គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តពង្រីកបេសកកម្មសប្បុរសធម៌ ដើម្បីចូលរួមជួយ កាត់បន្ថយភាពក្រីក្រ

2026/08/25 04:32:38 pm        168

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តពង្រីកបេសកកម្មសប្បុរសធម៌ ដើម្បីចូលរួមជួយកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍប្រទេសជាតិ ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ នាឆ្នាំ២០៥០។

ឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តាមរយៈBTV ព័ត៌មាននាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

ដូចសព្វមួយដង ប្រជាពលរដ្ឋពិតជាមានក្តីរំភើបកក់ក្តៅឥតឧបមា គោរពថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងការជួយសកម្មភាពមនុស្សធម៌នេះជូនដល់ប្រជាពលរដ្ឋជារៀងរហូតមក គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលលោកតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដែលជួបការលំបាកក្នុងគ្រប់កាលទេសៈ។ យើងនាំគ្នារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដើម្បីរួបរួមគ្នាធ្វើអំពើល្អ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងបុព្វហេតុជាតិ និងមាតុភូមិរបស់យើង ជាពិសេសការចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន គឺនាំអោយមានកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ស្របពេលជាមួយគ្នានេះ លោកជំទាវ ហង់ លីណា អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសំបូរ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលជានិច្ចកាល តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងសុខភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺជាដរាប។ ការស្តែងឡើងតាមរយៈសកម្មភាពដ៏សកម្មរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចុះផ្ទាល់ដល់មូលដ្ឋានបែបនេះ គឺជាទ្រព្យសម្បត្តិមហាសាល និងជាមនុញ្ញផលដ៏ថ្លៃថ្លាបំផុត ក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា។

ឯកឧត្តម លេង ផាលី បានមានប្រសាសន៍បញ្ជាក់ថា នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នឹងចុះបំពេញបេសកកម្មមនុស្សធម៌ ដើម្បីពិនិត្យ ព្យាបាលជំងឺ និងចែកឱសថជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្មឡើយ។ យុទ្ធនាការមនុស្សធម៌នេះ នឹងប្រព្រឹត្តទៅនៅវិទ្យាល័យកំពង់ស្ពឺ ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ អាស្រ័យហេតុនេះ សូមគោរពអញ្ជើញ និងអំពាវនាវដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងក្រុងច្បារមន ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញមកទទួលសេវាថែទាំសុខភាពដ៏ឧត្តុង្គឧត្តមនេះឱ្យបានច្រើនកុះករ៕ អត្ថបទ: រដ្ឋា



អត្ថបទដែលទាក់ទង

តំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
2026/08/25 07:00:00 pm        12
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ណែនាំនិស្សិត ដែលត្រៀមទៅសិក្សានៅរុស្ស៊ី ឱ្យលើកកម្ពស់វប្បធម៌ជាតិ និងបង្ហាញពីជំហររាជរដ្ឋាភិបាលលើបញ្ហាព្រំដែន និង Online scam
2026/08/25 06:52:04 pm        56
ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ មានការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស
2026/08/25 05:57:36 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្យុះទីហ្វុងSaudelកំពុងបោកបក់ឆ្ពោះទៅកាន់ខេត្ត Okinawa របស់ប្រទេសជប៉ុន

2026/08/25 07:00:44 pm
​តំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
2026/08/25 07:00:00 pm
​ចារកម្មអាមេរិកបានព្រមានលោក Trump អំពីការបិទច្រកសមុទ្រ Hormuz និង​ផលវិបាកកាន់តែធំ មុនសង្គ្រាមអ៊ីរ៉ង់
2026/08/25 06:57:09 pm
​រូបិយប័ណ្ណអ៊ីរ៉ង់ធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ខណៈសហរដ្ឋអាមេរិកចាត់វិធានការដាក់ ទណ្ឌកម្មថ្មី
2026/08/25 06:54:02 pm
​មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ណែនាំនិស្សិត ដែលត្រៀមទៅសិក្សានៅរុស្ស៊ី ឱ្យលើកកម្ពស់វប្បធម៌ជាតិ និងបង្ហាញពីជំហររាជរដ្ឋាភិបាលលើបញ្ហាព្រំដែន និង Online scam
2026/08/25 06:52:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/25 12:26:02 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/25 01:57:31 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm