ទូរទស្សន៍ BTV News ទទួលបានសិទ្ធផ្លូវការផ្សាយផ្ទាល់ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់កម្រិតទី២តំបន់អាស៊ីរដូវកាល២០២៦-២០២៧ (AFC Champion League II) ដែលដំណើរការប្រកួតចាប់ពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៦ដល់ពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៧។
BTV News នឹងធ្វើការផ្សាយផ្ទាល់គ្រាប់ការប្រកួតរបស់ក្លឹបបាល់ទាត់កម្ពុជាទាំងពីរ ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោនទាំងក្នុងដី និងក្រៅដី ព្រមទាំងផ្សាយផ្ទាល់ការប្រកួតផ្សេងៗទៀតនៅតំបន់អាស៊ីខាងលិច ក៏ដូចជាអាស៊ីខាងកើត តាមពេលវេលាសមស្រប។
ការប្រកួតបាល់ទាត់ AFC Champion League Two ដំណើរការប្រកួតចេញពីតំបន់អាស៊ីខាងលិចមុនគេ ដោយថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះ FK Argadak របស់ទួកមេនីស្ថាន ទទួលក្លឹប Al Muharraq SC របស់បារ៉ែន ម៉ោង៨និង៤៥នាទីយប់។ ក្រៅពីនេះនៅថ្ងៃទី១៦ ខែសីហា មាន៨ប្រកួតទាំងតំបន់អាស៊ីខាងលិច និងខាងកើត។ ចំណែកថ្ងៃទី១៧ ខែសីហា BTV News ក៏នឹងត្រូវផ្សាយការប្រកួតរបស់ព្រះខ័នរាជស្វាយរៀងជាមួយក្លឹបជប៉ុន Machida Zelvia ម៉ោង៥និង០០នាទីល្ងាច និងការប្រកួតក្នុងរបស់ភ្នំពេញក្រោនជាមួយ Kuching City FCមកពីម៉ាឡេស៊ី ម៉ោង៧និង១៥នាទីយប់។
សូមជម្រាបជូនថាសម្រាប់រដូវកាលថ្មីនេះ BTV News បាននឹងកំពុងធ្វើការផ្សាយផ្ទាល់ព្រឹត្តិការណ៍បាល់ទាត់ជាតិដូចជាបាល់ទាត់ពានរង្វាន់សម្ដេចតេជោ លីគបាល់ទាត់នារី លីគកំពូលកម្ពុជា ពានរង្វាន់បាល់ទាត់អាស៊ានដែលនឹងបញ្ចប់នៅថ្ងៃស្អែក បាល់ទាត់ពានរង្វាន់យុវជនអាយុក្រោម២០ឆ្នាំតំបន់អាស៊ីវគ្គជម្រុះ និងបាល់ទាត់ពានរង្វាន់ក្លឹបលំដាប់ទី២ទ្វីបអាស៊ី AFC Champion League Two៕


