អបអរសាទរ! ផលិតផលកសិផលខ្មែរជាច្រើនមុខទំនិញបានកំពុងបោះជំហានយ៉ាងខ្លាំងលើឆាកអន្តរជាតិ

2026/08/25 07:54:08 pm        129

ភ្នំពេញ៖ ផ្អែកលើអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ និងទិសដៅយុទ្ធសាស្ត្ររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តជំរុញពិពិធកម្មទីផ្សារ លើកកម្ពស់សមត្ថភាពកែច្នៃក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃកសិ-ចំណីអាហារជាតិ តាមរយៈការអនុវត្តផ្ទាល់របស់ក្រុមការងារជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្ម បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ជាមួយយុទ្ធនាការ «Made in Cambodia» ដើម្បីជំរុញការនាំចេញផលិតផលកសិ-កែច្នៃកម្ពុជាបន្តឈានចូលទីផ្សារកម្រិតខ្ពស់ និងផ្សារទំនើបខ្នាតយក្សលំដាប់ពិភពលោក។

យោងតាមក្រសួងពាណិជ្ជកម្ម នៅល្ងាចនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ បានសសេរឱ្យដឹងថា ការតភ្ជាប់ភាពជាដៃគូយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាល និងវិស័យឯកជនបានបង្កើតជាសមិទ្ធផលជាក់ស្តែងជាប្រវត្តិសាស្ត្រ ក្នុងការនាំយកអត្តសញ្ញាណកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ជាពិសេសវិស័យស្រូវ-អង្ករប្រណីតកម្ពុជា តាមរយៈក្រុមហ៊ុនឯកជន បានបន្តពង្រីកកិត្យានុភាពយ៉ាងរឹងមាំ ដោយអង្ករប្រណីត (Phka Malis) ក្រោមស្លាកយីហោ Comptoir du Grain បានចូលទៅកាន់ធ្នើផ្សារទំនើបខ្នាតយក្ស E.Leclerc នៅប្រទេសបារាំង, អង្ករប្រណីត Emerald River នៅលើទីផ្សារសហរដ្ឋអាមេរិក ព្រមទាំងកំពុងបង្ហាញវត្តមានយ៉ាងលេចធ្លោនៅលើធ្នើផ្សារទំនើបលក់ដុំធំបំផុតមួយរបស់សហរដ្ឋអាមេរិក COSTCO Wholesale ផងដែរ។ លើសពីនេះ លើទីផ្សារអាស៊ី អង្ករប្រណីតម៉ាក Apsara Rice ក៏បានដាក់ចូលក្នុងបណ្តាញផ្សារទំនើបលំដាប់ខ្ពស់ ដោយអ្នកប្រើប្រាស់អាចរកជាវបានយ៉ាងងាយស្រួលនៅផ្សារទំនើប Cold Storage ក្នុងប្រទេសសិង្ហបុរី និងនៅបណ្តាញផ្សារទំនើប DFI Retail Group ក្នុងទីក្រុងហុងកុង។

ទន្ទឹមនឹងភាពជោគជ័យដ៏ត្រចះត្រចង់នៃវិស័យស្រូវ-អង្ករ ផលិតផលកសិ-កែច្នៃកម្ពុជាក៏បានបង្ហាញវត្តមានលើធ្នើផ្សារទំនើប COSTCO យ៉ាងរឹងមាំផងដែរ តាមរយៈផលិតផលស្វាយកែច្នៃពីក្រុមហ៊ុន គិរីរម្យ ហ្វ៊ូដ ប្រដាក់សិន (KFP) ដែលបានឆ្លងកាត់ការវាយតម្លៃស្តង់ដាអនាម័យ និងសុវត្ថិភាពចំណីអាហារកម្រិតខ្ពស់ រហូតឈានដល់ការចែកចាយជាផ្លូវការក្រោមម៉ាកសញ្ញាឯកជន Kirkland Signature ដែលជាសក្ខីភាពបញ្ជាក់ពីការបង្កើនតម្លៃបន្ថែមដល់កសិផលជាតិ។ ស្របពេលនោះដែរ ផលិតផលស្វាយកែច្នៃពីក្រុមហ៊ុន Misota ក៏បានពង្រីកទីផ្សារគោលដៅសំខាន់ៗរបស់ខ្លួនរួមមាន ប្រទេសជប៉ុន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប (EU) ដោយក្នុងនោះដៃគូចែកចាយនៅប្រទេសជប៉ុនបានផ្គត់ផ្គង់ទៅកាន់ផ្សារទំនើប AEON នៅប្រទេសជប៉ុន ហើយនៅលើទីផ្សារប្រទេសបារាំង ផលិតផលក្រោមយីហោ OJA កំពុងមានវត្តមាននៅផ្សារទំនើប Carrefour ចំនួន ៦សាខា និងឱសថស្ថានចំនួន ២០ទីតាំង ព្រមទាំងគ្រោងពង្រីកខ្លួនបន្ថែមទៅកាន់ Monoprix, EPIC & GIE UNIFRAIS និង Intermarché នាពេលឆាប់ៗខាងមុខ។

បន្ថែមលើនេះ តាមរយៈការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន HCST ក៏បានកត់ត្រានូវសមិទ្ធផលប្រវត្តិសាស្ត្រក្នុងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ទៅកាន់ក្រុមហ៊ុន Whitworths នៃរាជាណាចក្ររួមនៃព្រីតថេន (អតីតចក្រភពអង់គ្លេស) ដោយផ្ទាល់ជាលើកដំបូង និងក្រុមហ៊ុន Boettger នៃប្រទេសអាល្លឺម៉ង់។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រៅពីភាពជោគជ័យនៃវិស័យស្រូវ-អង្ករ ស្វាយកែច្នៃ និងគ្រាប់ស្វាយចន្ទី កម្ពុជានៅមានផលិតផលកសិកម្ម និងកសិ-កែច្នៃសក្តានុពលខ្ពស់ជាច្រើនទៀតដែលកំពុងពង្រីកឥទ្ធិពលលើឆាកអន្តរជាតិ ដូចជា ម្រេចកំពត ផ្កាអំបិលកំពត-កែប និងស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រទំនិញលំដាប់ប្រណីត ទទួលបានការគាំទ្រខ្លាំងលើទីផ្សារសហភាពអឺរ៉ុប អាមេរិក និងជប៉ុន។ ទន្ទឹមនឹងនេះ ក្រុមផលិតផលគ្រឿងទេស ទឹកជ្រលក់ និងម្ហូបពាក់កណ្តាលសម្រេច (Ready-to-Cook) រួមមាន គ្រឿងសម្លប្រពៃណី (អាម៉ុក ការី) ទឹកត្រីស្តង់ដាគុណភាពខ្ពស់ និងផលិតផលជលផលកែច្នៃ (ប្រហុក ត្រីឆ្អើរ) ក៏កំពុងពង្រីកការនាំចេញយ៉ាងសកម្មទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក អូស្ត្រាលី និងអឺរ៉ុបផងដែរ។

បច្ចុប្បន្ន ផលិតផលកសិផល និងកសិ-កែច្នៃកម្រិតខ្ពស់របស់កម្ពុជា បានបង្កើតជំហរយ៉ាងរឹងមាំនៅលើទីផ្សារអន្តរជាតិ ដោយមានវត្តមានលើធ្នើផ្សារទំនើបឈានមុខលំដាប់ពិភពលោក រួមមាន COSTCO, E.Leclerc, Carrefour, Monoprix, EPIC & GIE UNIFRAIS, Intermarché, Boettger, Cold Storage, NTUC FairPrice, DFI Retail Group, Whitworths និង AEON Japan។ ជាពិសេស គ្រាប់ស្វាយចន្ទីកម្ពុជាកំពុងចរាចរលក់នៅលើបណ្ដាញផ្សារទំនើប FamilyMart រហូតដល់ប្រមាណ ១៦,០០០សាខា ទូទាំងប្រទេសជប៉ុន ដែលឆ្លុះបញ្ចាំងពីវិសាលភាពគ្របដណ្ដប់លើទីផ្សារយុទ្ធសាស្ត្រសំខាន់ៗដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ សហភាពអឺរ៉ុប អូស្ត្រាលី សិង្ហបុរី ហុងកុង ជប៉ុន ចិន និងកូរ៉េខាងត្បូង។

អត្ថបទដែលទាក់ទង

ព្រះករុណាព្រះហាក្សត្រ និងសម្តេចព្រះមហាក្សត្រី សព្វព្រះរាជហឫទ័យអនុញ្ញាតដល់ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូ ស.ស.យ.ក. ចូលក្រាបបង្គំទូលថ្វាយអំពីគម្រោង និងវឌ្ឍនភាពការរៀបចំផលិតភាពយន្តឯកសារព្រះរាជជីវប្រវត្តិសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
2026/08/26 05:18:22 pm       
អាជ្ញាធរខេត្តកំពង់ស្ពឺ ចុះវាស់វែងដីសម្បទានរ៉ែមួយកន្លែងនៅស្រុកឱរ៉ាល់ ក្រោយពីពលរដ្ឋថាធ្វើអាជីវកម្មចូលដីពួកគាត់
2026/08/26 05:13:07 pm       
រយៈពេល៣ឆ្នាំនៃអាណត្តិសម្តេចធិបតី វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបណ្តុះយុវជនជំនាញជាង ៣ពាន់នាក់
2026/08/26 04:52:09 pm       

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះករុណាព្រះហាក្សត្រ និងសម្តេចព្រះមហាក្សត្រី សព្វព្រះរាជហឫទ័យអនុញ្ញាតដល់ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូ ស.ស.យ.ក. ចូលក្រាបបង្គំទូលថ្វាយអំពីគម្រោង និងវឌ្ឍនភាពការរៀបចំផលិតភាពយន្តឯកសារព្រះរាជជីវប្រវត្តិសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

2026/08/26 05:18:22 pm
​អាជ្ញាធរខេត្តកំពង់ស្ពឺ ចុះវាស់វែងដីសម្បទានរ៉ែមួយកន្លែងនៅស្រុកឱរ៉ាល់ ក្រោយពីពលរដ្ឋថាធ្វើអាជីវកម្មចូលដីពួកគាត់
2026/08/26 05:13:07 pm
​រយៈពេល៣ឆ្នាំនៃអាណត្តិសម្តេចធិបតី វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបណ្តុះយុវជនជំនាញជាង ៣ពាន់នាក់
2026/08/26 04:52:09 pm
​អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្ដី​ប្រកាសព័ត៌មានស្ដីពីលទ្ធផល កិច្ចសន្ទនាស៊ានស្តីពីការវិនិយោគទទួលខុសត្រូវក្នុងវិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារ
2026/08/26 04:47:12 pm
​ឯកឧត្តម ប្រធានសភានេប៉ាល់ អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២
2026/08/26 04:43:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/26 01:41:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/25 11:35:56 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/25 11:45:27 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/25 01:57:31 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm