គណៈកម្មការទី៧ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ដើមី្បពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យសាសនា និងសីលធម៌សង្គម

2026/08/25 05:16:05 pm        111

នៅព្រឹកថ្ងៃព្រអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៥៦នេះ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា(គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅទីស្តីការក្រសួងធម្មការ និងសាសនា ដើម្បីឈ្វេងយល់អំពី វឌ្ឍនភាពការងារ បញ្ហាប្រឈម វិធានការដោះស្រាយ និងចក្ខុវិស័យទៅមុខរបស់ក្រសួងធម្មការ និងសាសនា និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដើម្បីលើកកម្ពស់វិស័យសាសនា និងការអប់រំសីលធម៌សង្គម។

ក្នុងឱកាសនោះ ឯកឧត្តម ឈិត សុខុន ប្រធានគណៈប្រតិភូ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងធម្មការ និងសាសនា គ្រប់លំដាប់ថ្នាក់ ដែលបានសម្រេចនូវសមិទ្ធផលយ៉ាងច្រើន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថា ដើមី្បបន្តជំរុញ និងពង្រឹងវិស័យធម្មការ និងសាសនាឲ្យកាន់តែរីកចម្រើន គណៈប្រតិភូព្រឹទ្ធសភា បានលើកឡើងនូវអនុសាសន៍ និងទិសដៅការងារសំខាន់ៗចំនួន ៥ចំណុច រួមមាន៖

១.ពង្រឹងសមត្ថភាពស្ថាប័ន និងបច្ចេកវិទ្យា៖ បន្តពង្រឹងសមត្ថភាពស្ថាប័ន និងមន្ត្រីរាជការ ឆ្លើយតបទៅនឹងបរិបទឌីជីថល ព្រមទាំងពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការគ្រប់គ្រង ការរៀបចំច្បាប់ដើម និងការចុះបញ្ជីដីធ្លីវត្តអារាម ដើមី្បការពារសិទ្ធិស្របច្បាប់ និងទប់ស្កាត់ការរំលោភបំពាន។

២.អភិរក្ស និងអភិវឌ្ឍន៍សាសនា៖ បន្តចូលរួមអភិរក្ស និងអភិវឌ្ឍកេរមរតកវប្បធម៌ ព្រះពុទ្ធសាសនា ដោយថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងការប្រតិបត្តិខាងផ្លូវសាសនា ដើមី្បលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យបានរឹងមាំ។

៣.ពង្រឹងគុណភាពការអប់រំពុទ្ធិកសិក្សា៖ ពង្រឹង និងពង្រីកការអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត ប្រកបដោយគុណភាពខ្ពស់ តាមរយៈការលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងការបណ្តុះបណ្តាលធនធានព្រះសង្ឃ ឱ្យក្លាយជាបញ្ញវន្តសង្គម សម្រាប់ទ្រទ្រង់ព្រះពុទ្ធសាសនា។

៤.បង្កើនកិច្ចសហការរៀបចំមាតិកាអប់រំសីលធម៌៖ ស្នើក្រសួងបន្តកិច្ចសហការជាមួយគណៈសង្ឃទាំងពីរគណៈ ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការផលិតវីដេអូខ្លីៗ ស្តីពីការអប់រំ សីលធម៌ ចរិយាធម៌ ដើមី្បផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន ទូរទស្សន៍ និងបណ្តាញសង្គម។

៥.លើកកម្ពស់សុខដុមនីយកម្មសាសនា៖ ស្នើឱ្យគ្រប់មជ្ឈមណ្ឌលសាសនាទាំងអស់ បន្តថែរក្សាសុខដុមនីយកម្ម សាមគ្គីភាព និងស្ថិរភាពសង្គម តាមរយៈសកម្មភាពសាសនានានា និងបន្តទំនាក់ទំនងល្អជាមួយគ្រប់សហគមន៍សាសនាផ្សេងៗទៀត ទាំងថ្នាក់ជាតិ និងអន្តរជាតិ៕

អត្ថបទដែលទាក់ទង

រយៈពេល៣ឆ្នាំនៃអាណត្តិសម្តេចធិបតី វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបណ្តុះយុវជនជំនាញជាង ៣ពាន់នាក់
2026/08/26 04:52:09 pm       
អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្ដី​ប្រកាសព័ត៌មានស្ដីពីលទ្ធផល កិច្ចសន្ទនាស៊ានស្តីពីការវិនិយោគទទួលខុសត្រូវក្នុងវិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារ
2026/08/26 04:47:12 pm       
ឯកឧត្តម ប្រធានសភានេប៉ាល់ អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២
2026/08/26 04:43:34 pm       

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល៣ឆ្នាំនៃអាណត្តិសម្តេចធិបតី វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបណ្តុះយុវជនជំនាញជាង ៣ពាន់នាក់

2026/08/26 04:52:09 pm
​អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្ដី​ប្រកាសព័ត៌មានស្ដីពីលទ្ធផល កិច្ចសន្ទនាស៊ានស្តីពីការវិនិយោគទទួលខុសត្រូវក្នុងវិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារ
2026/08/26 04:47:12 pm
​ឯកឧត្តម ប្រធានសភានេប៉ាល់ អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២
2026/08/26 04:43:34 pm
​សម្តេចប្រធានរដ្ឋសភា ទទួលជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាអូស្ត្រាលី
2026/08/26 04:40:39 pm
​ប្រធានស្តីទីរដ្ឋសភាឡាវ ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ នៅកម្ពុជា
2026/08/26 04:37:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/26 01:41:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/25 11:35:56 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/25 11:45:27 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/25 01:57:31 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm