នាយទាហានវ័យក្មេងកម្ពុជាពីររូបទៀត បានបញ្ចប់​វគ្គហ្វឹកហ្វឺន​នាយ​ទាហាន​សកម្ម​នៅ​មហា​វិទ្យាល័យ​ភូមិន្ទ​យោធា​អូស្រា្តលី

2026/08/25 04:41:13 pm        183

នាយទាហានវ័យក្មេងរបស់កម្ពុជាចំនួនពីររូបទៀតបានបញ្ចប់វគ្គហ្វឹកហ្វឺននាយទាហានសកម្មនៅមហា​វិទ្យាល័យភូមិន្ទយោធាអូស្រ្តាលីប្រកបដោយជោគជ័យ ក្រោយ​ពី​ពួក​គេ​បា​ន​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​អស់រយៈពេលបួនឆ្នាំនៅប្រទេសអូស្រ្តាលីនោះ។

យោងតាមឆា​ណែល​តេលេក្រាម នាយទាហានកងយោធពលខេមរភូមិន្ទ បញ្ចប់ការសិក្សា​ពី​បណ្ឌិត​សភា​យោធាអូស្រ្តាលី បានបង្ហោះនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ បាន​គូស​បញ្ជាក់​ថាសូមអបអរសាទរដល់នាយទាហានកងយោធពលខេមរភូមិន្ទពីររូប ដែល​បាន​បញ្ចប់​វគ្គ​ហ្វឹក​ហ្វឺន​នាយ​ទាហានសកម្ម នៅមហាវិទ្យាល័យភូមិន្ទយោធាអូស្រា្តលី-ដាន់ទ្រូន។ ឆាណែលតេលេក្រាមនេះបានបញ្ជាក់ថា ពីមហាវិទ្យាល័យភូមិន្ទយោធាអូស្រា្តលី-ដាន់ទ្រូន នារាជធានីកង់បេរ៉ា សិក្ខាកាមនាយទាហាននៃកងយោធពលខេមរភូមិន្ទពីររូបគឺអនុសេនីយ៍ទោ ផន តារាបូទី និងអនុសេនីយ៍ទោ វឌ្ឍនៈ រាជសីហ៍ បានដើរព្យុះហយាត្រាបញ្ចប់ការសិក្សាវគ្គនាយទាហានសកម្មទ័ពជើងគោកនៅមហាវិទ្យាល័យភូមិន្ទយោធាអូស្រា្តលី-ដាន់ទ្រូន ដោយជោគជ័យ បំពាក់ឋាន្តនរសក្តិ៍ជានាយទាហានកងយោធពលខេមរភូមិន្ទ ក្រោយពីបានឆ្លងកាត់ការបណ្តុះបណ្តាលអស់រយៈពេលបួនឆ្នាំនៅប្រទេសអូស្រ្តាលី។

ឆាណែលតេលេក្រាមនេះបានបញ្ជាក់ទៀតថា ពិធីបញ្ចប់ការសិក្សាត្រូវបានប្រារព្ធឡើង អមដោយព្យុះហយាត្រានៃកងឯកភាពសិក្ខាកាមយោធាដ៏គគ្រឹកគគ្រេង ក្រោមអធិបតីភាព លោកជំទាវ Samantha Joy Mostyn អគ្គទេសាភិបាល នៃប្រទេសអូស្រ្តាលី អមដោយវត្តមានជាពិសេសនៃ ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ព្រមទាំងការិយាល័យអនុពន្ធ័យោធាកម្ពុជា ប្រចាំនៅប្រទេសអូស្រ្តាលី ដឹកនាំដោយ វរនាវីឯក សុទ្ធ សុធារៈ ហើយក្នុងនោះក៏មានវត្តមានសិស្សច្បងដែលជាសមាជិកក្រុម RARA មួយរូបផងដែរគឺ វរសេនីយ៍ទោ ប៊ុន ចាន់វិចិត្រ នាយរងសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមអបអរសាទរពិធីបញ្ចប់ការសិក្សា នៃសិក្ខាកាមនាយទាហានកងកងយោធពលខេមរភូមិន្ទ នៅមហាវិទ្យាល័យភូមិន្ទយោធាអូស្រ្តាលី-ដាន់ទ្រូន ផងដែរ៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ណែនាំនិស្សិត ដែលត្រៀមទៅសិក្សានៅរុស្ស៊ី ឱ្យលើកកម្ពស់វប្បធម៌ជាតិ និងបង្ហាញពីជំហររាជរដ្ឋាភិបាលលើបញ្ហាព្រំដែន និង Online scam
2026/08/25 06:52:04 pm        54
ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ មានការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស
2026/08/25 05:57:36 pm        57
ស៊ីម៉ាក់ និងអ្នកជំនាញក្រុមហ៊ុនជប៉ុន ជួបពិភាក្សាគ្នាជំរុញការអភិវឌ្ឍ ប្រើប្រាស់ប្រព័ន្ធ AI គាំទ្រដល់ការស្រាវជ្រាវ ប្រមូល គ្រប់គ្រង និងវិភាគព័ត៌មានទិន្នន័យសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា
2026/08/25 05:48:30 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចារកម្មអាមេរិកបានព្រមានលោក Trump អំពីការបិទច្រកសមុទ្រ Hormuz និង​ផលវិបាកកាន់តែធំ មុនសង្គ្រាមអ៊ីរ៉ង់

2026/08/25 06:57:09 pm
​រូបិយប័ណ្ណអ៊ីរ៉ង់ធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ខណៈសហរដ្ឋអាមេរិកចាត់វិធានការដាក់ ទណ្ឌកម្មថ្មី
2026/08/25 06:54:02 pm
​មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ណែនាំនិស្សិត ដែលត្រៀមទៅសិក្សានៅរុស្ស៊ី ឱ្យលើកកម្ពស់វប្បធម៌ជាតិ និងបង្ហាញពីជំហររាជរដ្ឋាភិបាលលើបញ្ហាព្រំដែន និង Online scam
2026/08/25 06:52:04 pm
​លោក Medvedevនិយាយថា លោកខាងលិចចង់បង្កើតតំបន់ដែលអាចមានជម្លោះ នៅតាមបណ្តោយព្រំដែនរបស់រុស្ស៊ី
2026/08/25 06:50:04 pm
​វេណេស៊ុយអេឡា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រេង និងឧស្ម័នចំនួន ៥០ ក្រោមរដ្ឋបាលលោកស្រី Rodriguez
2026/08/25 06:46:57 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/25 12:26:02 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/25 01:57:31 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm