អ្នកផលិតភាពយន្តចិនជ្រើសរើសកម្ពុជាជាទីតាំងថត និងផលិតវីដេអូ AI ផ្សព្វផ្សាយ «សម្រស់​ពិត​របស់​កម្ពុជា» ទៅកាន់ពិភពលោក

2026/08/25 02:36:09 pm        216

ទីស្តីការក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រ​វិស័យ​ទេសចរណ៍​ភាព​យន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា បានអនុញ្ញាតជូន អ្នក​ឧកញ៉ា លីម ហ៊ួរនីតូ ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន, លោក Zhang Wenya នាយក​ក្រុម​ហ៊ុន Unicorn Media Consulting Group Cambodia, លោក Gao Weixiang នាយក​ប្រតិបត្តិក្រុមហ៊ុន VINCIS ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ ស្តីពីកិច្ចសហប្រតិបត្តិការផលិតភាពយន្តភាគខ្លី ផ្សព្វផ្សាយទេសចរណ៍ឌីជីថល និង​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីនាំយកសក្តានុពលទេសចរណ៍ និង «សម្រស់​ពិត​របស់​កម្ពុជា» ទៅកាន់ទីផ្សារអន្តរជាតិ។

ជំនួបពិភាក្សាការងារនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងសមាគមយុវជនឌីជីថលកម្ពុជា-ចិន ក្រុមហ៊ុន Unicorn Media Consulting Group Cambodia ក្រុមហ៊ុន VINCIS តំណាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) តួសម្តែងកម្ពុជា-ចិន និងអ្នកផលិតមាតិកាសរុបប្រមាណ ៣០រូប។

ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូចូលជួបពិភាក្សាការងារ ព្រមទាំងបានរាយការណ៍អំពីគម្រោងស្នើសុំកិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្លូវការ ក្នុងការផលិតភាពយន្តខ្លីកម្ពុជា-ចិន នៅព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមយុវជនឌីជីថលកម្ពុជា-ចិន និងដៃគូពាក់ព័ន្ធ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានសម្តែងការស្វាគមន៍ និងគាំទ្រចំពោះគម្រោងផលិតភាពយន្តខ្លីកម្ពុជា-ចិន ដែលនឹងបង្ហាញពីកម្ពុជាតាមរយៈសាច់រឿង និងមាតិកាដ៏ទាក់ទាញដល់ទស្សនិកជនអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងទេសចរណ៍គាំទ្រជាគោលការណ៍ចំពោះសំណើសុំការគាំទ្រផ្លូវការ និងការស្នើសុំឱ្យក្រសួងធ្វើជាស្ថាប័នណែនាំ ដោយឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា រាល់ការផលិតភាពយន្តត្រូវអនុវត្តតាមនីតិវិធី និងបទប្បញ្ញត្តិជាធរមាន ជាពិសេសត្រូវទទួលបានការអនុញ្ញាតជាផ្លូវការលើខ្លឹមសារ និងសាច់រឿង (Script) ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មុនពេលដំណើរការថតជាក់ស្តែង។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវីដេអូ AI ដែលផលិតដោយក្រុមហ៊ុន VINCIS ដែលបានបង្ហាញពីតំបន់អង្គរ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តអភិវឌ្ឍវីដេអូ AI ក្នុងទម្រង់និទានកថា (Storytelling) ដោយបញ្ជូលបច្ចេកវិទ្យាទំនើបជាមួយវប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ ម្ហូបអាហារ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដើម្បីនាំយក «សម្រស់ពិតរបស់កម្ពុជា» ទៅឱ្យពិភពលោកបានឃើញ និងស្គាល់កាន់តែច្បាស់។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យផលិតករទស្សនា និងមើលឃើញកម្ពុជាជា «ស្ទូឌីយូធម្មជាតិ» ដ៏សម្បូរបែប ដោយពង្រីកទីតាំងថតឱ្យហួសពីតំបន់អង្គរ (Beyond Angkor) ទៅកាន់តំបន់ឆ្នេរសមុទ្រភាគនិរតី ព្រៃភ្នំ និងទឹកជ្រោះនៅភាគឦសាន តំបន់អេកូទេសចរណ៍ ព្រមទាំងស្ថាបត្យកម្មបេតិកភណ្ឌ និងសំណង់សម័យអាណានិគមនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តកំពតជាដើម។ តំបន់ទាំងនេះ សុទ្ធសឹងតែអាចក្លាយជាផ្ទាំងទស្សនីយភាពធម្មជាតិដ៏មានសក្តានុពលសម្រាប់ការផលិតភាពយន្ត និងមាតិកាអន្តរជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញ «ទេសចរណ៍ភាពយន្ត (Film Tourism)» ឱ្យក្លាយជាឧបករណ៍ដ៏មានសក្តានុពលសម្រាប់ផ្សព្វផ្សាយរូបភាព វប្បធម៌ និងគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

ជាក់ស្តែង រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យបង្កើត «ក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត» កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ព្រមទាំងបានដាក់ឱ្យអនុវត្តកម្មវិធីលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដែលជាកត្តាគាំទ្រដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ អ្នកផលិតភាពយន្ត និងអ្នកបង្កើតមាតិកាពីទីផ្សារចិនមកកាន់កម្ពុជា។

មុនបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់សមាគម ក្រុមហ៊ុន តួសម្តែងកម្ពុជា-ចិន និងអ្នកផលិតមាតិកា ចូលរួមផ្សព្វផ្សាយពីកម្ពុជាក្នុងនាមជា «គោលដៅទេសចរណ៍សុវត្ថិភាព» ព្រមទាំងរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានអវិជ្ជមាន ដែលប៉ះពាល់ដល់កិត្តិនាម និងរូបភាពទេសចរណ៍របស់កម្ពុជា៕

អត្ថបទដែលទាក់ទង

កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព និង​ស្ថិរភាព​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ
2026/08/25 03:51:54 pm        15
គណៈប្រតិភូ នៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ ចាប់ផ្តើមអញ្ជើញ​មកដល់​រាជធានីភ្នំពេញ​ជាបណ្តើរៗ
2026/08/25 03:40:48 pm        112
អ្នកវិភាគ៖ សន្និសីទ ISC មានសារសំខាន់​សម្រាប់កម្ពុជាបង្ហាញ​ទៅពិភពលោក​ពីតម្លៃ​ការគោរព​ច្បាប់អន្តរជា​​តិ
2026/08/25 03:34:51 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនអភិវឌ្ឍមីស៊ីលកំណត់គោលដៅយន្តហោះ នៅ​ចម្ងាយ​រាប់ពាន់គីឡូម៉ែត្រ

2026/08/25 03:53:20 pm
​កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព និង​ស្ថិរភាព​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ
2026/08/25 03:51:54 pm
​នាយករដ្ឋមន្ត្រីអង់គ្លេស គ្រោងធ្វើ​ដំណើរ​ទៅ​បញ្ចុះបញ្ចូលលោក Trump ទាក់ទងនឹង​​​តម្រូវការអ៊ុយក្រែន
2026/08/25 03:51:32 pm
​គណៈប្រតិភូ នៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ ចាប់ផ្តើមអញ្ជើញ​មកដល់​រាជធានីភ្នំពេញ​ជាបណ្តើរៗ
2026/08/25 03:40:48 pm
​លំហូរប្រេង​​សកលស្ទើរតែពាក់កណ្តាល ​ចេញពីតំបន់ជម្លោះ​ អំឡុង​សង្គ្រាមអ៊ីរ៉ង់រយៈពេល ៦ខែ​
2026/08/25 03:36:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/25 12:26:02 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/25 01:57:31 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm