សម្ដេចតេជោផ្ដល់អនុសាសន៍បីចំណុចដល់ទូតថ្មីអារ៉ាប៊ីសាអូឌីត ដើម្បីជំរុញទំនាក់ទំនង និងវិនិយោគប្រទេសទាំងពីរ

2026/08/25 05:40:24 pm        166

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម ថាមើ ម៉ូហាមេដ ដែលត្រូវបានជាឯកអគ្គរាជទូតរបស់អារ៉ាប់ប៊ីសាអូឌីតថ្មីប្រចាំនៅកម្ពុជា, សម្ដេចតេជោ បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិរបស់ឯកឧត្តម ថាមើ ម៉ូហាមេដ នឹងញាំងទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីតឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តម ថាមើ ម៉ូហាមេដ បានសម្ដែងនូវការអរគុណជាអនេកប្បការចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ, ឯកឧត្តម បានបង្ហាញអំពីភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ដែលតាមរយៈនៃការផ្លាស់ប្ដូរជាបន្តបន្ទាប់ដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសទាំងពីរ។ បន្ថែមពីលើនោះ ក៏មានការផ្លាស់ប្ដូររវាងធុរជនរបស់អារ៉ាប៊ីសាអូឌីតមកធ្វើទស្សនកិច្ចនៅកម្ពុជាផងដែរ ដែលបានពង្រឹងបន្ថែមទៀតលើវិស័យវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត នៅមានសក្ដានុពលជាច្រើនទៀតដែលប្រទេសទាំងពីរអាចធ្វើជាមួយគ្នាបានជាពិសេស ការពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែមានការកើនឡើង។ ឯកឧត្តមសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងរីកចម្រើនថែមមួយកម្រិតទៀត តាមរយៈទំនាក់ទំនងរវាងរដ្ឋាភិបាល ទំនាក់ទំនងនយោបាយ និងទំនាក់ទំនងប្រជាជន និងប្រជាជន។

នៅក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្ត ចំពោះការលើកឡើងរបស់ឯកឧត្តម ថាមើ ម៉ូហាមេដ ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថ្មីប្រចាំនៅកម្ពុជា ជុំវិញទំនាក់ទំនងរវាងប្រទេសទាំងពីរ, ក្នុងនោះសម្ដេចតេជោ ចាប់អារម្មណ៍ទៅលើទំនាក់ទំណងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដោយសម្ដេចតេជោបានចាត់ទុកថា គឺជាចំណុចស្នូលនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត។

បន្ថែមលើនេះ សម្ដេចតេជោ បានផ្ដល់នូវទស្សនចំនួនបីសំខាន់ ដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអារ៉ាប៊ីសាអូឌីត កាន់តែរីកចម្រើន ក្នុងនោះទី១ សម្ដេចតេជោ បានជំរុញបន្ថែមទៀតចំពោះការផ្លាស់ប្ដូរនូវទស្សនកិច្ច ឬទំនាក់ទំនងរវាងមេដឹកនាំកំពូលរវាងប្រទេសទាំងពីរឱ្យកាន់តែញឹកញាំបន្ថែមទៀត។ ទី២ គឺការផ្លាស់ប្ដូរអ្នកវិនិយោគ ការទស្សនកិច្ចរវាងធុរជនអារ៉ាប៊ីសាអូឌីត និងធុរជនកម្ពុជាទៅវិញទៅមក ឱ្យធ្វើការជាមួយគ្នាដើម្បីបង្កើននូវការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើង ដោយសម្ដេចចង់ឃើញអ្នកវិនិយោគរបស់អារ៉ាប៊ីសាអូឌីតមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ជាពិសេសវិនិយោគលើការកែច្នៃដើម្បីនាំចេញផលិតផលរបស់កម្ពុជា ដូចជាកសិកម្មយកទៅលក់នៅអារ៉ាប៊ីសាអូឌីត។ ចំណែកចំណុចទី៣ សម្ដេចតេជោ បានជំរុញបន្ថែមទៀតដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតជាពិសេសផ្ដោតលើវិស័យទេសចរណ៍តែម្ដង ដើម្បីជំរុញបន្ថែមទៀតលើទំនាក់ទំនងក្នុងក្របខណ្ឌនយោបាយរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ៕

.

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា (ថ្មី) ចូលជួបសម្តែងការគួរសម
2026/08/25 04:41:19 pm        134
រដ្ឋមន្រ្តី៖ ផ្លូវ៣ខ្សែជិត ១០០គីឡូម៉ែត្រនៅខេត្តក្រចេះ បើកច្រកថ្មីសម្រាប់ការតភ្ជាប់ និង​ជំរុញ​សេដ្ឋកិច្ច​-សង្គម
2026/08/25 10:29:38 am        237
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម
2026/08/24 07:42:54 pm        555

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បង្ក្រាបបទល្មើស Online Scams មួយទីតាំង ឃាត់ខ្លួនមនុស្សពីរនាក់

2026/08/26 12:57:30 pm
​សន្តិសុខ សណ្តាប់ធ្នាប់ ត្រូវបានរៀបចំយ៉ាងតឹងរឹង ដើម្បីការពារ​សុវត្ថិភាព​ជូន​គណៈប្រតិភូ​ចូលរួម​សន្និសីទ​ប្រធានសភានៃអន្តរសភា លើកទី២ នៅកម្ពុជា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហានេះ
2026/08/26 12:46:13 pm
​ក្រោយឈ្នះមេដាយបួនគ្រឿង ហុង ម៉េងលាង រំពឹងបានលទ្ធផលល្អប្រឡងបាក់ឌុប និង​ទទួល​បាន​អាហារូបករណ៍រៀន Cyber Security
2026/08/26 12:33:06 pm
​អាជ្ញាធរខេត្តស្វាយរៀង បង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ចំនួន ២កន្លែង នៅក្រុងបាវិត ឃាត់ខ្លួនជនបរទេសចំនួន ២២នាក់
2026/08/26 12:27:32 pm
​ជប៉ុនប្តេជ្ញាចិត្តជួយជំរុញសហគ្រាសធុនតូច និងមធ្យមជប៉ុន ឱ្យមកវិនិយោគនៅកម្ពុជា
2026/08/26 12:08:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/25 08:47:18 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/25 11:35:56 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/25 11:45:27 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/25 01:57:31 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm