មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺប្រចាំការនៅក្នុងឧទ្យានជាតិគីរីរម្យ បង្កើនការទប់ស្កាត់ការទន្រ្ទានដី និងការសាងសង់ខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិចំនួន៤ករណីក្នុងថ្ងៃតែមួយ

2026/08/25 10:08:23 am        123

មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បាននិងកំពុងអនុវត្ត យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះបានចុះត្រួតពិនិត្យនិងធ្វើសកម្មភាពអនុវត្តច្បាប់ ដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិ ចំនួន៤ករណីផ្សេងគ្នា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្រ្តីឧទ្យានរក្សនៃការិយាល័យឧទ្យានជាតិគិរីរម្យចំនួន១០នាក់ ចុះប្រតិបត្តិការបង្ក្រាបការកាប់ គាស់ ឈូសឆាយ យកដីដោយគ្មានការអនុញ្ញាត ប្រព្រឹត្តដោយ អញ្ញាតជន នៅចំណុចក្រោយមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» ស្ថិតក្នុងភូមិទី៦ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ក្នុងប្រតិបត្តិការនេះ មន្ត្រីឧទ្យានុរក្សបានដកហូតបាន អេស្កាវ៉ាទ័រ ពណ៌លឿង ចំនួន០១ គ្រឿង ដែលជនល្មើសធ្វើសកម្មភាព គាស់កាយ ឆាយពង្រាបដីធ្វើផ្លូវក្នុងតំបន់ការពារធម្មជាតិខុសច្បាប់ និងនាំយកមករក្សាទុកនៅស្នាក់ការរង អូរសំចតជាបណ្តោះអាសន្ន និងកំពុងចាត់ការតាមនីតិវិធី ក្រមបរិស្ថាន និងធនធានធម្មជាតិ។

ដោយឡែកនៅថ្ងៃដដែល លោក ស៊្រុន ប៊ុនថា មន្ត្រីការិយាល័យឧទ្យានជាតិគិរីរម្យ ដឹកនាំកម្លាំង ចំនួន ០២នាក់ ចុះប្រតិបត្តិការបង្ក្រាបការបោះ បង្គោលហ៊ុមពទ្ធ័លើដីដែលជាទ្រព្យ សម្បត្តិរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ គោលបំណងយកធ្វើជាកម្មសិទ្ធខុសច្បាប់ នៅចំណុចផ្លូវបំបែកក្បាលឡាន ប្រព្រឹត្តដោយ អញ្ញាតជន ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មន្ត្រីឧទ្យានុរក្សបានរកឃើញការលួចដាំបង្គោលរបងចំនួន៥១បង្គោល (បង្គោលឈើ៣៥ដើម ថ្ម១៦ដើម) លើផ្ទៃដីប្រមាណ០.៨០ហិកតា។ ក្រុមការងារបានដកកម្ទេចចោលនៅទីតាំងតែម្តង និងកំពុងបន្តស្រាវជ្រាវ រកអ្នកប្រព្រឹត្ត ដើម្បីចាត់ការតាមនីតិវិធី ក្រមបរិស្ថាន និងធនធានធម្មជាតិ។

ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» ដដែល លោក ពៅ វុទ្ធី មន្ត្រីការិយាល័យឧទ្យានជាតិគិរីរម្យ ដឹកនាំមន្រ្តីឧទ្យានរក្សចំនួន០២នាក់ ចុះប្រតិបត្តិការបង្ក្រាប ការបោះបង្គោលហ៊ុមពទ្ធ័លើដី ដែលជាទ្រព្យសម្បត្តិរដ្ឋក្នុងតំបន់ការពារធម្មជាតិ គោលបំណងយកធ្វើជាកម្មសិទ្ធ និងការរុករាន ទន្ទ្រានដី(សង់រោងអនាធិបតេយ្យ) នៅចំណុចចម្ការតែចំនួន០២ ទីតាំង ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មន្រ្តីឧទ្យានុរក្សបានរកឃើញទីតាំងទី១ (អញ្ញាតជន) មានការលួចសង់រោងដែកទំហំ៣x៤ម៉ែត្រ គ្មានដំបូល លើផ្ទៃដីទំហំប្រមាណ០.២០ហិកតា និងទីតាំងទី២ (អញ្ញាតជន) មានការលួចបោះបង្គោលរបងថ្មហ៊ុមព័ទ្ធដីព្រៃចំនួន៣៥បង្គោល ក្រុមការងារបានដកកម្ទេចចោលនៅទីតាំងតែម្តង និងកំពុងបន្តស្រាវជ្រាវរកអ្នកប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធី ក្រមបរិស្ថាននិងធនធានធម្មជាតិ។

ជាមួយគ្នានេះដែរ លោក អ៊ុ សំអ៊ន់ មន្ត្រីការិយាល័យឧទ្យានជាតិគិរីរម្យ ដឹកនាំកម្លាំងចំនួន ០៤នាក់ ចុះប្រតិបត្តិការបង្ក្រាបការដាក់ អន្ទាក់សត្វព្រៃ នៅចំណុចអូរកោះមាន់ ប្រព្រឹត្តដោយ អញ្ញាតជន ស្ថិតក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរា ម្រិតកុសុមៈ«គិរីរម្យ»។ ក្រុមការងារដោះអន្ទាក់ខ្សែរ ចំនួន១៥ ខ្សែ និងរកឃើញសត្វស្វាងាប់ ជាប់អន្ទាក់ចំនួន១ក្បាល។ មន្ត្រីឧទ្យានុរក្សកំពុងបន្តស្រាវជ្រាវ រកអ្នកប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធី ក្រមបរិស្ថាននិងធនធានធម្មជាតិ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានននិងកំពុងអនុវត្តវិធានការសំខាន់ៗដោយធ្វើការចុះល្បាត និងងនុវត្តច្បាប់ទប់ស្កាត់ និងបង្រ្កាបរាល់សកម្មភាពទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិខុសច្បាប់ ការកាប់ឈើនិងបរបាញ់សត្វព្រៃនៅតាមតំបន់ការពារធម្មជាតិ។ ជាមួយគ្នានេះនៅឧទ្យានជាតិគីរីរម្យ ដោយមានបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការការពារនិងថែរក្សាព្រៃឈើដើម្បីប្រយោជន៍សហគមន៍មូលដ្ឋាន និងកូនចៅតជំនាន់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការការធ្វើសុក្រឹតកម្មការអនុវត្តច្បាប់នៅឧទ្យានជាតិគិរីរម្យចំនួនបីជំហានសំខាន់ៗ ដែលរួមមាន (១) ការទប់ស្កាត់និងការការពារធនធានធម្មជាតិ (២) ការរៀបចំសណ្តាប់ធ្នាប់ដើម្បីឱ្យមានភាពស្អាតនិងបៃតង និង (៣) ការអភិវឌ្ឍប្រកបដោយចីរភាព៕


អត្ថបទដែលទាក់ទង

ឃាត់ខ្លួនជនបរទេសចំនួន ៣៥នាក់ជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/08/25 12:48:43 pm        91
កម្ពុជា-រុស្ស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត លើវិស័យអាទិភាព
2026/08/25 12:38:50 pm        105
រដ្ឋមន្ត្រីចក្រភពអង់គ្លេស អំពាវនាវឱ្យមានកិច្ចសន្ទនាដោយសន្តិវិធី ក្នុងអំឡុងទស្សនកិច្ចនៅតំបន់ព្រំដែន កម្ពុជា-ថៃ
2026/08/25 12:18:40 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មានអ៊ីស្រាអែលរិះគន់នាយករដ្ឋមន្ត្រី Netanyahu ជុំវិញការពង្រីកភាពតានតឹងជាមួយទួរគី

2026/08/25 01:03:40 pm
​ឃាត់ខ្លួនជនបរទេសចំនួន ៣៥នាក់ជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/08/25 12:48:43 pm
​កម្ពុជា-រុស្ស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត លើវិស័យអាទិភាព
2026/08/25 12:38:50 pm
​ប្រមុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការលើយន្តការដឹកជញ្ជូនតាមសមុទ្រ
2026/08/25 12:31:09 pm
​ប្រធានាធិបតីម៉ិកស៊ិក ស្វះស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន ដំឡើងពន្ធលើកាណាដា
2026/08/25 12:24:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/25 12:26:02 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/25 10:58:12 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm