ហ្វីលីពីន៖ កំពូលអ្នកប្រដាល់ល្បីលំដាប់ពិភពលោកគឺលោក Manny Pacquiao បានទទួលស្គាល់ការបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហ្វីលីពីន បន្ទាប់ពីយុទ្ធនាការប្រជែងដណ្ដើមតំណែងកំពូលមិនដល់កម្រិតរបស់លោក មិនអាចទាក់ទាញទឹកចិត្តអ្នកបោះឆ្នោត។

លោក Pacquiao ដែលបានប្ដេជ្ញាប្រយុទ្ធប្រឆាំងអំពើពុករលួយ បង្ក្រាបគ្រឿងញៀន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ បានអបអរសាទរយ៉ាងខ្លាំងដល់ជ័យជម្នះរបស់លោក Ferdinand Marcos Junior និងបាននិយាយថា លោកសង្ឃឹមថា កូនប្រុសអតីតមេដឹកនាំផ្ដាច់ការរូបនេះនឹងជួយដល់ពលរដ្ឋក្រីក្រ។ លោក Pacquiao វ័យ ៤៣ឆ្នាំរូបនេះបាននិយាយនៅក្នុងសារជាវីដេអូ បង្ហោះលើបណ្ដាញសង្គមកាលពីល្ងាចថ្ងៃអង្គារថា ក្នុងនាមជាអ្នកប្រដាល់ និងជាអត្តពលិកម្នាក់ ខ្ញុំដឹងថាត្រូវទទួលយកការបរាជ័យដោយរបៀបណា។ ខ្ញុំគ្រាន់តែសង្ឃឹមថា ស្របពេលដែលខ្ញុំចាញ់ការប្រជែងនេះ ពលរដ្ឋហ្វីលីពីនដែលគាំទ្រខ្ញុំ និងអ្នកទាំងឡាយដែលកំពុងតស៊ូនឹងទទួលបានជ័យជម្នះ៕
អត្ថបទ៖ សុខមាន