ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិ៣ខ្សែ នៅខេត្តក្រចេះ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក

2026/08/25 11:15:23 am        135

ក្រចេះ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣, កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក ។

- សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ ភស្ថុភាកម្មមានសារៈសំខាន់ណាស់ ក្នុងការ​បង្កើន​តម្លៃបន្ថែម​ដល់ប្រជាពលរដ្ឋ ជាពិសេស​ការ​កាត់បន្ថយតម្លៃ​លើការ​ដឹកជញ្ជូន និងការ​ទាក់ទាញវិនិយោគិនបន្ថែមនៅតាមបណ្ដាខេត្ត។ ខណៈនាពេលខាងមុខរដ្ឋាភិបាលនឹងធ្វើកំពង់ផែពហុបំណងនៅខេត្តក្រចេះបន្ថែមទៀត។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ គិតត្រឹមថ្ងៃទី៧ ខែសីហា គម្រោងវិនិយោគសរុបចំនួន ៧២ ក្នុងនោះគម្រោងសរុបចំនួន ៥៧ បានពិនិត្យ និងបន្តនីតិវិធី ដែលទុនសរុបនៃគម្រោងនេះមានចំនួន ២៧០០ លានដុល្លារអាមេរិក គម្រោងនេះបង្កើតការងារជាង ៨ម៉ឺនកន្លែង ក្នុងនោះក្នុងខេត្តក្រចេះ មានគម្រោងសរុបចំនួន ១៩ ក្នុងនោះគម្រោងចំនួន ១៤ ត្រូវបានពិនិត្យ និងបន្តនីតិវិធី គម្រោងទាំង១៩នេះ មានទុនសរុបចំនួន ១,១ ពាន់លានដុល្លារអាមេរិក។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ជំរុញឱ្យខេត្តនៅភាគឦសានបង្កើនការវិនិយោគ ដាំដុះដំណាំកសិ-ឧស្សាហកម្មប្រចាំខេត្ត ខណៈនាពេលខាងមុខនៅខេត្តក្រចេះនឹងមានកំពង់ផែពហុបំណង ដែលអាចដឹកញ្ជូនតាមផ្លូវទឹកតាមគម្រោងព្រែកជីកហ្វូណនតេជោទៅដល់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុតែម្ដង។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងថា ទឹកជំនន់ឆ្នាំនេះនឹងហក់ឡើងដល់កម្រិតប្រកាសអាសន្ន! អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រៀមដើម្បីជួយអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នេះ។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា និរន្តរភាពនៃគោលនយោបាយជាតិ គឺសំខាន់ណាស់ បើរដ្ឋបាលមួយដាក់ចេញនៅគោលនយោបាយក្នុងអាណត្តិមួយស្រាប់តែត្រូវលុបចោលវិញនៅអាណត្តិថ្មីនោះនឹងបាត់បង់និរន្តរភាពមិនខាន ខណៈរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយដែលយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាជន និងការអភិវឌ្ឍជាតិ។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា គ្មានការកែទម្រង់ ឬកាត់បន្ថយក្រសួងនោះទេដំណាក់កាលនេះ ហើយការកែទម្រង់របស់យើងគឺផ្អែកទៅលើអភិក្រម «ពង្រឹងមិនពង្រីក»។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី លើកឡើងថា ការកែទម្រង់ថ្មីៗនៅប្រទេសវៀតណាម ក្នុងនោះកាត់ពី១៨ក្រសួងមកនៅ១៤ក្រសួង, កាត់ពី ៦៣ខេត្ត មក៣៨ខេត្ត តែវៀតណាមខុសពីកម្ពុជា កម្ពុជាវិមជ្ឈការ យើងពង្រីករុញសេវាឱ្យដល់មូលដ្ឋាន ប៉ុន្ដែវៀតណាម មជ្ឈការ ៦៣ខេត្តរួមខេត្តមួយចំនួនដាក់ក្រោមតែមួយហើយដំណើរការ។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការពង្រីកក្រសួង ឬបង្រួមក្រសួង ទីមួយមកពីកត្តានយោបាយ ឬទិសដៅនយោបាយ ប្រទេសខ្លះត្រូវបង្រួម ដើម្បីបង្ហាញឆន្ទៈនយោបាយថាគាត់ធ្វើកំណែទម្រង់, ចំណែកប្រទេសពង្រីកដោយសារប្រទេសមានបក្សច្រើនជាដើម។ ប៉ុន្ដែវាមានហេតុផលបច្ចេកទេសជាច្រើនទៀត ដូចជា កាត់បង្រួមខ្លី កាត់បន្ថយការជាន់គ្នា កាត់បន្ថយនីតិវិធី ជួយសន្សំប្រាក់ ជួយសន្សំមន្រ្ដី។ ចំណែកពង្រីក បង្កើននូវជំនាញអាទិភាពសំខាន់មួយចំនួន។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា អភិក្រមដែលរដ្ឋាភិបាលកម្ពុជាធ្វើការកំណែទម្រង់នៅក្នុងអាណត្តិទី៧នេះ ចំពោះមុខគឺយើងមិនសួរថាតើក្រសួងច្រើនឬតិចទេ។ ម៉ោងស្មើនេះ គឺអត់សួរថាច្រើនឬតិចទេ ព្រោះតាមបទពិសោធន៍ដែលខ្ញុំលើកប៉ុន្មានប្រទេសនោះ គឺខុសគ្នារួចទៅហើយខ្លះបង្កើន ខ្លះបន្ថយ ដូច្នេះយើងអត់សួរទេ។ អ្វីដែលយើងសួរបច្ចុប្បន្ន យើងសួរថា តើក្រសួង ស្ថាប័នដែលមានស្រាប់នេះ រៀបចំបានមានប្រសិទ្ធភាពឬនៅ? ឥឡូវដាក់ទិសដៅកំណែទម្រង់ គឺសួរសំណួរនេះ។ តើគាត់រៀបចំក្រសួងនេះ ធំក្បាល ជើងតូចឬយ៉ាងម៉េច? តើក្រសួងនេះការងារជាន់ជាមួយក្រសួងផ្សេងទៀតឬយ៉ាងម៉េច? តើផ្ទៃក្នុងក្រសួងនោះនាយកដ្ឋាននីមួយៗរៀបចំត្រូវឬនៅ? ឬមួយក៏វាលើសឬខ្វះយ៉ាងម៉េច? នេះគឺជាអភិក្រមរបស់កម្ពុជា។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា៖«តាំងពីដើមអាណត្តិ រហូតមកដល់ពេលនេះ រដ្ឋាភិបាលអត់មានគម្រោងការកាត់បន្ថយ ឬបង្កើនក្រសួងស្ថាប័ននោះទេ ប៉ុន្ដែអ្វីដែលសំខាន់ គឺយើងប្រកាន់ជំហរពព្រឹងជាជាងពង្រីក ដោយពង្រឹងស្ថាប័ន ក្រសួងនីមួយៗ តាមរយៈការធ្វើវិភាគមុខងារ និងកែទម្រង់មកដល់ម៉ោងនេះ។ ក្នុងនោះទី១ ពង្រឹងរចនាសម្ព័ន្ធ ទី២ពង្រឹងមុខងារ ទី៣ពង្រឹងធនធានមនុស្ស, ធ្វើម៉េចដាក់រឿងនេះជាគោលដៅមុនសិន»។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ចាត់ទុកការបញ្ចេញមតិលើការកែទម្រង់រាជរដ្ឋាភិបាល គឺជារឿងល្អ និងសុទ្ធតែមានមូលដ្ឋានទាំងអស់ ប៉ុន្ដែក្នុងដំណាក់កាលនេះ សម្រាប់កម្ពុជាគឺត្រូវយកអ្វីដែលល្អសម្រាប់ជំហាននីមួយៗ ពេលណាត្រូវធ្វើអ្វី។ អីចឹង ក្នុងដំណាក់កាលនេះ កែទម្រង់ប្រសិទ្ធភាព ប្រសិទ្ធផល គឺរក្សាចំនួនក្រសួងដដែល និងពង្រឹងក្រសួងនីមួយៗ ផ្ទៃក្នុងតាមការវិភាគ ការកំណត់មុខងារ ការលើកទឹកចិត្តមន្រ្ដីតាមប្រព័ន្ធសម្មតិកម្ម «យើងដើរសន្សឹមៗតែទិសដៅរបស់យើងគឺនឹងនរ»។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា សម្ដេចបានឱ្យសិក្សាពីគំរូរបស់ប្រទេសសិង្ហបុរី ដើម្បីពង្រីកការអប់រំ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ TVET, ដើម្បីតម្រង់ទិសសិស្សឱ្យសិក្សាពីរូបមន្តដែលសិង្ហបុរីធ្លាប់បានដើរ ក្នុងនោះមានសិស្សខ្លះទៅរៀនចំណេះទូទៅ ខ្លះជំនាញបច្ចេកទេស ដើម្បីធានានូវតុល្យភាពនៃចំនួន និងតម្រូវការកម្លាំងពលកម្មរបស់កម្ពុជាស្របទៅនឹងជំនាញជាក់ស្ដែង។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បន្តប្រកាសស្វាគមន៍ចំពោះអ្នកវិភាគ និងអ្នកបញ្ចេញមតិពិតប្រាកដជូនរាជរដ្ឋាភិបាល ដើម្បីផ្ដល់ជាគំនិតជួយលើការអភិវឌ្ឍសង្គមជាតិកម្ពុជាទាំងមូល។

 

 

 

 

 

 

 

 

អត្ថបទដែលទាក់ទង

អគ្គលេខាធិការដ្ឋាន អ.ស.ហ. ចុះ MOU ជាមួយវិស័យឯកជន លើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុ
2026/08/25 11:50:16 am        88
វិទ្យាសាស្រ្តអុបទិកនៅ NPIC កំពុងឈានមុខ និងជាឱកាសដ៏ល្អសម្រាប់យុវជនសម័យឌីជីថល
2026/08/25 11:44:54 am        1
គណៈប្រតិភូ CDC ទស្សនកិច្ចស្វែងយល់ខ្សែច្រវាក់ផលិតកម្ម និងបច្ចេកវិទ្យារោងចក្រស៊ីម៉ងត៍អូដ្ឋ
2026/08/25 11:36:13 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមប្រដាប់អាវុធកូឡុំប៊ី ជំរុញការជ្រើសរើសកុមារ និងវ័យជំទង់ តាមរយៈបណ្តាញផ្សព្វផ្សាយសង្គម

2026/08/25 12:05:34 pm
​ប្រទេសជាង៥០នៅUN ជំរុញឱ្យរុស្ស៊ីទទួលយកបទឈប់បាញ់នៅអ៊ុយក្រែនដោយគ្មានលក្ខខណ្ឌ
2026/08/25 12:01:27 pm
​សហរដ្ឋអាមេរិក ដកប្រទេសស៊ីរីចេញពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម
2026/08/25 11:53:20 am
​អគ្គលេខាធិការដ្ឋាន អ.ស.ហ. ចុះ MOU ជាមួយវិស័យឯកជន លើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុ
2026/08/25 11:50:16 am
​វិទ្យាសាស្រ្តអុបទិកនៅ NPIC កំពុងឈានមុខ និងជាឱកាសដ៏ល្អសម្រាប់យុវជនសម័យឌីជីថល
2026/08/25 11:44:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/24 02:20:17 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/25 10:58:12 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm