គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួន ៧គម្រោង មានទុនសរុប ៣៥០ លានដុល្លារ

2026/08/25 11:16:02 am        134

គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជី គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ចំនួន ៧ មានទុនវិនិយោគសរុបប្រមាណ ៣៥០ លានដុល្លារអាមេរិក ក្នុង​នោះវិស័យកសិ-ឧស្សាហកម្មចំនួន១, ឧស្សាហកម្ម៣គម្រោង, វិស័យ ទេសចរណ៍ ១ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ ២គម្រោង។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៦នេះ បានអញ្ជើញដឹកនាំប្រជុំច្រកចេញ-ចូលតែមួយ លើកទី៨ ក្នុងឆ្នាំ២០២៦ ពិនិត្យ និងពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោង វិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧ គម្រោង ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាល រាជធានី-ខេត្តពាក់ព័ន្ធ។

ជុំវិញគម្រោងចំនួន៧ខាងលើនេះ មានទុនវិនិយោគសរុបប្រមាណ ៣៥០ លានដុល្លារអាមេរិក អាចបង្កើតការងារបានប្រមាណ ១,៨ ពាន់កន្លែង ដោយវិនិយោគនៅលើវិស័យសំខាន់ៗរួមមាន៖ វិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង, គម្រោងបង្កើតកសិដ្ឋានដាំ ដំណាំឈើហូបផ្លែចម្រុះ កសិដ្ឋានកាហ្វេ ចិញ្ចឹម និងផលិតសំបុកដង្កូវនាង ការចិញ្ចឹមសត្វ សាងសង់រោងចក្រកែច្នៃ និងមូលដ្ឋានផលិត នានា សម្រាប់បម្រើការវេចខ្ចប់ទំនិញ។

ចំណែកវិស័យឧស្សាហកម្មមានចំនួន៣គម្រោងរួមមាន៖ គម្រោងបង្កើតរោងចក្រកែច្នៃទឹកដោះគោ, គម្រោងបង្កើតរោងចក្រ ផលិតស្រោមដៃគ្រប់ប្រភេទ, និងគម្រោងបង្កើតរោងចក្រផលិតថ្នាំពេទ្យ។ ចំពោះវិស័យទេសចរណ៍មានចំនួន១គម្រោង៖ គឺគម្រោង សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ១៥០បន្ទប់។

ដោយឡែកការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធមានចំនួន២គម្រោងរួមមាន៖ គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យ មានអានុភាព ៣៥០ មេហ្គាវ៉ាត់ និងគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះ អាទិត្យមួយផ្សេងទៀត មានអានុភាព ៣០ មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនី។ ទាក់ទិនគម្រោងវិនិយោគទាំង ៧ ខាងលើ នេះ បានជ្រើសរើសទីតាំងវិនិយោគនៅរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ កំពង់ស្ពឺ ត្បូងឃ្មុំ និងខេត្តស្ទឹងត្រែង៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អគ្គលេខាធិការដ្ឋាន អ.ស.ហ. ចុះ MOU ជាមួយវិស័យឯកជន លើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុ
2026/08/25 11:50:16 am        87
វិទ្យាសាស្រ្តអុបទិកនៅ NPIC កំពុងឈានមុខ និងជាឱកាសដ៏ល្អសម្រាប់យុវជនសម័យឌីជីថល
2026/08/25 11:44:54 am        1
គណៈប្រតិភូ CDC ទស្សនកិច្ចស្វែងយល់ខ្សែច្រវាក់ផលិតកម្ម និងបច្ចេកវិទ្យារោងចក្រស៊ីម៉ងត៍អូដ្ឋ
2026/08/25 11:36:13 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមប្រដាប់អាវុធកូឡុំប៊ី ជំរុញការជ្រើសរើសកុមារ និងវ័យជំទង់ តាមរយៈបណ្តាញផ្សព្វផ្សាយសង្គម

2026/08/25 12:05:34 pm
​ប្រទេសជាង៥០នៅUN ជំរុញឱ្យរុស្ស៊ីទទួលយកបទឈប់បាញ់នៅអ៊ុយក្រែនដោយគ្មានលក្ខខណ្ឌ
2026/08/25 12:01:27 pm
​សហរដ្ឋអាមេរិក ដកប្រទេសស៊ីរីចេញពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម
2026/08/25 11:53:20 am
​អគ្គលេខាធិការដ្ឋាន អ.ស.ហ. ចុះ MOU ជាមួយវិស័យឯកជន លើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុ
2026/08/25 11:50:16 am
​វិទ្យាសាស្រ្តអុបទិកនៅ NPIC កំពុងឈានមុខ និងជាឱកាសដ៏ល្អសម្រាប់យុវជនសម័យឌីជីថល
2026/08/25 11:44:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/24 02:20:17 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/25 10:58:12 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm