អនុប្រធានទ១ CDC៖ រាជរដ្ឋាភិបាលនៅតែចាត់ទុក​វិស័យឯកជនជាដៃគូ​ដ៏សំខាន់​ក្នុង​ការ​អភិវឌ្ឍប្រទេស

2026/08/25 04:01:13 pm        148

កំពត៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែផ្តល់ការយកចិត្តទុកដាក់ និងគាំទ្រវិស័យឯកជន ក្នុង​នាម​ជាដៃគូដ៏សំខាន់សម្រាប់ការបង្កើតការងារ ជំរុញការវិនិយោគ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខណៈវិស័យនេះកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការពង្រីកសកម្មភាពផលិតកម្ម និងការងារជូនប្រជាពលរដ្ឋ។

មានប្រសាសន៍ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះទស្សនកិច្ចនៅរោងចក្រ ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ ស្ថិតក្នុងស្រុកបន្ទាយមាស ខេត្តកំពត នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តគិតគូរ និងយកចិត្តទុកដាក់ចំពោះវិស័យឯកជន ព្រោះជាដៃគូសំខាន់ក្នុងការបង្កើតការងារ និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា នៅឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោង ខណៈឆ្នាំ២០២៥ មានចំនួន ៦៣០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១០ពាន់លានដុល្លារ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៦ គិតត្រឹមសប្តាហ៍មុន (ក.អ.ក.) បានអនុម័ត ២២១គម្រោង មានទុនវិនិយោគប្រមាណ ៥ពាន់លានដុល្លារ និងអាចបង្កើតការងារប្រមាណ ១៤៣,០០០កន្លែង ខណៈការប៉ាន់ស្មានដល់ដំណាច់ឆ្នាំ អាចមានគម្រោងវិនិយោគសរុបជាង៣០០គម្រោង។ ការថយចុះនេះគឺដោយសារ វិបត្តិសង្គ្រាមនៅមជ្ឍិមបូព៌ា វិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ និងផលជះនៃវិបត្តិ Online Scam ជាដើម តែរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់គៀគរអ្នកវិនិយោគមកបន្ថែមទៀត តាមរយៈការធ្វើកំណែទម្រង់ផ្សេងៗរបស់ (ក.អ.ក) ពិសេសរង់ចាំជួយសម្រួលដល់វិស័យឯកជន រាល់បញ្ហាលំបាក និងក្តីកង្វល់ផ្សេងៗ។

អ្នកឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានឱ្យដឹងថា កន្លងមកក្រុមហ៊ុនបានវិនិយោគទុនជាង ៣០០លានដុល្លារ ហើយគ្រោងពង្រីកខ្សែច្រវាក់ផលិតកម្មទី២ ដែលមានសមត្ថភាពផលិតប្រមាណ ១.៥ដង នៃខ្សែផលិតកម្មទី១ ដោយត្រូវការទុនបន្ថែមប្រមាណ ៣០០-៣៥០លានដុល្លារ ដើម្បីបំពាក់បច្ចេកវិទ្យាទំនើប ប្រព័ន្ធឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) សម្រាប់គ្រប់គ្រងប្រព័ន្ធផលិតកម្ម។ ការពង្រីកផលិតកម្មនេះ ក៏មានគោលបំណងបង្កើនសមត្ថភាពផលិតស៊ីម៉ងត៍ក្នុងស្រុក ដើម្បីឆ្លើយតបតម្រូវការទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស ខណៈដែលរោងចក្រស៊ីម៉ង់ត៍អូដ្ឋទទួលបានវិញ្ញាបណ្ណបត្រទទួលស្គាល់ជាអន្តរជាតិថាមានផលប៉ះពាល់ដល់បរិស្ថានតិចបំផុត។

អ្នកឧកញ៉ា លាង ពៅបានបន្ថែមថា ក្រៅពីការវិនិយោគ និងបង្កើតការងារ ក្រុមហ៊ុនក៏បានចូលរួមក្នុងសកម្មភាពសង្គម តាមរយៈកិច្ចសហការជាមួយរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យនានា ដើម្បីជួយប្រជាពលរដ្ឋដែលខ្វះខាត និងជួបការលំបាក ដោយទឹកប្រាក់សរុបជិត ៤៤លានដុល្លារ។ ហើយក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ ក្រុមហ៊ុនក៏បានចូលរួមបរិច្ចាគប្រមាណ ៩លានដុល្លារ ដើម្បីឧត្តម្ភគាំទ្រកងទ័ពជួរមុខ ជនភៀសសឹក និងការកសាងហេដ្ឋារចនាសម្ព័ន្ធក្រវ៉ាត់ព្រំដែន៕


អត្ថបទដែលទាក់ទង

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
2026/08/25 05:09:38 pm        41
សម្តេច ម៉ែន សំអន អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់រូបសំណាក់ «មេទ័ពសំរិទ្ធ»
2026/08/25 05:06:22 pm        56
សមត្ថកិច្ចរាជធានី បន្តបង្ក្រាបអនឡាញស្គេម ចំនួន ៤ទីតាំង ឃាត់មនុស្សចំនួន ៦នាក់
2026/08/25 05:03:24 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

2026/08/25 05:09:38 pm
​លោក Medvedev៖ NATO នៅតែជាប្លុកដែលមានអរិភាពចំពោះរុស្ស៊ី និងកំពុងបន្តពង្រីក
2026/08/25 05:08:37 pm
​សម្តេច ម៉ែន សំអន អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់រូបសំណាក់ «មេទ័ពសំរិទ្ធ»
2026/08/25 05:06:22 pm
​ព្យុះកួច នៅភាគនិរតីបារាំង បំផ្លាញផ្ទះជាង ៣០០ខ្នង និងបណ្ដាល​ឱ្យ​មនុស្សរាប់សិបនាក់របួស​
2026/08/25 05:06:02 pm
​សមត្ថកិច្ចរាជធានី បន្តបង្ក្រាបអនឡាញស្គេម ចំនួន ៤ទីតាំង ឃាត់មនុស្សចំនួន ៦នាក់
2026/08/25 05:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/25 12:26:02 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/25 01:57:31 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm