង្រឹង និងរក្សាលទ្ធផលសិក្សាផ្នែកអក្ខរកម្ម និងគណិតវិទ្យាជាមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។

លោកស្រី Kyungah Kristy Bang អនុប្រធានស្ថាប័ន GPE បានពិភាក្សាអំពីរបៀបដែលក្របខណ្ឌភាពជាដៃគូសកល អាចបំពេញបន្ថែមអាទិភាពអប់រំរបស់កម្ពុជាប្រកបដោយប្រសិទ្ធភាព ព្រមទាំងពង្រឹងកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។

ជាលទ្ធផល សិក្ខាសាលាបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់រាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងការរួមចំណែកសម្រេចបាននូវផែនការយុទ្ធសាស្ត្រអប់រំឆ្ពោះទៅឆ្នាំ២០៣០ និងធានាឱ្យកុមារគ្រប់រូបនៅកម្ពុជា ទទួលបានការអប់រំប្រកបដោយគុណភាព និងសមធម៌ ដើម្បីអាចចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត៕ អត្ថបទ​បាន សុខរិទ្ធិ

 

អត្ថបទដែលទាក់ទង

អគ្គលេខាធិការដ្ឋាន អ.ស.ហ. ចុះ MOU ជាមួយវិស័យឯកជន លើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុ
2026/08/25 11:50:16 am        47
វិទ្យាសាស្រ្តអុបទិកនៅ NPIC កំពុងឈានមុខ និងជាឱកាសដ៏ល្អសម្រាប់យុវជនសម័យឌីជីថល
2026/08/25 11:44:54 am        1
គណៈប្រតិភូ CDC ទស្សនកិច្ចស្វែងយល់ខ្សែច្រវាក់ផលិតកម្ម និងបច្ចេកវិទ្យារោងចក្រស៊ីម៉ងត៍អូដ្ឋ
2026/08/25 11:36:13 am        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិក ដកប្រទេសស៊ីរីចេញពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម

2026/08/25 11:53:20 am
​អគ្គលេខាធិការដ្ឋាន អ.ស.ហ. ចុះ MOU ជាមួយវិស័យឯកជន លើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុ
2026/08/25 11:50:16 am
​វិទ្យាសាស្រ្តអុបទិកនៅ NPIC កំពុងឈានមុខ និងជាឱកាសដ៏ល្អសម្រាប់យុវជនសម័យឌីជីថល
2026/08/25 11:44:54 am
​គណៈប្រតិភូ CDC ទស្សនកិច្ចស្វែងយល់ខ្សែច្រវាក់ផលិតកម្ម និងបច្ចេកវិទ្យារោងចក្រស៊ីម៉ងត៍អូដ្ឋ
2026/08/25 11:36:13 am
​កុងហ្គោកត់ត្រាចំនួនអ្នកស្លាប់ប្រចាំសប្តាហ៍នៃជំងឺអេបូឡាខ្ពស់បំផុត ខណៈអ្នកស្លាប់សរុបកើនឡើងជិត៣ពាន់នាក់
2026/08/25 11:35:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/24 02:20:17 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/25 10:58:12 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm