សម្ដេច​ធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មសំខាន់ណាស់​ជួយបង្កើន​តម្លៃបន្ថែម​ និងទាក់ទាញវិនិយោគ

2026/08/25 01:38:15 pm        165

សម្ដេច​មហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម គឺមានសារៈសំខាន់ណាស់ ក្នុងការ​​ជួយដល់ពលរដ្ឋបង្កើន​តម្លៃបន្ថែមលើផលិតផលកសិកម្ម និងកសិឧស្សាហកម្ម​ ជាពិសេសជួយទាក់ទាញវិនិយោគ និងទេសចរ​ទៅបណ្ដាក់ទុនវិនិយោគ និងលេងកម្សាន្តនៅតាមខេត្ត។

សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣, កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនោះ សម្ដេច​ធិបតីបានបង្ហាញនូវក្ដីសោមនស្សរីករាយដែលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧៣, កំណាត់ផ្លូវខេត្តលេខ៣៧៧ និងកំណាត់ផ្លូវខេត្តលេខ៣៧៧A។ សម្ដេចថ្លែងថា ផ្លូវទាំង៣ខ្សែប្រវែងជិត ១០០គីឡូម៉ែត្រ ត្រូវបានស្ថាបនាស្របតាមនិយាមបច្ចេកទេស, ដោយបានគិតគូរទាំងលក្ខខណ្ឌភូមិសាស្ត្រ, ប្រព័ន្ធរំដោះទឹក, សុវត្ថិភាពចរាចរណ៍, ផលប៉ះពាល់បរិស្ថាន និងសង្គម, ភាពធន់នឹងអាកាសធាតុ, រហូតដល់ការថែទាំ និងការប្រើប្រាស់ក្នុងរយៈពេលវែង ដើម្បីធានាថាកំណាត់ខ្សែផ្លូវទាំង៣នេះ មិនត្រឹមតែបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយថ្លៃដឹកជញ្ជូន, តភ្ជាប់តំបន់ផលិតកម្មទៅកាន់ទីផ្សារ, ជំរុញពាណិជ្ជកម្ម និងការវិនិយោគ, បង្កើតការងារ និង ចំណូល និងរួមចំណែកដល់ការ-អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព, ភាពប្រកួតប្រជែង, បរិយាប័ន្ន និង ចីរភាព។

ក្នុងឱកាសនោះ សម្ដេច​ធិបតីបានបញ្ជាក់ថា ផ្លូវទាំង៣ខ្សែប្រវែងជិត ១០០គីឡូម៉ែត្រដែលសម្ពោធនៅថ្ងៃនេះ មិនត្រឹមសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះទេ ថែមទាំងបង្កើតបានឱកាសសេដ្ឋកិច្ចថ្មីៗថែមទៀត។ ជាពិសេសការទាក់ទាញអ្នកទេសចរទៅកាន់រមណីយដ្ឋានអន្លង់ផ្សោត ទឹកជួរកាំពី និងបូជនីយដ្ឋានវិហារសសរ១០០ ខណៈនៅពេលខាងមុខរដ្ឋាភិបាលមានគម្រោង​បង្កើត​កំបង់ផែពហុបំណង ស្ថិតនៅក្នុងស្រុកប្រែកប្រសព្វ ខេត្តក្រចេះ ដើម្បីបម្រើការដឹកជញ្ជូនតាមផ្លូវទឹកចូលតាមព្រែកជីកហ្វូណនតេជោទៅកាន់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុតែម្ដង​៕

អត្ថបទដែលទាក់ទង

កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព និង​ស្ថិរភាព​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ
2026/08/25 03:51:54 pm        8
គណៈប្រតិភូ នៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ ចាប់ផ្តើមអញ្ជើញ​មកដល់​រាជធានីភ្នំពេញ​ជាបណ្តើរៗ
2026/08/25 03:40:48 pm        109
អ្នកវិភាគ៖ សន្និសីទ ISC មានសារសំខាន់​សម្រាប់កម្ពុជាបង្ហាញ​ទៅពិភពលោក​ពីតម្លៃ​ការគោរព​ច្បាប់អន្តរជា​​តិ
2026/08/25 03:34:51 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនអភិវឌ្ឍមីស៊ីលកំណត់គោលដៅយន្តហោះ នៅ​ចម្ងាយ​រាប់ពាន់គីឡូម៉ែត្រ

2026/08/25 03:53:20 pm
​កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព និង​ស្ថិរភាព​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ
2026/08/25 03:51:54 pm
​នាយករដ្ឋមន្ត្រីអង់គ្លេស គ្រោងធ្វើ​ដំណើរ​ទៅ​បញ្ចុះបញ្ចូលលោក Trump ទាក់ទងនឹង​​​តម្រូវការអ៊ុយក្រែន
2026/08/25 03:51:32 pm
​គណៈប្រតិភូ នៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ ចាប់ផ្តើមអញ្ជើញ​មកដល់​រាជធានីភ្នំពេញ​ជាបណ្តើរៗ
2026/08/25 03:40:48 pm
​លំហូរប្រេង​​សកលស្ទើរតែពាក់កណ្តាល ​ចេញពីតំបន់ជម្លោះ​ អំឡុង​សង្គ្រាមអ៊ីរ៉ង់រយៈពេល ៦ខែ​
2026/08/25 03:36:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/25 12:26:02 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/25 01:57:31 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm