វិទ្យាសាស្រ្តអុបទិកនៅ NPIC កំពុងឈានមុខ និងជាឱកាសដ៏ល្អសម្រាប់យុវជនសម័យឌីជីថល

2026/08/25 11:44:54 am        196

ដេប៉ាតឺម៉ង់ វិទ្យាសាស្រ្តអុបទិក នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្រៅពីជាជំនាញមួយដែលមានតម្រូវការទីផ្សារខ្ពស់ ជំនាញនេះ ក៏នៅតែជួបប្រទះនូវកង្វះខាតអ្នកជំនាញដែលមានវិជ្ជាជីវៈត្រឹមត្រូវនៅឡើយ ដែលទាមទារឱ្យសិស្សានុសិស្សគួរតែចាប់យកអាជីពមួយឱ្យបានត្រឹមត្រូវនិងច្បាស់លាស់។

នៅក្នុងសម័យកាលឌីជីថល ការចំណាយពេលច្រើនជាមួយអេក្រង់បច្ចេកវិទ្យា បានធ្វើឱ្យបញ្ហាគំហើញភ្នែករបស់ប្រជាពលរដ្ឋមានការកើនឡើងយ៉ាងគំហក។ ឆ្លើយតបនឹងតម្រូវការដ៏ចាំបាច់នេះ ជំនាញវិទ្យាសាស្ត្រអុបទិក បានដើរតួនាទីយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលបច្ចេកទេសកម្រិតស្តង់ដារ ដោយផ្តោតលើការអនុវត្តផ្ទាល់ជាច្រើន។

ជួបសម្ភាសន៍ជាមួយ លោកស្រី យ៉ែម កែវកល្យាណ ប្រធានដេប៉ាតឺម៉ង់វិទ្យាសាស្រ្តអុបទិក នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា លោកស្រីបានឱ្យព័ត៍មាន ប៊ីធីវី ដឹងថា គិតមកដល់បច្ចុប្បន្ន ជំនាញនេះបានបង្កើតអស់រយៈពេល ៩ឆ្នាំ ដោយផ្តោតលើឯកទេសវាស់ និងការកាត់វ៉ែនតា តាមរយៈការប្រើប្រាស់ឧបករណ៍ឌីជីថលទំនើបៗចុងក្រោយបង្អស់។

លោកស្រី បានបញ្ជាក់ថា ជំនាញនេះបើនិយាយនៅប្រទេសកម្ពុជាគឺមានតែមួយគត់ ហើយមាននៅក្នុងវិទ្យាស្ថាន NPIC។ ហើយសម្ភារៈ បរិក្ខារដែលត្រូវបង្រៀន គឺមានគ្រប់គ្រាន់ ហើយត្រូវទៅនឹងទីផ្សារផងដែរ។ លោកស្រី បន្ថែមថា ចំពោះទីផ្សារការងារក្នុងវិស័យអុបទិកបច្ចុប្បន្ន គឺទូលំទូលាយខ្លាំងណាស់ ព្រោះគ្លីនិក មន្ទីរពេទ្យ និងហាងវ៉ែនតាទូទាំងប្រទេស កំពុងប្រកួតប្រជែងគ្នាក្នុងការស្វែងរកអ្នកជំនាញដែលមានសញ្ញាបត្រ និងវិជ្ជាជីវៈច្បាស់លាស់។ ដូច្នេះ រៀនចប់ពី NPIC គឺធានាឱកាសការងារ ១០០% ឬអាចបង្កើតអាជីវកម្មផ្ទាល់ខ្លួនបានយ៉ាងជោគជ័យ។

ទាក់ទិនជំនាញនេះ កញ្ញា ហេង សុជាតា និងយុវជន សុខ ធៀវមីង ជានិស្សិតឆ្នាំទី១ដូចគ្នា ជំនាញផ្នែកវិទ្យាសាស្រ្តអុបទិក នៅក្នុងវិទ្យាស្ថាន NPIC នេះបានបង្ហាញទស្សនៈថា ការចាប់យកជំនាញនេះ ធ្វើឱ្យពួកគាត់មានទំនុកចិត្តលើអនាគត ខ្លាំងណាស់ ពីព្រោះទាំងបរិយាកាសរៀនមានភាពសប្បាយ លោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់ ហើយសិស្សទាំងអស់គឺបានអនុវត្តផ្ទាល់ជាមួយម៉ាស៊ីនទំនើបៗរាល់ថ្ងៃ។ ក្រុមនិស្សិតទាំងនេះ ក៏បានណែនាំមិត្តភក្តិ និងយុវជនទាំងអស់មកចុះឈ្មោះរៀនជំនាញនេះ ដើម្បីមានវិជ្ជាជីវៈច្បាស់លាស់។ ជាពិសេស មិនបារម្ភរឿងអត់ការងារធ្វើនោះទេ ហើយថែមទាំងអាចបើកជាអាជីវកម្មផ្ទាល់ខ្លួនដែលកំពុងមានតម្រូវការខ្លាំងក្នុងសង្គមផងដែរ។

សូមបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឬហៅថា NPIC ជាគ្រឹះស្ថាន ធីវ៉េត មួយ​ដែលឈានមុនគេក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការបណ្តុះបណ្តាលប្រកបដោយគុណភាព និងស្តង់ដា ដែលផ្តល់នូវឱកាសការងារខ្ពស់ក្រោយពេលបញ្ចប់ការសិក្សា។ វិទ្យាស្ថាននេះ​ មានមហាវិទ្យាល័យទាំង៨ នឹងផ្តល់នូវមុខជំនាញប្រកបដោយសក្ដានុពលក្នុងទីផ្សារការងារ ក្នុងនោះក៏មាន ​មហាវិទ្យាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននិងវិទ្យាសាស្ត្រសង្គម, មហាវិទ្យាល័យអគ្គិសនី, មហាវិទ្យាល័យអេឡិចត្រូនិកនិងទូរគមនាគមន៍, មហាវិទ្យាល័យមេកានិក, មហាវិទ្យាល័យមេកានិករថយន្ត, មហាវិទ្យាល័យសំណង់ស៊ីវិលនិងស្ថាបត្យកម្ម, មហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រ និងមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច​​​៕​ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព និង​ស្ថិរភាព​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ
2026/08/25 03:51:54 pm        15
គណៈប្រតិភូ នៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ ចាប់ផ្តើមអញ្ជើញ​មកដល់​រាជធានីភ្នំពេញ​ជាបណ្តើរៗ
2026/08/25 03:40:48 pm        112
អ្នកវិភាគ៖ សន្និសីទ ISC មានសារសំខាន់​សម្រាប់កម្ពុជាបង្ហាញ​ទៅពិភពលោក​ពីតម្លៃ​ការគោរព​ច្បាប់អន្តរជា​​តិ
2026/08/25 03:34:51 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនអភិវឌ្ឍមីស៊ីលកំណត់គោលដៅយន្តហោះ នៅ​ចម្ងាយ​រាប់ពាន់គីឡូម៉ែត្រ

2026/08/25 03:53:20 pm
​កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព និង​ស្ថិរភាព​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ
2026/08/25 03:51:54 pm
​នាយករដ្ឋមន្ត្រីអង់គ្លេស គ្រោងធ្វើ​ដំណើរ​ទៅ​បញ្ចុះបញ្ចូលលោក Trump ទាក់ទងនឹង​​​តម្រូវការអ៊ុយក្រែន
2026/08/25 03:51:32 pm
​គណៈប្រតិភូ នៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ ចាប់ផ្តើមអញ្ជើញ​មកដល់​រាជធានីភ្នំពេញ​ជាបណ្តើរៗ
2026/08/25 03:40:48 pm
​លំហូរប្រេង​​សកលស្ទើរតែពាក់កណ្តាល ​ចេញពីតំបន់ជម្លោះ​ អំឡុង​សង្គ្រាមអ៊ីរ៉ង់រយៈពេល ៦ខែ​
2026/08/25 03:36:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/25 12:26:02 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/25 01:57:31 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm