អ្នកនាំពាក្យ គ.ជ.ប អំពាវនាវឲ្យពលរដ្ឋស្នើឯកសារសម្រាប់បោះឆ្នោត ក្នុងករណី​អត្តសញ្ញាណប័ណ្ណ​ខូច

2022/05/11 07:59:15 pm        682

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋមានបញ្ហាបាត់ ឬខូចអត្តសញ្ញាណប័ណ្ណ​ អាចស្នើ​តាម​រយៈគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ដើម្បីប្រើប្រាស់សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

ថ្លែងប្រាប់BTV News ឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងថា ក្នុងពេល​បច្ចុប្បន្ន​នេះ ​គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ទូទាំងប្រទេស បានបិទផ្សាយជាសាធារណៈនូវបញ្ជី​បោះឆ្នោត​ផ្លូវការឆ្នាំ២០២១ ​នៅទីស្នាក់ការរបស់ខ្លួន សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ​ខែមិថុនា ខាងមុខ។

ឯកឧត្តម ហង្ស ពុទ្ធា បន្តថា ជានីតិវិធីក្នុងករណីប្រជាពលរដ្ឋដែលនឹងចូលរួមការបោះឆ្នោត តាម​រយៈការ​ប្រើប្រាស់​អត្តសញ្ញាប័ណ្ណនោះ​ មានបញ្ហាខូច ឬមិនអាចបម្រើសម្រាប់ការបោះឆ្នោត​អាច​ស្នើ​ទៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ដើម្បីទទួលឯកសារបញ្ជាក់ព័ត៌មានរបស់ខ្លួន។

ទន្ទឹមគ្នានេះ ឯកឧត្តម ហង្ស ពុទ្ធា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាបាត់ ឬខូច​អត្តសញ្ញាណប័ណ្ណ អាចស្នើទៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ឬអាជ្ញាធរ​តាម​សាលាឃុំ-សង្កាត់ ដើម្បីទទួលបានឯកសារបញ្ជាក់សម្រាប់បម្រើការបោះឆ្នោតនាពេលខាងមុខ។

លោក ប៉ែន សារឿន ចៅសង្កាត់ផ្សារថ្មីទី១ បានឲ្យដឹងថា គិតមកទល់ពេលនេះ មានប្រជាពលរដ្ឋ​ក្នុង​សង្កាត់របស់ខ្លួនចំនួន២៦នាក់ មានអត្តសញ្ញាណប័ណ្ណហួសសុពលភាព ​ខណៈអាជ្ញាធរកំពុង​ជំរុញ​ប្រជាពលរដ្ឋ​ទៅ​ស្នើពីគណៈកម្មការឃុំ-សង្កាត់​រៀបចំការបោះឆ្នោត ដើម្បីឲ្យសាលា​សង្កាត់ឬឃុំ ​បញ្ជាក់លើ​ឯកសារជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។

សូមជម្រាបជូនថា ដើម្បីបោះឆ្នោតបានប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ​និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ)​ ដែលមានសុពលភាព។

ប្រសិនបើប្រជាពលរដ្ឋមិនទាន់មាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខូច​ អស់សុពលភាព ​បាត់ ឬកែតម្រូវ ​សាមីខ្លួនអាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតពី គណៈកម្មការ​ឃុំ សង្កាត់រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំ សង្កាត់ នៃឃុំ សង្កាត់ដែល​ខ្លួនត្រូវបោះឆ្នោត ដើម្បី​យកទៅប្រើប្រាស់នៅថ្ងៃបោះឆ្នោត ​ខណៈការស្នើសុំនេះមានរយៈពេល៣០ថ្ងៃ ​ចាប់ពីថ្ងៃទី៥ ខែឧសភា​ រហូតដល់ថ្ងៃទី៣​ ខែមិថុនា ឆ្នាំ២០២២៕ អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm