ពានសម្ដេចតេជោ-ថ្នាក់ខេត្ដ នឹងបន្ដការប្រកួតបញ្ចប់ជុំទី១ ពូលD និងពូលE ក្នុងសប្ដាហ៍នេះ

2026/08/25 04:10:18 pm        83

ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ (ថ្នាក់ខេត្ត) ឆ្នាំ២០២៦/២៧ នឹងបន្ដការប្រកួតវគ្គចែកពូលចំនួន ៤ប្រកួតក្នុងសប្ដាហ៍នេះ ដែលជាការប្រកួតបញ្ចប់ជុំទី១ ក្នុងពូលD និងពូលE។

សម្រាប់ការប្រកួតនៅថ្ងៃទី២៥ ខែសីហានេះ មាន ២គូ រួមមានក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង បើកទ្វារផ្ទះទទួលក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ក្នុងពូលD និងក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ត្រូវជួបក្រុមម្ចាស់ផ្ទះសមាគមបាល់ទាត់ខេត្ដព្រះសីហនុ ក្នុងពូលE។

ចំណែកនៅថ្ងៃទី២៦ ខែសីហាស្អែកមាន ២គូទៀត រវាងក្រុមសមាគមបាល់ទាត់តត្បូងឃ្មុំ និងក្រុមការពារតំណែងជើងឯក មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ក្នុងពូលD និងជំនួបបញ្ចប់ជុំទី១ ក្នុងពូលE រវាងសមាគមកីឡាបាល់ទាត់ខេត្តកែប និងក្រុមបាល់ទាត់ខេត្តកោះកុង។

គិតត្រឹមសប្ដាហ៍ទី៥ បច្ចុប្បន្នពូលD កំពុងគ្រងកំពូលតារាងដោយខេត្តត្បូងឃ្មុំ ដែលរកបាន ៦ពិន្ទុពេញ តាមពីក្រោយដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង និងខេត្តកំពង់ចាម ដែលទើបរកបាន ៣ពិន្ទុស្មើគ្នា គ្រាដែលខេត្តព្រៃវែង មិនទាន់មានពិន្ទុរាប់ឡើយ។ រីឯពូលE ខេត្តកោះកុង កំពុងឈរកំពូលតារាងមាន ៤ពិន្ទុ លើក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ឈរលេខ២ មាន ៣ពិន្ទុ, ខេត្តព្រះសីហនុ ឈរលេខ៣ មាន ២ពិន្ទុ និងខេត្តកែប ឈរលេខ៤ មាន ១ពិន្ទុ៕ អត្ថបទ លី ឈុនឡា





អត្ថបទដែលទាក់ទង

BTV News ទទួលបានសិទ្ធផ្សាយផ្ទាល់ការប្រកួតកីឡាបាល់ទាត់ពានលំដាប់ទី២ ទ្វីបអាស៊ី (AFC Champion League II) រដូវកាល២០២៦/២០២៧
2026/08/25 03:25:24 pm        298
ពានបាល់ទាត់សប្បុរសធម៌ដើម្បីជួយរកុមារកម្ពុជា រដូវកាលទី៤ កៀរគរបានថវិកាជិត ១ម៉ឺនដុល្លារសម្រាប់ជួយមន្ទីរពេទ្យគន្ធបុប្ផា
2026/08/25 11:28:31 am        146
Lando Norris ឈ្នះការប្រណាំង F1 នៅហូឡង់ ខណៈកីឡាករម្ចាស់ផ្ទះ Max Verstappen សំណាងមិនល្អ
2026/08/24 03:14:51 pm        257

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

2026/08/25 05:09:38 pm
​លោក Medvedev៖ NATO នៅតែជាប្លុកដែលមានអរិភាពចំពោះរុស្ស៊ី និងកំពុងបន្តពង្រីក
2026/08/25 05:08:37 pm
​សម្តេច ម៉ែន សំអន អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់រូបសំណាក់ «មេទ័ពសំរិទ្ធ»
2026/08/25 05:06:22 pm
​ព្យុះកួច នៅភាគនិរតីបារាំង បំផ្លាញផ្ទះជាង ៣០០ខ្នង និងបណ្ដាល​ឱ្យ​មនុស្សរាប់សិបនាក់របួស​
2026/08/25 05:06:02 pm
​សមត្ថកិច្ចរាជធានី បន្តបង្ក្រាបអនឡាញស្គេម ចំនួន ៤ទីតាំង ឃាត់មនុស្សចំនួន ៦នាក់
2026/08/25 05:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/25 12:26:02 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/25 01:57:31 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm